ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ បានអញ្ជើញទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនស្រាបៀរ GANZBERG BREWERY ក្នុងនោះមានឡាន Ford សេរីថ្មីឆ្នាំ ២០១៩ ជូនកាកបាទក្រហមកម្ពុជា ដើម្បីបំរើដល់ការបំពេញការងាររបស់កាកបាទក្រហមកម្ពុជា រួមជាមួយនឹងមួកសុវត្ថិភាពចំនួន ១ពាន់មួក សម្រាប់បន្តចែកជូនប្រជាពលរដ្ឋ។ 

ពិធីអញ្ជើញទទួលជួបសវនាការ
ពិធីអញ្ជើញទទួលជួបសវនាការ

ក្នុងឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានថ្លែងអំណរគុណ និងស្វាគមន៍ដ៏កក់ក្ដៅ ចំពោះគណៈប្រតិភូតំណាងឱ្យក្រុមហ៊ុន និងសប្បុរសជន ដែលបានអញ្ជើញមក និងបានពាំនាំនូវអំណោយមនុស្សធម៌ជូនដល់កាកបាទក្រហមកម្ពុជា។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានថ្លែងថា៖

«ក្នុងនាមខ្ញុំតំណាងឲ្យកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះមហន្ដរាយនានា និងដល់ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។

ជាកិច្ចឆ្លើយតប គណៈប្រតិភូក៏បានថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសក្នុងការផ្ដល់ឱកាសសម្ដែងការគួរសម និងចូលរួមបរិច្ចាគថវិកា និងសម្ភារៈមួយចំនួន ដើម្បីជួយទៅដល់ប្រជាជនងាយរងគ្រោះរបស់កម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ប្រពៃរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ទន្ទឹមនឹងនោះ គណៈប្រតិភូទាំងអស់ក៏បានធ្វើការកក់សម្គាល់ដូចៗគ្នាថា៖

«កន្លងមកនេះ យើងខ្ញុំបានឃើញនូវសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់កាកបាទក្រហមកម្ពុជាជួយដល់ប្រជាជាជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅទូទាំងប្រទេស ។ យើងខ្ញុំមានការពេញចិត្ដ និងមានទំនុបចិត្ដយ៉ាងខ្លាំង ក្រោយការដឹកនាំប្រកប ដោយកិត្ដិព្រឹទ្ធបណ្ឌិតរបស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានខិតខំប្រឹងប្រែងជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតំរូវការរបស់ប្រជាជនបានទាន់ពេលវេលា ដែលនេះបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ដែលធ្វើឲ្យយើងខ្ញុំទាំងអស់ ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្ដការចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៌បន្ដទៀតទាំងជាតិ និងអន្ដរជាតិ»។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជានឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» និងអបអរខួប ១០០ ឆ្នាំនៃការបង្កើតសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមអឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ ព្រឹក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណជា ៤ ពាន់នាក់៕

អំណោយរថយន្ត Ford ពីក្រុមហ៊ុនស្រាបៀរ GANZBERG
អំណោយរថយន្ត Ford ពីក្រុមហ៊ុនស្រាបៀរ GANZBERG
អំណោយរថយន្ត Ford ពីក្រុមហ៊ុនស្រាបៀរ GANZBERG
អំណោយរថយន្ត Ford ពីក្រុមហ៊ុនស្រាបៀរ GANZBERG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]