កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្តជាអ្នកនិយមតាមដានរឿងភាគកូរ៉េនោះ ប្រាកដជាស្គាល់ច្បាស់តារាសម្តែងប្រុសរូបសង្ហា Sung Hoon ដែលលោកជាតារាសម្តែងជួរមុខមួយរូបនៅក្នុងប្រទេសកូរ៉េ។

កាលពីថ្មីៗ Sung Hoon បានចូលរួមនៅក្នុងកម្មវិធី Entertainment Relay។ ដោយនៅក្នុងកម្មវិធីតារាប្រុសរូបនេះបាននិយាយរៀបរាប់ថា ជីវិតរបស់លោកមានការផ្លាស់ប្តូរយ៉ាង បន្ទាប់ពីចួលរួមក្នុងកម្មវិធីI Live Alone ដែលជាកម្មវិធីបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់តារាកូរ៉េ។

ទៀតសោតនៅក្នុងកម្មវិធី Sung Hoon បានបង្ហើបពីគម្រោងទៅថ្ងៃមុខទៀតថា «ជីវិតរបស់ខ្ញុំដើរទៅមុខមិនទាន់រលូនប៉ុន្មានទេ ព្រោះពេលនេះខ្ញុំត្រូវចំណាយប្រាក់ទៅលើថ្លៃជួលប្រចាំខែនៅឡើយ។ ប្រសិនបើខ្ញុំអាយុ៤០ឆ្នាំ ហើយនៅតែត្រូវបង់ថ្លៃជួលបែបនេះទៀត ខ្ញុំគិតថាគួរតែទៅរកការងារផ្សេងធ្វើហើយ»។​

គូរបញ្ជាក់ផងដែរថាSung Hoon ឆ្នាំនេះមានអាយុ៣៦ឆ្នាំ អ្នកគាំទ្រសង្ឃឹមថាពាក្យដែលគេបាននិយាយនឹងមិនក្លាយជាការពិត ហើយគេនៅតែបន្តអាជីពជាអ្នកសម្តែងបែបនេះបន្តទៀត៕ 

សូមទស្សនារូបភាពខាងក្រោម៖  

Sung Hoon
Sung Hoon
Sung Hoon
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]