កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៦ ខែឧសភា ម្សិលមិញនេះ គេហទំព័រផ្លូវការ របស់ផលិតកម្មកូរ៉េ BigHit ទើបតែបញ្ចេញសេចក្ដីថ្លែងការណ៍ថ្មីមួយ ទាក់ទងនឹងឈ្មោះរបស់ អ្នកគាំទ្រក្រុមចម្រៀង TXT។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៥ ខែមេសា ផលិតកម្មនេះ បានប្រកាសជាផ្លូវការថា «Young One» គឺជាឈ្មោះរបស់ក្រុមអ្នកគាំទ្រ ក្រុមចម្រៀង TXT។ ប៉ុន្តែកន្លងទៅមិនបានប៉ុន្មាន ក៏មានភាពចម្រូងចម្រាស់មួយកើតឡើង ដោយសារតែឈ្មោះនេះ ត្រូវបានប្រើជាឈ្មោះរបស់ ក្រុមអ្នកគាំទ្រតារាស្រី Tiffany សមាជិកក្រុម Girls'Generation រួចទៅហើយ តាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ។

ដោយសារតែបញ្ហានេះ ផលិតកម្ម BigHit បានសម្រេចចិត្តផ្លាស់ប្ដូរឈ្មោះនេះចេញ ហើយបញ្ចេញសារសុំទោសជាសាធារណៈ។ 

ខណៈពេលនេះដែរ ឈ្មោះថ្មីរបស់អ្នកគាំទ្រ TXT គឺនៅមិនទាន់មាននៅឡើយទេ។ ផលិតកម្មបានបញ្ជាក់ថា នឹងធ្វើការប្រកាសម្ដងទៀត នៅពេលក្រោយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព TXT
រូបភាព TXT
រូបភាព Tiffany
រូបភាព Tiffany

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]