ថៃ៖ បើនិយាយពីប្រជាប្រិយភាពរបស់តារាសម្តែង Baifern វិញ នាងកាន់តែទទួលបានការគាំទ្រមួយកម្រិតទៀត ក្រោយពេលតារាស្រីរូបនេះ សម្តែងជាតួឯកនៅក្នុងរឿងដ៏ល្បីមានចំណងជើងថា Friend Zone។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Baifern បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង នៅពេលដែលនាងត្រូវបានអ្នកកាសែតសម្ភាសន៍អំពីរឿងរ៉ាវទាក់ទងនឹងស្នេហា។ ក្នុងនោះដែរ នាងត្រូវបាននិយាយថា៖ “រាល់ថ្ងៃមានអ្នកតាមញ៉ែ និងស្រលាញ់នាងដែរ តែនាងមិននិយាយរកនោះទេ ព្រោះនាងមិនទាន់ត្រៀមខ្លួនសម្រាប់រឿងនេះ។” Baifern និយាយទៀតថា៖ “អ្នកដែលតាមស្រលាញ់នាង សុទ្ធសឹងតែជាតារារួមអាជីពជាមួយនាង ក៏ប៉ុន្តែគ្រាន់តែពេលនេះ នាងមិនទាន់ចង់បានស្នេហាប៉ុណ្ណោះ”

ទោះជាយ៉ាងណាក្តី ទាំងនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា តារាសម្តែងស្រីនាង Baifern នៅក្មេង ស្រស់ស្អាត និងល្បីប៉ុណ្ណឹងដែរ ក៏ប៉ុន្តែបែរជាមានការគិតល្អិតល្អន់ មិនងាយយកអ្នកណាចូលក្នុងបេះដូង ធ្វើជាគូកំណាន់ស្រួលៗនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Baifern
Baifern
Baifern
Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]