៦ ខែ​ដំបូង អាហារ​តែ​មួយ​គត់ល្អ​បំផុត​សម្រាប់​អូនៗ គឺ​ទឹក​ដោះ​ម៉ាក់ៗ។ ប៉ុន្តែ​រឿង​​បំបៅ​ដោះមិន​ស្រួល​ដូច​ប្រុសៗ​គិត​ទេ ពិសេស​ម៉ាក់ៗ​រវល់​ការងារ ឬ​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់។ ទោះ​យ៉ាង​នេះ​ក្តី អូនៗនៅ​តែ​អាច​លូតលាស់​មាន​សុខភាព​ល្អតាមរយៈ​ម្ស៉ៅទឹក​ដោះ​គោ​ដែរ។ គ្រាន់​តែ​ថា ស្រីៗ​យើង​​ប៉ុន្មាន​នាក់ដឹង​ច្បាស់​ពីវិធី​ឆុង​ម្ស៉ៅ​ទឹក​ដោះ​គោ​ឲ្យ​បាន​ត្រឹម​ត្រូវ? បើ​មិន​អ៊ីចឹង​អាច​នឹង​ប៉ះ​ពាល់​សុខភាព ឬ​ការលូត​លាស់​អូនៗ​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពី​វិធី​ឆុង​ម្ស៉ៅ​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ​ឲ្យ​ដឹង។

១- អ្វី​ទៅ​ជា​ម្ស៉ៅ​ទឹក​ដោះ​គោ?

ភាគ​ច្រើនម្ស៉ៅទឹក​ដោះ​គោផលិត​ពី​ទឹក​ដោះ​គោ​ស្រស់ ដោយ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​បរិមាណ​ប្រូតេអ៊ីន ខ្លាញ់ និង​កាបូអ៊ីដ្រាត ដើម្បី​ឲ្យ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ទឹក​ដោះ​ម៉ាក់ៗ ដោយ​មាន​ការ​បន្ថែម​សារធាតុរ៉ែ និង​វីតាមីន​ផង​ដែរ។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ គឺដើម្បី​បង្កើត​តុល្យភាព​ជីវជាតិ​ចិញ្ចឹម​ដល់​កូន។ បើ​​ធៀប​នឹង​ទឹក​ដោះ​ម៉ាក់ៗ ម្សៅ​ទឹក​ដោះ​គោ​ពុំ​មាន​ផ្ទុក​សារធាតុ​ពិសេសៗ​​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដល់​កូន​ឡើយ។ ម៉ាក់ៗ​ភាគ​ច្រើន​តែង​យល់​ថា ម៉ាក​ម្ស៉ៅទឹក​ដោះ​គោ​មួយ​ចំនួន​មាន​គុណភាព​ល្អ​សម្រាប់​កូន ដោយ​សារ​ឃើញ​គេ​ប្រើ​នៅ​តាម​គ្លីនិក ឬ​មន្ទីរ​ពេទ្យ។ គួរ​សម្រេច​ចិត្ត​ទៅ​តាម​កម្រិត​ថវិកា និង​ភាព​ងាយ​ស្រួល​​រក​ទិញ។ តាម​ពិតម្ស៉ៅ​ទឹក​ដោះ​គោ​នីមួយៗ គ្មាន​អី​ខុស​គ្នា​ច្រើន ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​អស់សុទ្ធ​តែ​ព្យាយាម​ប្រើ​ធាតុ​ផ្សំ​ស្រដៀង​គ្នា​បំផុតទៅ​នឹង​ទឹក​ដោះ​ម៉ាក់ៗ។ ជាទូទៅ​ប្រភេទ​សម្រាប់​កូន​ទើប​កើតតែង​មាន​ដាក់​ផ្លាក “កម្រិត​ដំបូង (Starter)” “ទើបកើត (Newborn)” ឬ “ដំណាក់កាលទី ១” ជាដើម។ ប្រភេទ​ម្ស៉ៅទឹក​ដោះ​គោ​ទាំង​នេះ អាច​ប្រើ​បានចាប់​ពី​ពេល​កូន​ទើប​កើត​រហូត​ដល់ ១២​ ខែ។

២- របៀប​ឆុង​ទឹក​ដោះគោ​ឲ្យ​បាន​ត្រឹមត្រូវ

ការ​ឆុង​ម្ស៉ៅទឹក​អាច​គិត​ថា​ជារឿង​ងាយ​ស្រួល ប៉ុន្តែ​នៅ​តែ​មាន​គ្នា​យើង​មួយ​ចំនួននៅ​តែ​មិន​ទាន់​អាច​ប្រើ​ទឹក​ដោះ​គោជំនួស​ទឹក​ដោះ​ត្រឹម​ត្រូវ​នៅ​ឡើយ នាំ​ឲ្យ​កូនមិន​ចង់​បៅ​ទឹក​ដោះ​គោ​នោះ ខណៈ​ដើម្បី​ឆុង​ម្ស៉ៅ​ទឹក​ដោះ​ត្រឹម​ត្រូវយើង​ត្រូវ​មាន៖
– ដបទឹក​ដោះ​គោ​​មាន​គម្រប និង​សន្ទះ​បិទ
– ក្បាល​ដោះ
– កាំបិត​ជ័រ
– ច្រាស​ដុស​ដប​ទឹក​ដោះ​គោ
– សម្ភារៈ​សម្លាប់​មេរោគ។

