បរទេស៖ Daisy-May Demetre ជាក្មេងស្រីម្នាក់ដែលមានជំងឺ Fibular Hemimelia។ សព្វថ្ងៃនាងមានអាយុ៨ឆ្នាំ រស់នៅទៅក្រុងLondon ប្រទេសអង់គ្លេស បានក្លាយជាបុគ្គលគំរូមួយរូប ដែលជម្រុញឲ្យគ្រប់គ្នាបន្តដើរតាមក្តីប្រាថ្នា ដោយមិនចុះចាញ់នឹងឧបសគ្គនៅក្នុងជីវិត។

គួរឲ្យដឹងផងដែរថា Fibular Hemimelia ជាជំងឺដែលកើតមកពីការ ភាពខុសប្រក្រតីនៅពេលមានផ្ទៃពោះ ធ្វើឲ្យឆ្អឹងមួយចំនួនរបស់ទារកមិនមានការលូតលាស់។ ជើងទាំងសងខាងរបស់ Daisy-May Demetre មានការលូតលាស់យឺត ដែលធ្វើឲ្យនាងពិបាកក្នុងធ្វើចលនា។ ដោយឃើញភាពលំបាករបស់កូនស្រី ឪពុកម្តាយរបស់ Daisy-May Demetreបានសម្រេចចិត្តកាត់ជើងទាំងសងខាងរបស់នាងតែម្តង។

រហូតដល់អាយុ៧ឆ្នាំ Daisy-May Demetreចាប់ផ្តើមប្រើប្រាស់ជើងសិប្បនិមិត្ត។ ក្រោយពីនាងអាចធ្វើចលនាបានដូចក្មេងដទៃDaisy-May Demetre បានដើរតាមក្តីប្រាថ្នារបស់ខ្លួន ធ្វើជាកីឡាការិនីកាយសម្ព័ន្ធ ដោយមានការគាំទ្រ លើកទឹកចិត្តយ៉ាងខ្លាំងពីក្រុមគ្រួសារ។

ក្រៅពីនេះDaisy-May Demetre ថែមទាំងទទួលបានភាពជោគជ័យនៅក្នុងវិស័យដើរម៉ូត។ ដោយនាងបានធ្វើតារាម៉ូដែលវ័យក្មេងនៅក្នុងក្រុមហ៊ុន Zebedee management។ នៅក្នុងឆ្នាំ២០១៨ នាងបានធ្វើជាម៉ូដែល តំណាងឲ្យប៊្រេនសម្លៀកបំពាក់កីឡាល្បីឈ្មោះ River Island។ លើសពីនេះDaisy-May Demetre ធ្លាប់ដើរបង្ហាញម៉ូត៣ដងនៅក្នុងកម្មវិធីលំដាប់ London Fashion Week និងទទួលបានពានរង្វាន់នៅក្នុងកម្មវិធី Pride of Birmingham 2019 ទៀតផង។

ជាការពិតណាស់ ប្រសិនបើយើងមានការព្យាយាម មិនអស់សង្ឃឹមនោះយើងប្រាកដជាអាចសម្រេចក្តីប្រាថ្នាបានយ៉ាងងាយ។ ទន្ទឹមនឹងនេះទៀតសោត កម្លាំងចិត្តពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនក៏ជារឿងសំខាន់ផងដែរ៕

Daisy-May Demetre​កាលពីក្មេង
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre
Daisy-May Demetre

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]