ចិន៖ នារីម្នាក់បានធ្វើឱ្យមហាជនមានភាពក្តៅក្រហាយនឹងនាងជាខ្លាំង បន្ទាប់ពីបែកធ្លាយវីដេអូរបស់នាង វាយធ្វើបាបឆ្មាដ៏កំសត់មួយក្បាលរបស់មិត្តរួមបន្ទប់នាងកាលពីពេលថ្មីៗនេះ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះមួយកន្លែង ក្នុងប្រទេសចិន កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ។

នារីម្នាក់ដែលធ្វើបាបឆ្មាក៏កំសត់នេះ ត្រូវបានស្គាល់ឈ្មោះថា Dong ហើយនាងត្រូវបានមិត្តរួមបន្ទប់ពឹងពាក់ឱ្យជួយមើលឆ្មារបស់គេបន្តិច ព្រោះតែគេត្រូវទៅលេងប្រទេសថៃ។

ក្រោយមកដោយមានការព្រួយបារម្ភអំពីឆ្មារបស់នាង ទើបនាងឆែកមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះនាង មានអីនាងស្ទើរតែធ្លាក់ថ្លើមក្តុក ព្រោះតែនាងបានឃើញសកម្មភាពដ៏ចិត្តខ្មៅរបស់មិត្តរួមបន្ទប់នាង ទាត់ឆ្មានាងជាច្រើនជើង និងចាប់ទាញកន្ទុយវាយ៉ាងគ្មានប្រណីទៀត ដែលសកម្មភាពបែបនេះពិតជាមិនសមរម្យនិងមិនអាចលើកលែងទោសឱ្យបាននោះទេ។

បន្ទាប់មកម្ចាស់ឆ្មានេះ បានព្យាយាមខលទៅនាង Dong ជាច្រើនលើកច្រើនសា ប៉ុន្តែនាងមិនទទួលទូរស័ព្ទទាល់តែសោះ។ ទើបម្ចាស់ឆ្មាក្តៅចិត្តក៏បង្ហោះវីដេអូនេះចូលទៅក្នុងបណ្តាញសង្គម Weibo ឱ្យមនុស្សម្នាជាច្រើនបានឃើញពីសកម្មភាពដ៏ថោកទាបរបស់នាង Dong។

ក្រោយមក វីដេអូនេះត្រូវបានចែកចាយនិងល្បីពេញបណ្តាញសង្គម ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់ចំៗចំពោះសកម្មភាពមិនសមរម្យបែបនេះ ហើយអ្នកខ្លះក៏បាននិយាយថា នាង Dong ពិតជាឃោរឃៅពិតមែន សូម្បីតែឆ្មាគ្មានកំហុសអ្វីសោះ ក៏ទាត់ និងធ្វើបាបគ្នាបែបនេះដែរ។

យ៉ាងណាមិញ បន្ទាប់ពីរឿងនេះបានល្បីខ្លាំង ទើបនាង Dong ព្រមសូមទោសមិត្តរួមបន្ទប់របស់នាង និងព្រមសងថ្លៃព្យាបាលឆ្មាក៏កំសត់នេះ។ បន្ថែមពីនេះទៀត នាងមិនត្រូវបានប្រឈមមុខនឹងទោសអ្វីនោះទេ ព្រោះតែនៅសុ្រកចិន មិនមានច្បាប់ពាក់ព័ន្ធជាមួយការប្រើអំពើហិង្សាទៅលើសត្វចិញ្ចឹមនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពដែលនាង Dong វាយធ្វើបាបឆ្មាដ៏កំសត់នេះ
សកម្មភាពដែលនាង Dong វាយធ្វើបាបឆ្មាដ៏កំសត់នេះ
សកម្មភាពដែលនាង Dong វាយធ្វើបាបឆ្មាដ៏កំសត់នេះ
ឆ្មាដ៏កំសត់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]