អាមេរិក៖ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ រឿង Avengers: Endgame ពិតជាល្បីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកពិតមែន មិនថាទៅដល់ទីណា កន្លែងណា គេរមែងឃើញតែមនុស្សម្នានិយាយតែអំពីរឿងនេះ ស្ទើរតែគ្រប់ៗគ្នាទៅហើយ។

សម្រាប់ហ្វេនៗ Marvel ភាគច្រើនតែងតែឆ្ងល់ហើយថា ចុះបន្ទាប់ពីរឿង Avengers: Endgame ត្រូវបានបញ្ចប់ តើផលិតកម្ម MCU នឹងផលិតខ្សែភាពយន្ត Superhero បែបនេះបន្តទៀតដែរឬទេ? ឈប់ឆ្ងល់ទៀតទៅអីចឹង ព្រោះថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកនូវរឿងទាំង៥ ដែលនឹងចេញបន្ទាប់ពីរឿង Avengers: Endgame។

១. រឿង Spider-Man: Far From Home 

Spider-Man: Far From Home

ថ្ងៃចាក់បញ្ចាំងនៅរោងកុន៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ (នៅអាមេរិក) 

រឿងនេះអាចជារឿងតភាគបន្ទាប់ពីរឿង Avengers: Endgame ដែលនិយាយអំពីជីវិតរបស់ Spider-Man ត្រូវវិលត្រលប់ទៅសាលារៀនវិញ ហើយបានជួបនឹង Nick Fury ដើម្បីបង្ក្រាបតួអង្គចិត្តអាក្រក់បន្តទៀត។

២. រឿង Black Widow 

Black Widow

ថ្ងៃចាក់បញ្ចាំងនៅរោងកុន៖ ឆ្នាំ២០២០

រឿងនេះគឺជារឿងជីវិតរបស់ Natasha Black Widow ដែលនិយាយអំពីជីវិតរបស់នាង មុនពេលនាងចូលរួមក្រុម Avengers។

៣. រឿង Black Panther 2 

Black Panther 2

រឿង Black Panther កាលពីឆ្នាំមុន គឺជារឿងដ៏ជោគជ័យមួយ ដែលរឿងនេះបានឈ្នះពានរង្វាន់ Oscars ចំនួន៣ជាប់ៗគ្នា ហើយរឿងនេះអាចរកចំណូលបានរហូតដល់ទៅ ១,៣ពាន់លានដុល្លារ។ រឿង Black Panther 2 ត្រូវបានរំពឹងថាចាប់ផ្តើមផលិតនៅក្នុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០នេះហើយ។ 

ចំពោះថ្ងៃចាក់បញ្ចាំងនៅរោងកុនវិញ យើងពុំទាន់ដឹងច្បាស់ប្រាកដនោះទេ។

៤. រឿង Shang-Chi 

Shang-Chi

Shang-Chi គឺជារឿងក្បាច់គុនថ្មីរបស់ Marvel បើទោះបីរូបគេគ្មាន Superpowers ដូចជាតួអង្គដទៃទៀតពិតមែន ប៉ុន្តែគេគឺមានក្បាច់គុនខ្លាំង ហើយរឿងនេះក៏ត្រូវបានរំពឹងថា គឺជារឿងដំបូងគេបង្អស់សម្រាប់ជនជាតិអាស៊ី ដើរតួឯកនៅក្នុងរឿង Marvel ផងដែរ។

ចំពោះកាលបរិច្ឆេទចាក់បញ្ចាំងនៅក្នុងរោងកុនវិញ យើងពុំទាន់ដឹងច្បាស់ប្រាកដនោះទេ។

៥. Doctor Strange 2 

Doctor Strange 2

រឿង Doctor Strange កាលពីឆ្នាំ២០១៦ ពិតជាទទួលបានជោគជ័យ និងការគាំទ្រខ្លាំងមែនទែនពីសំណាក់ហ្វេនជាច្រើននៅជុំវិញពិភពលោក។ ដូច្នេះរឿងនេះនឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំ២០២០ ហើយត្រូវបានរំពឹងថានឹងចាក់បញ្ចាំងនៅក្នុងរោងកុននៅខែឧសភា ឆ្នាំ២០២១ខាងមុខនេះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]