អ្នក​ណា​មិន​ប្រាថ្នា​ស្បែក​មុខ​ស្រស់​ស្អាត ទោះ​បី​មាន​ចង្ការ​ព្រែក ចង្ការ​វី មុខ​ពង​ក្រពើ ពី​កំណើត​ក៏​ពិត​មែន ប៉ុន្តែ​បើ​លើ​មុខ​សុទ្ធ​តែ​ស្នាម​ខូង​ដោយ​សារ​មុន ច្បាស់​ជា​បាត់​បង់​សម្រស់​មួយ​ភាគ​ធំ​មិន​ខាន។ ពិត​ណាស់ មុន​គឺ​ជា​ការ​វិវត្ត​បែប​ធម្មតា​ជាតិ​ចំពោះ​រាង​កាយ​មនុស្ស ប៉ុន្តែ​បើ​មិន​ថែ​រក្សា​ឬ​ព្យាបាល ច្បាស់​ជា​វីវរ​ហើយ។ យ៉ាង​ណាគ្នា​យើង​មាន​ស្នាម​ខូង​ដោយ​សារ​មុន កុំ​ទាន់​បារម្ភ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ព្យាបាល​មុខ​ខូង​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន

មនុស្ស​សឹង​គ្រប់គ្នាសុទ្ធ​តែ​ធ្លាប់​កើត​មុន យ៉ាង​ហោច​ណាស់​ម្តង​នៅ​ក្នុង​មួយ​ជីវិត ព្រោះ​វា​ជា​ការ​វិវត្ត​បែប​ធម្មជាតិ​លើ​រាង​កាយ​មនុស្ស។ ប៉ុន្តែ​កត្តា​ផ្សេងៗរួម​ចំណែក​ឲ្យ​កើត​មុនរួម​មាន ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់​កើន​ឡើង​ ការ​កកើត​កោសិកា​ខ្លាញ់ ជំងឺ​ដុំ​ពក​ស្បែក​ដោយ​សារ​ចាល់​ផ្តុំ​ជាតិ​ការ៉េទែននៅ​ក្នុង​រន្ធ​រោម ដែល​កត្តា​នេះ​ជម្រុញ​ឲ្យ​មាន​ការ​រលាក​ និង​ការ​បញ្ចេញ​អ័រម៉ូន​មិន​ប្រក្រតី។ ជំងឺ​មុន​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម និង​សម្លាក​​មុន​តាម​ធម្មតា​ជា​កាក​សរសៃ​ខូឡាជែន ដែល​លេច​ឡើង​នៅ​ខាង​ក្នុង​ស្រទាប់​ស្បែក​។

២- ទម្រង់​សម្លាក​បង្ក​ដោយ​សារ​មុន

ទម្រង់​សម្លាក​មុនរួម​មាន​ ផ្ទាំង​ស្បែក​ពពាល​ ការ​ប្រែ​សម្បុរ​ស្បែក​ខុស​ធម្មតា​ សម្លាក​របស់ជាលិកា​ និង​ការ​បាត់​បង់​ជាលិកា។ ផ្ទាំង​ស្បែក​ពពាល​មាន​លក្ខណៈ​សំប៉ែត ដោយ​មាន​ចំណុច​ពណ៌​ក្រហម​បញ្ជាក់​ថា កន្លែង​នោះ​ធ្លាប់​មាន​មុន​កើត​ម្តង​ហើយ។ ប្រែ​ប្រួល​សម្បុរ​ស្បែក​ខុស​ធម្មតា កើត​មាន​ឡើង​នៅ​ពេល​ស្នាម​អុច​លើ​ស្បែក​មាន​ពណ៌ ប្រែប្រួល​រាង​ខុស​ប្លែក ហើយ​​មុន​ដែល​ជា​សះ​ស្បើយហៅ​ថា ​ការ​ប្រែ​ពណ៌​ដោយ​សារ​រលាក។ សម្លាក​ជាលិកាសភាព​ហាក់​ដូច​ជា​ជាលិកា​រីក​ធំ ត្រូវ​គេ​ហៅ​ថា​ផ្លែ​សាច់​ ឬ​សម្លាក​ដោយ​សារ​ជាលិកា​រីក​មាឌ​ប៉ោង​ធំ​ខុស​ធម្មតា ដោយ​សារ​លើស​ជាតិ​ខូឡាជែន​នៅ​ក្នុង​ស្បែក​យើង។ ម៉្យាង​វិញ​ទៀតបាត់​បង់​ជាលិកាជា​បញ្ហា​ឃើញ​មាន​ញឹក​ញាប់​ជាង​សម្លាក​ជាលិកា ដោយ​សម្លាក​ទាំង​នោះមាន​សភាព​ខូង មាន​រន្ធ​ប្រហោង​តូចៗ​នៅ​លើ​ផ្ទៃ​ស្បែក។ នៅ​មាន​ឈ្មោះ​សម្លាក​ផ្សេង​ទៀតដូចជា មុខ​ខ្មូត​ស៊ី​ សម្លាក​ផុង​ដោយ​សារ​ជាលិកា​សរសៃ​កកើត​ឡើង​វិញ​ច្រើន សម្លាក​ទន់​ ការ​រួញ​ស្វិត​ផ្ទាំង​នៃ​រន្ធ​រោម និង​ផ្ទាំង​ស្បែក​ដែល​ស្វិត​រួញ។

