ឥណ្ឌា៖ ចំនួនសិស្ស ធ្វើអត្តឃាតនៅក្នុងប្រទេសឥណ្ឌា មានការកើនឡើងគួរឱ្យកត់សម្គាល់ ព្រោះតែកំហុសបច្ចេកទេសក្នុងការកែពិន្ទុសម្រាប់ការប្រលងថ្នាក់ជាតិ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កាលពីសប្តាហ៍មុន ចំនួនសិស្សប្រមាណ ២១នាក់បានធ្វើអត្តឃាតជាបន្តបន្ទាប់ ក្រោយពីចេញលទ្ធផលថាពួកគេបានធ្លាក់ការប្រលងថ្នាក់ជាតិ ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅនេះ។

ចំនួនសិស្ស ៣០ម៉ឺននាក់ក្នុងចំណោមអ្នកប្រលង ១លាននាក់ត្រូវបានរាយការណ៍ថា ពួកគេសុទ្ធសឹងតែធ្លាក់ទាំងអស់។ ក្នុងនោះក៏មានសិស្សពូកែជាច្រើននាក់ផ្សេងៗទៀត ក៏ធ្លាក់ផងដែរ។ 

សិស្ស ២១នាក់បានសម្លាប់ខ្លួន ព្រោះតែកំហុសបច្ចេកទេសក្នុងការកែពិន្ទុប្រលងថ្នាក់ជាតិ

យ៉ាងណាមិញ អាជ្ញាធរបានអះអាងថា មានតែចំនួនភាគរយតិចតួចតែប៉ុណ្ណោះដែលធ្វើឱ្យសិស្សធ្លាក់ ព្រោះតែកំហុសបច្ចេកទេសនេះ។ ប៉ុន្តែ ពួកគេបានសារភាពថា អត្រាធ្លាក់របស់សិស្សពិតជាមានការកើនឡើងខ្ពស់ពិតមែន បើប្រៀបធៀបទៅនឹងលទ្ធផលរបស់សិស្សនៅឆ្នាំមុន។

ថ្វីបើពួកគេព្រមទទួលស្គាល់ថា មូលហេតុដែលធ្វើឱ្យសិស្សធ្លាក់ច្រើនបែបនេះ គឺព្រោះតែកំហុសបច្ចេកទេសរបស់កម្មវិធី (Software) ពិតមែន ប៉ុន្តែកំហុសដោយសារតែការកែរបស់មនុស្សក៏គួរតែត្រូវស្តីបន្ទាសផងដែរ។

អាជ្ញាធរមូលដ្ឋាន បានព្រមានសិស្សថាកុំឱ្យសម្លាប់ខ្លួន ឬធ្វើបាបខ្លួនឯងអី ជាពិសេសប្រសិនបើពួកគេដឹងច្បាស់ថា ពួកគេធ្លាក់ព្រោះតែកំហុសបច្ចេកទេស។ ដូច្នេះពួកគេអាចធ្វើការតវ៉ាបាន។

ក្រសួងអប់រំក៏បានផ្អាកការងាររបស់គ្រូមួយចំនួន ឬពិន័យពួកគេផងដែរ នៅពេលពួកគេស៊ើបអង្កេតឃើញថា គ្រូណាម្នាក់មានចេតនាដាក់ពិន្ទុឱ្យសិស្ស ០ ខណៈពេលពួកគេធ្វើបាន ៩៩ពិន្ទុ។  

ប្រភពដដែលបានឱ្យដឹងថា ក្នុងការធ្វើអត្តឃាតរបស់សិស្សចំនួន ២១នាក់នេះ ក៏មានសិស្សបុ្រសម្នាក់ បានលោតទៅមុខរថភ្លើងដើម្បីឱ្យរថភ្លើងបុកគេស្លាប់ ខណៈពេលមានសិស្សស្រីម្នាក់បានដុតខ្លួនឯងរហូតដល់ស្លាប់។

ឪពុកម្តាយរបស់សិស្សម្នាក់បាននិយាយថា៖

«កូនប្រុសរបស់ខ្ញុំគឺជាសិស្សពូកែម្នាក់ ប៉ុន្តែគេបែរជាប្រលងធ្លាក់ទៅវិញ។ ខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទេ។ ខ្ញុំបានលួងលោមគេថាអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ ប៉ុន្តែចុះប្រសិនបើគេគិតខ្លី តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?»

យ៉ាងណាមិញ ខាងក្រសួងអប់រំនឹងធ្វើការពិនិត្យពិន្ទុរបស់សិស្សដែលបានធ្លាក់ម្តងទៀត ហើយពួកគេបានលើកទឹកចិត្តដល់សិស្សដែលធ្លាក់ថា៖

«ការប្រលងធ្លាក់មិនមានន័យថាអ្នកបរាជ័យនៅក្នុងឆាកជីវិតនោះទេ។ ជីវិតគឺមានតម្លៃខ្លាំងណាស់ បើទោះបីជាអ្នកប្រលងធ្លាក់ពិតមែន ក៏នៅតែមានឱកាសជាច្រើននៅក្នុងឆាកជីវិតផងដែរ៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]