ភ្នំពេញ៖ ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ប្រធានគម្រោងរមណីយដ្ឋានលំហែកាយ Long Bay Dara Sakor ដែលជាគន្លឹះសំខាន់នៃគម្រោង «ផ្លូវមួយ ខ្សែក្រវាត់មួយ» និងជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជាចិនជាមួយនឹងក្រុមហ៊ុន TRF VACATION CLUB ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ZhengHeng កាលពីថ្ងៃទី១ ឧសភា ២០១៩។ អនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីចំណាប់ផ្តើមទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះៗ រវាងភាគីទាំងសងខាង។

ការចុះអនុស្សរណៈយោគយល់គ្នា

លោក Deng Pi Bing ប្រធានក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd. និង លោក Cai Sheng Jia ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន TRF VACATION CLUB បានចុះហត្ថលេខា និងជាសាក្សីបញ្ជាក់ថា សណ្ឋាគារយក្សលំដាប់ពិភពលោក យីហោ WYNDHAM នឹងមានវត្តមាននៅក្នុងគម្រោង Long Bay Dara Sakor ក្នុងចំណោមបណ្តាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដែលជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាង ZhengHeng (Cambodia) Co., Ltd និង TRF VACATION CLUB

ការចុះអនុស្សរណៈយោគយល់គ្នា

អាចបង្កើតបាននូវភាពរុងរឿងថ្មីនៃ Long Bay Dara Sakorតាមរយៈការរួបរួមគ្នា

ទីស្នាក់ការកណ្តាល នៃសណ្ឋាគារយក្សលំដាប់ភិពលោក WYNDHAM មាននៅ Pacipani, New Jersey, USA។ បច្ចុប្បន្នវាបើកដំណើរការ ១៥ យីហោនៅក្នុង ៦៨ ប្រទេស លើ ៦ ទ្វីប ជាមួយនឹងសណ្ឋាគារ ៧៤៤០ ហើយនឹងមានច្រើនជាង ៦៣៨ ៣០០ បន្ទប់ ដែលធ្វើឲ្យវាក្លាយទៅជាសណ្ឋាគារធំជាងគេបំផុត និងប្លែកជាងគេបំផុត។

ក្រុមសណ្ឋាគារ WYNDHAM គឺជាសាខា១ នៃសាខាចំបង៣ នៃ Windham Global Corporation (NYSE Code: WYN) ដែលត្រូវបានផ្តាច់ចេញទៅជាសណ្ឋាគារ Franchise និងត្រូវបានចុះបញ្ជីជាឯករាជ្យនៅ New York Stock Exchange ក្នុងខែ មិថុនា ២០១៨ តាមរយៈកិច្ចប្រតិបត្តិការរបស់វា។ (NYSE Code: WH)

ការិយាល័យនៃ WYNDHAM Hotel Group ត្រូវបានបង្កើតឡើង ក្នុងទីក្រុងសកល និងប្រទេសសំខាន់ៗដែលរាប់បញ្ចូលទាំង London, Hong Kong, Shanghai, Beijing, Singapore ហើយនឹង New Diehl ជាមួយនឹងបុគ្គលិកជាង ៦០០០ នាក់។ ម៉ាកយីហោដែលស្ថិននៅក្រោមវារួមមាន Wyndham Hotels and Resorts ដែលជាសណ្ឋាគារលំដាប់កំពូលរបស់ពិភពលោក។ ជាមួយនឹងមានឈ្មោះដូចនៅក្នុងក្រុមសណ្ឋាគារលំដាប់ពិភពលោក និងល្បីល្បាញមានផាសុខភាព សណ្ឋាគារ Ramada, Days Inn, Super 8 ហើយ Howard Johnson ផ្តល់ជម្រើសរើស និងសេវាកម្មល្អឥតខ្ចោះ ទៅតាមកញ្ចប់ថវិការបស់ភ្ញៀវនីមួយៗ។

