ភ្នំពេញ៖ សព្វថ្ងៃនេះមានហាងម្ហូបអាហារជាច្រើនថ្មីៗបើកលក់ជាច្រើន ហើយភាគច្រើនគេក៏ផ្តោតសំខាន់ទៅលើអាហារប្រភេទបែបច្នែប្រឌិត ឬតាមបែបកូនកាត់ជាដើម។ ហើយកាន់តែប្លែកហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣» ក៏បានយកនំខ្មែរពីបុរាណមកជាច្រើនប្រភេទមកកែច្នៃ និងបង្កើតសោភ័ណ្ឌភាពថ្មី ដោយរក្សាទុកនូវរសជាតិដើមផងដែរ ដែលមានកំណើតតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។

តាមរយៈការសម្ភាសពីអ្នកមីង ហេង បានរៀបរាប់ប្រាប់ថា ហេតុដែលនាំឱ្យអ្នកមីង បើកហាងបែបខ្មែរបែបនេះ គឺព្រោះអ្នកមីងចង់ឱ្យនំខ្មែរនៅតែមានតម្លៃ ហើយទោះបីមានអាហារបរទេសលក់ច្រើនយ៉ាងណា ក៏ប្រជាជនខ្មែរម្នាក់ៗនៅតែមានចំណូលចិត្តលើនំខ្មែររបស់ដូនតាខ្មែរយើងដដែលដែរ។

ដូច្នេះបើអ្នកមានចំណង់ចំណូលចិត្តលើនំខ្មែររបស់យើងដូចជា នំគ្រក់ នំអំបែង នំគូឆាយ ឬនំបាញ់ឌុកជាដើម អាចទៅសាកល្បងភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់នំទាំងនេះនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣» បាន ដែលមានទីតាំងនៅផ្ទះលេខ ១១c ផ្លូវ ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឬលោកអ្នកក៏អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩៦ ៤៩៩ ៥៨ ៩៨ ឬ ០១២ ៥៤ ២៥ ៦២៕

នំគ្រក់នៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំគ្រក់នៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំគ្រក់នៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំគ្រក់នៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំខ្មែរយើងនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំខ្មែរយើងនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំខ្មែរយើងនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំខ្មែរយើងនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំខ្មែរយើងនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»
នំខ្មែរយើងនៅហាង «ផ្ទះនំអំបែង នំគ្រក់ ១៩៩៣»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]