៣- វិធី​ព្យាបាល​សម្លាក​មុន

ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែកសើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​សម​រម្យ និង​សក្តិ​សម ដើម្បី​សម្អាត​យក​ចេញ​នូវ​សម្លាក​មុន​ជ្រៅ​ឲ្យ​អស់​ពី​មុខ​យើង។ វិធី​ព្យាបាល​មាន​ច្រើន​ប្រភេទដូច​ជា៖
– ខាត់​ស្នាម​ខូង​ឲ្យ​ស្មើ៖ វិធី​នេះ​ ត្រូវ​ចាត់​ទុក​មាន​ប្រសិទ្ធ​ភាព ដើម្បី​សម្អាត​យក​ចេញ​សម្លាក ដោយ​ប្រើ​ប្រាស់​ម៉ូទ័រ​ខាត់ ឬ​ឧបករណ៍​ដទៃ​ទៀតទៅ​បន្ថយ​ជម្រៅ​សម្លាក​លើមុខ។ វិធី​នេះ ប្រើ​ពេលប៉ុន្មាន​ថ្ងៃ ដើម្បី​ឲ្យ​ជា​សះ​ស្បើយ។ ស្បែក​យើង​នឹង​ឡើង​ពណ៌​ក្រហម ហើម ក្រោយព្យាបាល។ ខុស​ពី​ការ​ខាត់​កោស​សម្អាត​ស្បែក​ដោយ​ម៉ូទ័រ​ខាត់ ខាត់​កោស​សម្អាត​ស្បែក​កម្រិត​ស្រាល​ ជា​វិធី​ព្យាបាល​មួយ​ផ្សេង​ទៀត។ ដើម្បី​សម្អាត​យក​ចេញ​ផ្ទៃ​ស្បែក​សម្លាក​ចេញ អ្នក​ឯក​ទេស​រោគ​សើ​ស្បែក និង​បាញ់​ជាតិ​គ្រី​ស្តាល់​តូចៗ​ជា​ច្រើន ដើម្បី​ជំនួស​ឲ្យ​ជក់​ខាត់​របស់​ម៉ូទ័រ និង​ត្រូវ​ការ​ព្យាបាល​លើ​ស​ពី​មួយ​ដង​ដើម្បី​សម្អាត​យក​សម្លាក​ចេញ​។
– បក​ស្បែក​ដោយ​ប្រើ​សារធាតុ​គីមី៖ បក​ស្បែក​ដោយ​ប្រើ​ជាតិ​ថ្នាំ​គីមី ដើម្បី​លុប​បំបាត់​ចោល​សម្លាក​មុន​រាក់ៗ​ និង​ពណ៌​ស្បែក​ដែល​ឡើង​ក្រមៅ​ខ្លាំង​ខុស​ធម្មតា ក្រោយ​មាន​ការ​រលាក។ វិធី​នេះត្រូវ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យទូទៅមាន​វេជ្ជ​បណ្ឌិត​ គិលានុប្បដ្ឋាយិកា ឬ​អ្នក​ឯក​ទេស​ថែរក្សា​សម្រស់។ វិធី​ព្យាបាលរួម​មាន ការ​ប្រើ​ប្រាស់​សារជាតិ​អាស៊ីដ​មួយ​ចំនួន ដើម្បី​បក​យក​ស្រទាប់​ក្រៅ​ស្បែក​ ដោយ​អាច​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា បក​ស្បែក​ជម្រៅ​មធ្យម​ដោយ​ជាតិ​គីមីអាច​ជួយ​ជម្រះ​សម្លាក​មុន​ចន្លោះ​ពី ៥១-៧៥ ភាគ​រយ។ សម្រាប់​សម្លាក​ជាលិកា​ខ្លះ វិធី​នេះ​ក៏​មិន​អាច​សម្អាត​យក​ចេញ​បាន​ដែរ។ ករណី​ដូច​ជា​ សម្លាក​ផ្លែ​សាច់នឹង​ត្រូវព្យាបាល​ដោយ​ការ​លាប​ក្រែម​មាន​ជាតិ​អាស៊ីដរេទីណូអ៊ិច ដើម្បី​កាត់​បន្ថយ​ដុំ​សាច់​ពក​ដែល​ចុះ​ចេញ។
