ទីក្រុងឌូបៃអារ៉ាប់រួម៖ អតិថិជនរបស់អ៊ែមមឺរឹតទាំងអស់ អាចទទួលបានការផ្តល់ជូនពិសេសពីកម្មវិធី «My Emirates Pass» នៅទីក្រុងឌូបៃ ដែលនឹងត្រឡប់មកវិញនារដូវក្តៅនេះ។ ការផ្តល់ជូននេះនឹងប្រែក្លាយសំបុត្រហោះហើរតាមអ៊ែមមឺរឹត ឬហៅថា Emirates Boarding Pass ទៅជាបណ្ណសមាជិក ពិសេសដែលអនុញ្ញាតឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍ពិសេស និងការបញ្ចុះតម្លៃរហូតដល់ ៥០% នៅទីតាំងជាង ៥០០ កន្លែងទូទាំងអារ៉ាប់រួម។

ដំណើរកម្សាន្តដ៏អស្ចារ្យជាមួយអ៊ែមមឺរឹត

អ្នកដំណើរទាំងអស់ ដែលហោះទៅកាន់ទីក្រុងឌូបៃ ឬឆ្លងកាត់ទីក្រុងឌូបៃចាប់ពីថ្ងៃទី១ ឧសភា រហូតដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០១៩ អាចទាញយកអត្ថប្រយោជន៍ពី «My Emirates Pass» តាមរយៈការបង្ហាញសំបុត្រហោះហើររបស់អ្នក និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព។

សំបុត្រហោះហើរនេះ ផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ការម៉ាស្សាជិត ៥០ កន្លែង ការញ៉ំាអាហារនៅតាមភោជនីយដ្ឋានទំនើបៗជាង ៤០០ កន្លែង ការកម្សាន្តផ្សេងៗដូចជា ការជិះស្គី ការលេងនៅសួនទឹក និង ៣០% សម្រាប់ការទិញទំនេញនៅហាងសម្លៀកបំពាក់ម៉ាកល្បីៗជាច្រើន។

អតិថិជនទាំងអស់អាចរកមើលការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ពី «My Emirates Pass» តាមរយៈ https://www.emirates.com/english/experience/my-emirates-pass/

លោក មហាមាត អាល ហាសុីមី (Mohammad Al Hashimi) នាយករងក្រុមហ៊ុន អាកាសចរណ៍អ៊ែមមឺរឹតមានប្រសាសន៍ថា៖ 

«កន្លែងកម្សាន្ត និងបទពិសោធន៍ជាច្រើននៅទីក្រុងឌូបៃ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកជាមួយនឹងសំបុត្រហោះហើររបស់អ៊ែមមឺរឹត មិនថាអ្នកមកស្នាក់នៅទីនេះពេញមួយសប្តាហ៍ ឬត្រឹមតែចុងសប្តាហ៍ប៉ុណ្ណោះទេ គឺមានអ្វីៗជាច្រើនសម្រាប់អ្នកដំណើរទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ»។

ទីក្រុងឌូបៃ គឺជាកន្លែងកម្សាន្តនៅថ្ងៃឈប់សម្រាកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដំណើរជាលក្ខណៈគ្រួសារ និងអ្នកដើរកម្សាន្តតែឯង។ ភ្ញៀវទេសចរណ៍ទៅលេងទីក្រុងឌូបៃទាំងអស់ អាចរីករាយកម្សាន្តជាមួយនឹងអាគារដ៏ប្រណិត កន្លែងល្បីៗ ការទិញទំនិញលំដាប់ពិភពលោក និងការពិសាអាហារលំដាប់ថ្នាក់អន្តរជាតិដ៏ឈ្ងុយឆ្ងាញ់។

ដំណើរកម្សាន្តដ៏អស្ចារ្យជាមួយអ៊ែមមឺរឹត

អ៊ែមមឺរឹត ផ្តល់ជូនតំណភ្ជាប់ត្រង់ទៅកាន់គោលដៅជាង ១៥០ នៅជាង ៨0 ប្រទេស និង ៦ ទ្វីប តាមរយៈព្រលានយន្តហោះនៅទីក្រុងឌូបៃ។ អ្នកដំណើររបស់ជើងហោះហើរអ៊ែមមឺរឹត អាចរីករាយជាមួយកម្មវិធីកម្សាន្ត ice ក្នុងយន្តហោះ ដែលមានកម្មវិធីកម្សាន្តកំពុងពេញនិយមជាង ៤០០០ ប៉ុស្តិ៍ជាច្រើនភាសា និង Wi-Fi 20 MB ដែលដំណើរការនៅក្នុងយន្តហោះអ៊ែមមឺរឹត។

សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រហោះហើរ អ្នកដំណើរអាចទាក់ទងទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមលេខ ០២៣ ៩៩៨ ១៦៨ ឬអ៊ីម៉ែល: [email protected]។ ដើម្បីកក់សំបុត្រហោះហើរ សូមចូលទៅកាន់គេហទំព័រ https://www.emirates.com/kh/english/ ឬទាក់ទងភ្នាក់ងារទេសចរណ៍ ដែលអ្នកពេញចិត្ត។ លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]