កូរ៉េខាងត្បូង ៖ ខណៈពេលដែល តារាចម្រៀងកូរ៉េល្បីៗជាច្រើន កំពុងតែមមាញឹកជាមួយនឹង ការរៀបចំការប្រគំតន្រ្តីទេសចរណ៍ ជុំវិញពិភពលោក រៀងៗខ្លួន ផលិតកម្ម JYP ឯណេះវិញ ក៏មិននៅស្ងៀមឡើយ។ បន្ទាប់ពីស្ងប់ស្ងាត់មិនយូរប៉ុន្មាន ពេលនេះផលិតកម្ម JYP ដែលជាក្រុមហ៊ុមគ្រប់គ្រង ក្រុមតារាចម្រៀងកូរ៉េល្បីឈ្មោះ GOT7 ពេលនេះទើបតែសម្រេចចិត្ត បង្ហាញទីតាំង និងកាលវិភាគ តន្រ្តីទេសចរណ៍ថ្មី ប្រចាំ ២០១៩ របស់ GOT7 ដែលនឹងចាប់ផ្ដើមឡើង នៅពាក់កណ្ដាលខែមិថុនា ខាងមុខនេះហើយ។

ការប្រគំតន្ត្រី ជុំវិញពិភពលោក របស់ពួកគេនៅឆ្នាំនេះ មានទីតាំងជាច្រើនកន្លែង នៅក្នុងប្រទេសជាច្រើន រួមមាន ទីក្រុង Seoul ទីក្រុង Newark ទីក្រុង Toronto ទីក្រុង Dallas ទីក្រុង Los Angeles ទីក្រុង Oakland ទីក្រុង Mexico ទីក្រុង Santiago ទីក្រុង Sydney ទីក្រុង Melbourne ទីក្រុង Hong Kong ទីក្រុង Amsterdam ទីក្រុង London ទីក្រុង Berlin ទីក្រុង Madrid ទីក្រុង Paris ទីក្រុង Manila ជាដើម។ 

នេះមិនទាន់អស់នៅឡើយទេ សម្រាប់ដំណើរទេសចរណ៍ របស់ពួកគេប្រចាំឆ្នាំនេះ។ យ៉ាងណាមិញ សូមរង់ចាំតាមដាន ការប្រកាសរបស់ផលិតកម្ម JYP ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព GOT7
រូបភាព GOT7
រូបភាព GOT7
រូបភាព GOT7
រូបភាព GOT7
រូបភាព កាលវិភាគរបស់ GOT7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]