កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៧ ខែឧសភា ម្សិលមិញនេះ នៅក្នុងកម្មវិធីទូរទស្សន៍ជជែកម្សាន្តមួយ ឈ្មោះថា «Video Star» បានលើកយកនូវប្រធានបទ គួរឲ្យចាប់អារម្មណ៍ជាច្រើនមកពិភាក្សា នៅក្នុងនោះផងដែរ ពួកគេក៏បានជជែកគ្នាទាក់ទងទៅនឹង ប្រធានកំពុងតែក្តៅគគុកមួយនៅកូរ៉េ ដែលពាក់ព័ន្ធទៅនឹងការកែសម្ផស្សផងដែរ។

ដូចដែលប្រិយមិត្តមានជ្រាបមកហើយថា ប្រទេសកូរ៉េគឺជាប្រទេសដែលល្បីល្បាញ និងឈានមុខគេក្នុងឯកទេសនៃការកែសម្ផស្ស និងគ្រឿងថែរក្សាសម្រស់។ ជាក់ស្តែង នាអំឡុងពេលពិភាក្សានេះផងដែរ លោកដុកទ័រឯកទេសកែសម្ផស្សម្នាក់ឈ្មោះថា Kim Jong Myung ដែលត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់ តារាសម្តែងប្រុស Kim Jong Kook លោកបានទម្លាយប្រាប់ពីប្រជាប្រិយភាពរបស់ តារាKpopស្រីមិនប៉ុន្មានដួងនេះ ដែលបច្ចុប្បន្ននេះ កំពុងតែពេញនិយមនិងត្រូវប៉ាន់ខ្លាំងបំផុត ក្នុងចំណោមអតិថិជនដែលមកធ្វើការកែសម្ផស្ស។

លោកបន្ថែមទៀតថា មានអតិថិជនលោកជាច្រើន នៅពេលដែលពួកគេមកដល់ភ្លាម ពួកគេមិនចាំបាច់ចំណាយពេលគិតច្រើនទេ ពោលគឺពួកគេគ្រាន់តែចង្អុលទៅកាន់រូបថត របស់តារាស្រីទាំងនេះ និងបាននិយាយថា «សូមធ្វើឲ្យខ្ញុំមានមុខបែបនេះ» តែម្តង។

តួយ៉ាង បច្ចុប្បន្ននេះផងដែរ ត្រូវបានគេចាត់ទុកថា ទម្រង់មុខរបស់តារាKpop ស្រីទាំង៣រូបនេះ កំពុងមានត្រូវប៉ាន់ពេញនិយមខ្លាំងបំផុត នៅក្នុងពិភពវះកាត់កែសម្ផស្ស ដោយទម្រង់តារាចម្រៀងស្រី Irene សមាជិកក្រុម Red Velvet ជាប់ចំណាត់ថ្នាក់លេខ១ ចំណែកឯទម្រង់តារាចម្រៀងស្រី YoonA សមាជិកក្រុម SNSD ជាប់ចំណាត់ថ្នាក់លេខ២ និងចុងក្រោយគឺទម្រង់តារាចម្រៀងស្រី Jennie សមាជិកក្រុម Blackpink ជាប់ចំណាត់ថ្នាក់លេខ៣ ផងដែរ។

ហើយទម្រង់មុខរបស់ពួកគេទាំង៣នាក់នេះ សុទ្ធសឹងតែមានលក្ខណៈពិសេសខុសៗពីគ្នា ដោយទម្រង់មុខរបស់ YoonA មានលក្ខណៈជាទម្រង់ប្រពៃណីសម្រស់នារីកូរ៉េសុទ្ធសាធ ចំណែកឯIrene មានទម្រង់ស្រួច និងទម្រង់មុខរបស់Jennie មានលក្ខណៈពិសេសទាក់ទាញប្លែកពីគេផងដែរ ដែលទាំងនេះ ជាហេតុផលដែលមនុស្សជាច្រើនចង់បានទម្រង់មុខដូចជាពួកគេ។

កម្មវិធីជជែកម្សាន្តមួយ ឈ្មោះថា «Video Star»
Irene ក្រុម Red Velvet
Irene ក្រុម Red Velvet
Irene ក្រុម Red Velvet
YoonA ក្រុម SNSD
YoonA ក្រុម SNSD
YoonA ក្រុម SNSD
Jennie ក្រុម Blackpink
Jennie ក្រុម Blackpink
Jennie ក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]