នៅសប្តាហ៍ដំបូងក្នុងខែថ្មីនេះ ឱក សុគន្ធកញ្ញា នៅតែរក្សាតំណែង លេខ១ ជាតារាចំរៀងដែល ពេញនិយម របស់ Khmerload Music Chart ដោយនាងបានទទួលការ គាំទ្រ ដល់ទៅ ១៧,០១៤ សំលេងពីអ្នកស្ដាប់។ ចំណែកឯលោក ខេមរៈ សេរីមន្ត បានស្ថិតនៅលេខ២ ប្រកៀកប្រកិតនឹង ឱក សុគន្ធកញ្ញា ហើយមាស សុខសោភា បានដណ្ដើមតំណែងលេខ៣ ពីសុគន្ធ នីសាខណៈពេល ដែលនីសា បានឈរលំដាប់លេខ៤។  លោក ឆន សុវណ្ណរាជ នៅតែរក្សាការគាំទ្រនៅលំដាប់លេខ៥ ដដែល។

ចំណែកឯ បទចំរៀង ដែលកំពុងពេញនិយមជាងគេ និងប្រិយមិត្តខ្មែរឡូតនិយមចូលចិត្តស្ដាប់នៅក្នុង Khmerload Music Chart សំរាប់សប្តាហ៍ដំបូងក្នុង ខែថ្មីនេះ គឺនៅតែជាបទ ស្ដាប់ Ring Ring Tune បងអូនស្រក់ទឹកភ្នែក របស់កញ្ញា មាស សុខសោភា។ បទនេះបានជាប់ចំណាត់ថ្នាក់លេខ១ បីសប្តាហ៍ជាប់គ្នាហើយ ដែលមានពិន្ទុ ដល់ទៅ ៨៨៣២។ ប្រហែលជាបទនេះ ទាក់ទងទៅនឹងសាច់រឿងពិតរបស់ ប្រិយមិត្តភាគច្រើន បានជានាំអោយ បទនេះនៅតែទទួល ការគាំទ្រយ៉ាងខ្លាំងដដែល។ អ្វីដែលគួរ អោយកត់សំគាល់ គឺ បទពេញនិយមលេខ២ បានធ្លាក់ទៅលើ បទ បានត្រឹម Miss Call របស់អ្នកនាង យក់ ឋិតរដ្ឋា ដែលមានពិន្ទុខ្ពស់ ដល់ទៅ ៧៦៩១។ បទថ្មីរបស់ យក់ ឋិតរដ្ឋា ពិតជាពិរោះរណ្ដំចិត្ត និងអន្លង់ អន្លោច ដែលធ្វើអោយអ្នកស្ដាប់ហើយ នៅតែចង់ ស្ដាប់ទៀតមិនជិនណាយ។

តើសប្តាហ៍ក្រោយ របស់ខែនេះ នឹងមាន ការផ្លាស់ប្តូរចំណាត់ថ្នាក់អ្វីខ្លះទៀត? ប្រិយមិត្ត អាចស្តាប់បទចម្រៀងលេងកំសាន្ត ដែលមានជាច្រើនបទ កំពុងពេញនិយម របស់ Khmerload Music Chart និងជួយបញ្ចូលទំនុកចម្រៀង បោះឆ្នោតអោយ បទចម្រៀង និងតារាចម្រៀងដែលខ្លួនពេញចិត្ត។





***កំណត់សំគាល់៖ ការអោយចំណាត់ថ្នាក់នេះ ផ្អែកទៅលើពិន្ទុដែលបាន ពីចំនួនអ្នកស្តាប់ចម្រៀង ក្នុងរយះពេល ៧ថ្ងៃចុងក្រោយ និងការគាំទ្ររបស់ប្រិយមិត្ត លើបទចម្រៀង និងអ្នកចម្រៀង។

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា