ថៃ៖ តារាចម្រៀងជើងចាស់សម្លេងផ្អែម Parn Thanaporn ជាតារាស្រីមួយរូបដែលមានឈ្មោះល្បីល្បាញ បើទោះបីជានាងចូលប្រឡូក នៅក្នុងវិស័យសិល្បៈច្រើនឆ្នាំហើយក៏ដោយ។ គ្រប់បទចម្រៀងរបស់នាង សុទ្ធតែទទួលបានការគាំទ្រ និងដក់នៅក្នុងអារម្មណ៍របស់អ្នកស្តាប់ជានិច្ច។

ជាក់ស្តែងមួយរយៈនេះ ហាក់ដូចជាមិនសូវឃើញវត្តមាន របស់តារាស្រីរូបនេះនៅក្នុងវិស័យសិល្បៈប៉ុន្មានទេ។ ដោយយោងតាមគណនីអ៊ីនស្តារក្រាម ផ្ទាល់ខ្លួនរបស់ Parn Thanaporn បានឲ្យដឹងថា ពេលនេះ នាងមិនសូវទទួលការងារច្រើនដូចមុនទេ ភាគច្រើន Parn Thanaporn ឆ្លៀតយកពេលទំនេរមកប្រើប្រាស់ជីវិតបែបសាមញ្ញ រស់នៅជាមួយធម្មជាតិ ដាំបន្លែ និងចិញ្ចឹមសត្វផ្សេងៗ។

ជាការពិតណាស់ពេលខ្លះយើងអាចធុញថប់នឹង បរិយាកាសក្នុងទីក្រុង ដូច្នេះអាចសាកងាកមកលំហែកាយជាមួយធម្មជាតិនៅទីជនបទ ស្រួបយកខ្យល់អាកាសបរិសុទ្ធខ្លះក៏ល្អម្យ៉ាងដែរ៕

Parn Thanaporn
Parn Thanaporn
Parn Thanaporn
Parn Thanaporn
Parn Thanaporn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]