ហូឡង់៖ CEO របស់ក្លិប Ajax បានបង្ហើបឱ្យដឹងថា ខ្សែការពារ De Ligt នឹងត្រូវធ្វើការផ្ទេរចេញទៅក្លិបមួយនៅលីគអង់គ្លេស ឬអេស្ប៉ាញនារដូវក្តៅនេះ ស្របពេលក្លិបធំៗនៅលីគទាំងនោះ ក៏កំពុងចាប់អារម្មណ៍លើខ្សែការពាររូបនេះយ៉ាងខ្លាំងផងដែរ។ De Ligt បានក្លាយជាគោលដៅដែលគួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីបានរួមចំណែកជួយ Ajax ទម្លាក់ក្រុមខ្លាំងៗ និងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League យ៉ាងមិនគួរឱ្យជឿ។

លោក Van Der Sar
ខ្សែការពារ De Ligt

ខ្សែការពារវ័យ ១៩ឆ្នាំរូបនេះ កំពុងស្ថិតក្នុងការប្រមាញ់យ៉ាងកៀកកិតពីសំណាក់ក្លិប Barcelona ដែលទើបតែនាំយក De Jong មិត្តរួមក្រុមរបស់គេទៅចូលរួមកាលពីពេលថ្មីៗ។ ដោយឡែក ក្រៅពីក្លិប Barcelona ក៏មានក្លិបធំៗផ្សេងទៀតកំពុងសម្លឹងលើកីឡាកររូបនេះផងដែរដូចជា Man UTD, Man City, Liverpool និង Juventus។ យ៉ាងណាក្តី លោក Van Der Sar បានច្រានចោលការចរចាជាមួយក្លិបនៅអ៊ីតាលី ខណៈដែលលោកកំពុងដំណើរការកិច្ចចរចាជាមួយក្លិបនៅអង់គ្លេស និងអេស្ប៉ាញ។

CEO រូបនេះបានផ្តល់បទសម្ភាសន៍ជាមួយ Sky Sport Italia ថា៖ “ ខ្ញុំគិតថានេះអាចជាប្រកួតចុងក្រោយសម្រាប់ De Ligt ជាមួយ Ajax ហើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា គេនឹងអាចចូលរូមកន្លែង(ក្លិប) ដែលល្អជាងនេះ។” លោកបានបន្តថា៖ “គេ (De Ligt) បានរួមរស់ជាមួយ Ajax តាំងពីកុមារមក ហើយរូបគេនឹងត្រូវបញ្ចប់ជាមួយក្លិបដ៏ធំមួយ”៕ 

ខ្សែការពារ De Ligt
ខ្សែការពារ De Ligt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]