ច្រកចូលនៃរមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM នឹងផ្តល់ជូននូវបទពិសោធន៍បដិសណ្ឋារកិច្ចលំដាប់ថ្នាក់ពិភពលោកនៅ Long Bay Dara Sakor ដើម្បីទាក់ទាញអ្នកវិនិយោគ ពាណិជ្ជករ អ្នកស្រុក និងមនុស្សចាស់ ដែលស្វែងរកបរិយាកាសល្អសម្រាប់ការរស់នៅជាន់ខ្ពស់។ បន្ថែមពីលើការផ្តល់ជូននូវភាពរីករាយនៃការរស់នៅបែបល្អប្រណីតខុសប្លែកពីគេ រមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM នឹងបង្កើតនូវបទពិសោធន៍ដ៏មានតម្លៃអស្ចារ្យ នៃការស្នាក់នៅម្ហូបអាហារសិល្បៈជីវិត និងអាជីវកម្ម និងនាំទៅរកការលើកកម្ពស់នៃការសរសើរ និងកេរ្តិ៍ឈ្មោះសម្រាប់គម្រោង។

សណ្ឋាគារលំដាប់ថ្នាក់ពិភពលោក

ការបង្កើតទិសដៅថ្មីសម្រាប់ទេសចរណ៍វប្បធម៌តំបន់ឆ្នេរសមុទ្រលំដាប់ពិភពលោកតាមរយៈការរួមបញ្ចូលកម្លាំង និងការសិក្សាឲ្យស៊ីជម្រៅ

គម្រោងរមណីយដ្ឋានវប្បធម៌ និងទេសចរណ៍រមណីយដ្ឋានវប្បធម៌ Long Bay Dara Sakor គឺជាគំរូអភិវឌ្ឍថ្មីមួយនៃវិស័យទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌ ដែលជម្រុញអាជីវកម្មទេសចរណ៍ដោយក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd នៅអាស៊ីអាគ្នេយ៍។

គម្រោងនេះមានទីតាំងស្ថិតនៅកណ្តាលនៃរមណីយដ្ឋានទេសចរណ៍តារាសាគរ ដែលមានផ្ទៃដីសរុប ២០០ ហិកតា ព័ទ្ធជុំវិញដោយភ្នំសមុទ្រ និងមានឆ្នេរសមុទ្រដែលមានគុណភាពខ្ពស់មានប្រវែង ១.៩ គីឡូម៉ែត្រ។ វានឹងក្លាយទៅជាតំបន់វប្បធម៌ទេសចរណ៍ និងរមណីយដ្ឋានលំដាប់ពិភពលោក ដែលមានមុខងារសំខាន់ៗចំនួន ៨ គឺ៖ (១) ឧទ្យានឧស្សាហកម្មឆ្លាតវៃ (២) ផ្លូវជំនួញ (៣) តំបន់ទេសចរណ៍វប្បធម៌ (៤) រមណីយដ្ឋានទេសភាពសមុទ្រ (៥) រមណីយដ្ឋានវីឡា (៦) រមណីយដ្ឋានកំពង់ផែឆ្នេរសមុទ្រ (៧) រមណីយដ្ឋានតំបន់ឆ្នេរកម្សាន្ត និង (៨) រមណីយដ្ឋានមុជទឹកជីងហៃ។

ការអភិវឌ្ឍន៍ឧទ្យានវៃឆ្លាតវៃឆ្លាតទំហំ ៥៥ ហិកតាដំណាក់កាលទី១ ត្រូវបានបែងចែកជា ៧ ដំណាក់កាល ហើយនឹងចំណាយពេល ៣ ឆ្នាំ ដើម្បីបង្កើតសហគមន៍ ដែលមានភាពចាស់ទុំខ្ពស់សម្រាប់កន្លែងស្នាក់នៅរបស់មនុស្សចំនួន ៥០ ០០០ នាក់ ហើយនឹងអាចស្រូបយកឧស្សាហកម្មទេសចរណ៍ចំនួន ៨០ ០០០ នាក់ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍។

