ភ្នំពេញ​៖ ថ្មីៗនេះយើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាយើងតម្រូវការរថយន្ត Pickup កំពុងទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់។ ដោយឡែកនៅសហរដ្ឋអាមេរិកឯណោះវិញ រថយន្ត Pickup កំពុងលក់ដាច់បំផុត និងបានទាញយកចំណែកទីផ្សារមួយចំនួនពីទីផ្សាររថយន្តប្រណីតនៅក្នុងប្រទេស ហើយបានក្លាយទៅជាជម្រើសរថយន្តមួយសម្រាប់តារាល្បីៗនៅសហរដ្ឋអាមេរិកផងដែរ។

រថយន្ត Ford Ranger

ក្នុងពេលដែលអាជីវកម្មរបស់អ្នកមានតម្រូវការក្នុងការដឹកសណ្ដោងធ្ងន់ៗ និងបើកបរនៅលើផ្លូវមានឧបសគ្គច្រើនជាដើម រថយន្ត Ford Ranger បានវិវត្តន៍ខ្លួនទៅជារថយន្តទំនើបទាន់សម័យ ដែលអាចផ្ដល់ជូនលោកអ្នកទាំងផាសុកភាព និងបច្ចេកវិទ្យាទំនើបដូចទៅនឹងរថយន្តគ្រួសារដទៃទៀតដែរ ប៉ុន្តែវាបានបន្ថែមជាមួយនឹងមុខងារជាច្រើនទៀតដែលធ្វើឲ្យរថយន្ត Ford Ranger ក្លាយទៅជារថយន្តដែលអាចផ្ដល់ឲ្យអ្នកនូវគ្រប់តម្រូវការដូចជា ការដឹកសណ្ដោង ការធ្វើអាជីវកម្ម ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងតម្រូវការផ្សេងៗទៀត។ មិនថាសម្រាប់ប្រកបអាជីវកម្ម ឬដំណើរកម្សាន្តនោះទេរថយន្ត Pickup មួយនេះអាចផ្ដល់ឲ្យអ្នកគ្រប់យ៉ាងដែលអ្នកត្រូវការ។

រថយន្ត Ford Ranger

លោក Gary Boes ប្រធានផ្នែកផលិតផលសហគ្រាស និងរថយន្ត Trucks ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានមានប្រសាសន៍ថា៖ 

«យើងបានឃើញនិន្នាការដូចគ្នាកើតឡើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺអតិថិជនរបស់ Ford ពេញចិត្តនូវភាពល្អឥតខ្ចោះ និងសមត្ថភាពរបស់ Ford Ranger ដែលជារថយន្តសម្រាប់ធ្វើការ និងដំណើរកម្សាន្តលក្ខណៈគ្រួសារ ដែលពោរពេញទៅដោយភាពធន់រឹងមាំ និងទាន់សម័យ»។

នេះគឺជាមូលហេតុមួយចំនួន ដែលធ្វើឲ្យរថយន្ត Ford Ranger គឺជារថយន្តដ៏ល្អឥតខ្ចោះអាចសម្របទៅតាមគ្រប់តម្រូវការរបស់អ្នក៖

ផ្ដល់ភាពរឹងមាំពេលដែលអ្នកត្រូវការ

ជាមួយនឹងសមត្ថភាពនៃការដឹកបានរហូតដល់ ១.៣ តោន និងសណ្ដោងបាន ៣៥០០ kg អ្នកអាចដឹកម៉ាស៊ីនក៏បាន ឬដឹករបស់ធ្ងន់ៗដូចជា ឧបករណ៍បោះជំរុំជាដើម។ ដោយសារទ្វារខាងក្រោយរបស់ Ford Ranger បានបំពាក់ដោយបូមធ្វើឲ្យការលើកដាក់ឥវ៉ាន់ផ្នែកខាងក្រោយលែងលំបាកទៀតហើយ។

រថយន្ត Ford Ranger

កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ដែលធ្វើឲ្យការឡើងចំណោតកាន់តែមានសុវត្ថិភាព មិនខ្លាចរអិលថយក្រោយមកប៉ះរថយន្ត ឬឧបសគ្គនៅខាងក្រោយ។

រថយន្ត Ford Ranger

ទំនើប និងជាជម្រើសដ៍ឆ្លាតវៃ

ពេលលោកអ្នកត្រូវការរថយន្ត ដែលអាចបើកកាត់ខ្សាច់ ទឹក និងសម្រាប់បើកបរក្នុងក្រុង Ford Ranger អាចផ្ដល់ឲ្យអ្នកគ្រប់យ៉ាង ទាំងរូបរាង និងសមត្ថភាពដ៏អស្ចារ្យក្នុងរថយន្តតែមួយ។ 

រថយន្ត Ford Ranger
រថយន្ត Ford Ranger

Ford Ranger មិនត្រឹមតែមានផ្នែកខាងក្រៅរចនាយ៉ាងស្រស់ស្អាតនោះទេ រថយន្តនេះក៏បានភា្ជប់មកជាមួយនូវបច្ចេកវិទ្យាដ៏ទំនើបផងដែរដូចជាបច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចបញ្ជាដោយសម្លេងទៅលើការហៅចេញ ការស្ដាប់តន្ត្រី និងការកម្សាន្តផ្សេងៗ ការប្រើ GPS ដើម្បីស្វែងទីតាំងណាមួយជាដើម ដោយពុំចាំបាច់ដកដៃចេញពីចង្កូត ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬការប៉ះទង្គិចនៅលើផ្លូវ Ford Ranger បានបំពាក់ជាមួយនឹងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist With Pedestrian Detection and Autonomous Emergency Braking) ។ ប្រព័ន្ធទាំងពីរនេះប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជា រថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

រថយន្ត Ford Ranger

ដូចនេះរថយន្ត Ford Ranger គឺជាជម្រើសរថយន្តដ៏ល្អបំផុតសម្រាប់លោកអ្នក មិនថាសម្រាប់ធ្វើការប្រកបអាជីវកម្ម ធ្វើចំការ ឬសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រូសារនោះទេ ព្រោះរថយន្តនេះបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជាច្រើនដែលអាចបត់បែនគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពផ្លូវទាំងអស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]