កូន​ភាគ​ច្រើនពុំ​ត្រូវ​ការ​ដប ឬ​ក្បាល​ដោះ​ពិសេស​អ្វី​ទេ ប៉ុន្តែ​អាច​មាន​មួយ​ចំនួន​ចូលចិត្ត​ប្រភេទ​ក្បាល​ដោះ​ធំ ឬ​តូច​តាម​ចំណង់​ចំណូល​ចិត្ត ហើយ​បញ្ហា​នេះ​អាច​កើត​ឡើង​ពេល​កូន​ធំ​បន្តិច។ ទឹក​ម៉ាស៊ីន​ចេញ​ពី​ក្បាល​រ៉ូប៊ីនេ​តាម​ផ្ទះមាន​ផ្ទុក​ជាតិ​ផ្លរ៉ាយ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​​ឆុង​ទឹក​ដោះគោ ​ព្រោះវា​អាច​ជំនួយ​ដល់ធ្មេញ​ទារក​ផង​ដែរ។ ទោះ​ជា​មាន​ការ​អះអាងផឹក​ទឹក​ម៉ាស៊ីន មាន​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែ​មុន​កូនអាយុ ៦ខែ គ្នា​យើង​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ​សិន និង​ទុក​ឲ្យ​ត្រជាក់​សិន សឹម​យក​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន។ គួរ​ប្រើ​ទឹក​សុទ្ធ ឬ​ទឹក​ផ្សេង​ទៀត ក្នុង​ករណី​ដែល​គ្មាន​ទឹក​ម៉ា​ស៊ីន​ប៉ុណ្ណោះ មួយ​វិញ​ទៀត ​គួរ​ដាំ​ទឹក​ដើម្បី​ឆុង​ម្សៅ​ទឹក​ដោះ​គោះរហូត​ដល់​កូនមាន​អាយុ ១២ ខែ។ ​មិន​ត្រូវ​ប្រើ​ទឹក​រ៉ែ​នោះ​ទេ ដោយ​សារ​មាន​ផ្ទុក​បរិមាណ​អំបិល និង​ជាតិ​រ៉ែ​ខ្ពស់​បង្ក​ហានិភ័យ​ដល់​តម្រង​នោម​កូន។

៣- តិច​និក​ឆុង​ម្ស៉ៅ​ទឹក​ដោះ​គោ

ពេល​ឆុង​ទឹក​ដោះគោ​យើងគួរ៖
– អាន​ពាក្យ​ណែនាំ​លើ​កំប៉ុង​ជា​មុនចាំ​អនុវត្ត​តាម
– ប្រើ​ស្លាបព្រា​មាន​នៅ​ក្នុង​កំប៉ុង​ស្រាប់
– ទុក​ដាក់​ដប ក្បាល​ដោះ និង​សម្ភារៈ​ផ្សេង​ទៀត​ឲ្យ​មាន​អនាម័យ ហើយ​កុំ​ភ្លេច​សម្លាប់​មេរោគ​មុន​នឹង​ប្រើ​ប្រាស់។

សូម​អាន​ពាក្យ​ណែនាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ចំហៀង​ដប​ពេល​ចាក់​ទឹក​ឆុង ព្រោះ​បរិមាណ​ទឹក​តិច​ពេក ឬ​ច្រើន​ពេក អាច​ប៉ះ​ពាល់​ដល់​គុណភាព​ទឹក​ដោះ​គោ ក៏​អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ដែរ។ បើ​កូន​គ្មាន​បញ្ហា​អ្វី​ទេសូម​កុំ​ប្តូរ​ចំនួន​ស្លាប​ព្រា​ទឹក​ដោះ​គោ ឬ​បន្ថែម​ទឹក​ដោយ​ខ្លួន​ឯង។ គួរ​ប្រើ​ដប​តែ​ម្តងៗ​បាន​ហើយ និង​ចាប់​លាង​សម្អាត​ ដោយសារ​មេរោគនឹង​ចាប់​លូតលាស់​ក្នុង​ទឹក​ដោះ​គោ​ បន្ទាប់​ពី​ទុក​ចោល​​មួយ​ម៉ោង។ ក្រោយ​អូនៗ​បៅ​រួច កុំ​ទុក​ដប​ទឹក​ដោះ​គោ លើស​មួយ​ម៉ោង​ឲ្យ​សោះត្រូវ​ចាក់​ទឹក​ដោះ​គោ​សល់​ចោល រួច​ប្រើ​ដប​ថ្មី​ឆុង​ជំនួស​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]