កូរ៉េខាងត្បូង៖ បើនិយាយពី DJ Soda ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់នាងហើយ ព្រោះថាDJ ស្រីស្រស់រូបនេះ មិនត្រឹមតែមានសម្រស់ស្អាតនោះទេ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង ក៏មិនអន់នោះដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់របស់ DJ ម្នាក់នេះ នាងធ្លាប់ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រប្រឆាំងជាច្រើន បាននាំគ្នានិយាយថា សម្រស់របស់នាងគឺធ្លាប់ឆ្លងកាត់នូវមុខកាំបិត ដូច្នេះហើយទើបធ្វើឲ្យនាងមានសម្រស់ស្រស់ស្អាតបែបនេះ។

ក៏ប៉ុន្តែកាលពីថ្មីៗនេះ DJ Soda បានធ្វើឲ្យអ្នកគាំទ្រប្រឆាំងដែលនាំគ្នានិយាយឲ្យនាងបែបនេះ ស្ទើរតែដាច់ចង្កេះ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបថត កាលពីនាងនៅក្មេង ជាច្រើនសន្លឹកដើម្បីបញ្ជាក់អំពីសម្រស់របស់ខ្លួន។

ទោះជាយ៉ាងណាក្តី ផ្អែកលើរូបភាពទាំងនោះ បានឲ្យដឹងថា សម្រស់របស់ DJ Soda ពិតជាស្រស់ស្អាត តាំងពីនាងនៅក្មេងវ័យមកម្ល៉េះ ហើយទាំងនេះក៏បញ្ជាក់ថា រូបនាងពិតជាមិនធ្លាប់ឆ្លង់កាត់ការវះកាត់កែសម្ផស្សនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda កាលពីនៅក្មេង
DJ Soda កាលពីនៅក្មេង
DJ Soda កាលពីនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]