គម្រោង​រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ថ្នាក់ពិភពលោក

ទន្ទឹមនឹងគម្រោងគំរូអភិវឌ្ឍន៍ថ្មីនៃរមណីយដ្ឋានទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌គម្រោង Long Bay Dara Sakor កំពុងឆ្លើយតបទៅនឹងតម្រូវការថ្មីនៃទេសចរណ៍វប្បធម៌ តាមរយៈការដឹកនាំមុខជំនួញអាជីវកម្មទេសចរណ៍ដោយឈរលើមូលដ្ឋាននៃឧស្សាហកម្ម ស្របតាមការរំពឹងទុក និងបានទទួលស្គាល់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកពាក់ព័ន្ធ។ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd នៅតែរក្សានាំមកនូវសេចក្តីស្វាហាប់ជានិច្ច តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាសហគ្រាសដទៃទៀតយ៉ាងសកម្ម។ អំណាចនៃការរួមបញ្ចូលគ្នាជាមួយ TRF VACATION CLUB នឹងជួយអភិវឌ្ឍគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៌ឲ្យទៅមុខ ហើយនឹងបង្កើតនូវបទពិសោធថ្មីក្នុងការសម្រាកលំហែកាយរបស់គម្រោងបុគ្គលិក និងភ្ញៀវទេសចរណ៍បែបស៊ីវិល័យជាន់ខ្ពស់ដ៏អស្ចារ្យនៅតាមតំបន់ឆ្នេរសមុទ្រ មិនពុំធ្លាប់មានពីមុនមកតាមរយៈការបង្កើនគុណភាពជីវិត។

គម្រោង​រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ថ្នាក់ពិភពលោក

ចែករំលែកកិត្ដិយសឲ្យគ្នាទៅវិញទៅមក ហើយនឹងប្រឹងសម្រេចជោគវាសនាអនាគតទេសចរណ៍វប្បធម៌នៅតាមតំបន់ឆ្នេរសមុទ្រ

TRF VACATION CLUB ជាសណ្ឋាគារលំដាប់ថ្នាក់ពិភពលោក ដែលតែងតែផ្តោតទៅលើការអភិវឌ្ឍន៍រមណីយដ្ឋាន សណ្ឋាគារ និងផលិតផលដូចជា ការលើកកម្ពស់វប្បធម៌នៃការរស់នៅក្នុងតំបន់ត្រូពិក ទេសភាពសណ្ឋាគារ ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍន៍ចង្វាក់ឧស្សាហកម្មកាហ្វេត្រូពិច និងសាលារៀនសម្រាប់ការគ្រប់គ្រងសណ្ឋាគារនៃតំបន់ត្រូពិច ដើម្បីផ្តល់នូវជម្រើសសណ្ឋាគារ និងសេវាកម្មតម្លៃប្រាក់ដ៏ល្អបំផុតអាស្រ័យតាមតម្រូវការអតិថិជនខុសៗគ្នា។

រមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM គឺជាយីហោសណ្ឋាគារអន្ដរជាតិដំបូងគេដែលត្រូវបាននាំផ្តាច់មុខដោយ TRF VACATION CLUB ហើយមានសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនទៀត នឹងមកដល់ឆាប់ៗនេះដូចជា Marriott, Intercontinental, Banyan Tree ជាមួយគ្នាដើម្បីបង្កើតនូវបទពិសោធន៍ទេសចរណ៍វប្បធម៌តែមួយគត់ ដែលមានលក្ខណៈពិសេសមួយគ្មានពីរនៅក្នុងទស្សនីយភាពដ៏ស្រស់ស្អាតនេះ លើសពីការរំពឹងទុកក្នុងតំបន់គម្រោង Long Bay Dara Sakor

យីហោរបស់ TRF VACATION CLUB

តំបន់រមណីយដ្ឋានវប្បធម៌ Long Bay Dara Sakor នឹងក្លាយទៅជាគម្រោងឆ្នើមមួយជាមួយនឹងចក្ខុវិស័យអន្តរជាតិនឹងទាក់ទាញការយកចិត្តទុកដាក់ពីវិនិយោគិនជាសកលលោកវិស័យទេសចរណ៍ និងឧស្សាហកម្មទេសចរណ៍ តាមរយៈអំណាចនៃការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd និង TRF VACATION CLUB។ យើងនឹងបន្តបង្ហាញពីសិរីរុងរឿងគ្មានទីបញ្ចប់នៃវិស័យទេសចរណ៍ឆ្នេរសមុទ្រលំដាប់ពិភពលោក និងទិសដៅរមណីយដ្ឋានថ្មីជាមួយនឹងតម្លៃខ្ពស់ ដែលអ្នកផ្សេងទៀតធ្វើបាន នោះគឺការបង្កើតនូវយុគសម័យថ្មីនៃការវិនិយោគ និងទេសចរណ៍វប្បធម៌នៅអាស៊ីអាគ្នេយ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]