ភ្នំពេញ៖ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម នឹងទទួលបាននូវការសន្សំសំចៃដ៏អស្ចារ្យជាមួយនឹង Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះនឹងផ្តល់ជូនសំបុត្រធ្វើដំណើរបែបសន្សំសំចៃច្រើនជាង ១,២ លានសំបុត្រ ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអំឡុងពេលថ្ងៃមាសចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែឧសភា នៅលើគេហទំព័រ www.vietjetair.com

ក្រុមហ៊ុនអាកាសចរណ៍ Vietjet

សំបុត្រក្នុងប្រមូ៉សិននេះអាចរកជាវបានអំឡុងពេលនៃម៉ោងមាសចាប់ពីម៉ោង ១២:00 រហូតដល់ម៉ោង ១៤:០០ (GMT+7) ដែលមានប្រសិទ្ធភាពរាល់ផ្លូវហោះហើរក្នុងស្រុកទាំងក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជារាល់ផ្លូវហោះហើរអន្តរជាតិពីប្រទេសវៀតណាមទៅកាន់ខេត្តសៀមរាប (កម្ពុជា) កោះបាលី (ឥណ្ឌូនេស៊ី) ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន ទីក្រុង Daegu (កូរ៉េខាងត្បូង) ទីក្រុង Kaohsiung ទីក្រុងតៃប៉ិ ទីក្រុង Taichung ទីក្រុង Tainan (កោះតៃវ៉ាន់) ទីក្រុងហុងកុង សិង្ហបុរី ទីក្រុងបាងកក កោះភូកេត ឈាងម៉ៃ (ថៃ) ទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) និងទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា)។

ជាមួយគ្នានេះ អ្នកធ្វើដំណើរពីប្រទេសវៀតណាមទៅកាន់ជប៉ុន ក្នុងនោះរាប់បញ្ចូលទាំងពីទីក្រុងហូជីមិញ ឬទីក្រុងហាណូយទៅកាន់ទីក្រុងតូក្យូ (អាកាសយានដ្ឋាន Narita) និងទីក្រុង Osaka (អាកាសយានដ្ឋាន Kansai) ក៏នឹងទទួលបានសំបុត្រក្នុងប្រមូ៉សិនបែបសន្សំសំចៃមួយនេះក្នុងអំឡុងពេលថ្ងៃមាសរយៈពេល ៣ ថ្ងៃផងដែរ។ពេលវេលាធ្វើដំណើរសម្រាប់សំបុត្រហោះហើរក្នុងប្រមូ៉សិននេះគឺចាប់ពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩។

អ្នកដំណើររបស់ Vietjet

សំបុត្រក្នុងប្រមូសិននេះបច្ចុប្បន្នអាចរកជាវបានតាមរយៈគេហទំព័រ www.vietjetair.com ឬស្វែងរកជាមួយនឹងទូរស័ព្ទដៃតាមរយៈ https://m.vietjetair.com។ ការទូទាត់ប្រាក់អាចធ្វើឡើងតាមរយៈកាតឥណទាន និងឥណពន្ធអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union៕
(*) មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ មិនរាប់បញ្ចូលថ្ងៃវិស្សមកាលជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: www.vietjetair.com ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]