– ចាក់​ថ្នាំ​បំពេញ​សម្លាក៖ ប្រើ​ប្រាស់​ថ្នាំ​ចាក់​បំពេញ​ឲ្យ​ប៉ោង​ក៏​ជា​វិធី​ព្យាបាល​ឧស្សាហ៍​ឃើញ​ប្រើ​ជា​ញឹក​ញាប់​ដូច​គ្នា។ សារធាតុ​ខូឡាជែន​ អាស៊ីដ ហាយ៉ាលូរ៉ូនិក ឬ​ខ្លាញ់ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បំពេញ​​ស្នាម​សម្លាក​ ជា​ពិសេស​សម្រាប់​​សម្លាក​ទាំង​ឡាយ ដែល​​មាន​ស្បែក​មាន​សភាព​ស្រុត​ខូង។ ចាក់​ថ្នាំ​បំពេញ​បំប៉ោងត្រូវ​ធ្វើ​ឡើង​ម្តង​ហើយ​ម្តង​ទៀត ដោយ​ប្រើ​ពេល​ប៉ុន្មាន​ខែ អាស្រ័យ​ទៅ​លើ​​​ប្រភេទ​ផលិត​ផល។
– ព្យាបាល​ដោយ​វះ​កាត់៖ វិធី​នេះប្រើ​សម្រាប់​គ្នា​យើង​សម្លាក​មុន​ខូង​សាច់ ហើយ​ការ​វះ​កាត់​ស្បែក​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កាត់​ចោល​សម្លាក បន្ទាប់​មក​ដេរ​ ឬ​ការ​ផ្សាំ​ជួស​ស្បែក។ សម្លាក​ថ្នេរ​ដេរ​ត្រូវ​បាន​សម្អាត​យក​ចេញ​យ៉ាង​ងាយ ដោយ​ប្រើ​ពន្លឺ​កាំ​រស្មី ដើម្បី​សម្អាត​រៀប​ចំ​ស្រទាប់​ផ្ទៃ​ស្បែក​ឡើង​វិញ​ ឬ​ដោយ​ការ​ខាត់​បក​ស្បែក​កម្រិត​ស្រាល​។
– ព្យាបាល​ដោយ​បាញ់​កាំរស្មី៖ ជា​វិធី​ព្យា​បាល​ល្អ​បំផុត ប្រើ​ប្រាស់​កាំ​រស្មីសម្អាត​យក​ចេញ​នូវ​ស្រទាប់​ក្រៅ​​ស្បែក​ តំបន់​សម្លាក​មុន​ និង​កាត់​បន្ថយ​ភាព​ក្រហមរបស់​ស្នាម​មុន ដែល​ជា​សះ​ស្បើយ។ ការ​ព្យាបាល​ដោយ​កាំ​រស្មី គឺ​ប្រើ​ប្រាស់​ពន្លឺ​មាន​ពណ៌​តែ​មួយ និង​មាន​កម្តៅ​ដើម្បី​ដាស់​ភ្ញោច​កោសិកា​សាច់​ដែល​មាន​ផ្លែស្តារ​ជាតិ​អេឡាស្ទីន​ និង​ខូ​ឡា​ជែន​របស់​ស្បែក​ត្រលប់​ឲ្យ​ដូច​ដើម​វិញ។ ព្យាបាល​វិធី​នេះដើម្បី​សម្អាត​ចោល​ស្បែក​ខូច​ខាត ធ្វើ​ឲ្យ​ស្បែក​ថ្មី​កកើត​ឡើង​វិញ។ ព្យាបាល​ដោយ​កាំ​រស្មី ត្រូវ​ធ្វើ​ជា​ច្រើន​លើក​ដើម្បី​ឲ្យ​ស្បែក​សះ​ស្បើយ។ ណាត់​ជួប​ពិគ្រោះ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​សើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ពាក់​ព័ន្ធ​សម្រាប់​ស្បែក​មុខ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello​ Health​ Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]