ថៃ៖ រយៈពេល៧ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍រវាងតារាស្រី អ្នកនាង Vicki Sunisa និងតារាប្រុសលោក Chartayodom ដោយបច្ចុប្បន្ននេះ ក៏បានបន្សល់កាដូចំណងដៃរៀបការ កូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីអ្នកនាង Vicki ក៏បានបង្ហាញនូវរូបថតប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គម នាឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍ រយៈពេលបាន៧ឆ្នាំរបស់រូបនាង និងស្វាមីជាទីស្រលាញ់របស់ខ្លួនផងដែរ។

យ៉ាងណាមិញ ឆ្នាំនេះ លោក Chartayodom បានសម្រេចចិត្តធ្វើកម្មវិធីក្នុងថ្ងៃដ៏ពិសេសមួយនេះ នៅឯក្នុងហាងអាហារមួយកន្លែង ដោយក្នុងនោះ អ្នកនាង Vicki ក៏ទទួលបានបាច់ផ្កាដ៏ធំ និងនំខេក ពីស្វាមី ជាមួយនឹងការរៀបចំយ៉ាងរ៉ូមែនទិក ឃើញហើយពិតជារំភើបជំនួសតារាស្រីរូបនេះជាខ្លាំង។

ជាមួយគ្នានេះដែរ ឆ្លៀតក្នុងឱកាសដ៏ពិសេសមួយនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន ក៏បានចូលរួមអបអរសាទរ និងជាពិសេសថែមទាំង បានជូនពរឲ្យគូស្វាមីភរិយាព្រមទាំងកូនរបស់ពួកគេ មានជីវិតគ្រួសារពោរពេញ ទៅដោយសុភមង្គលបែបនេះរហូតទៅផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

Vicki និងស្វាមី
Vicki និងស្វាមី
Vicki និងស្វាមី
Vicki និងស្វាមី
Vicki និងស្វាមី
Vicki និងស្វាមី
Vicki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]