រាងកាយមនុស្សយើងតែងតែត្រូវការអាហារល្អៗ និងមានជីវជាតិដើម្បីទ្រទ្រង់ទាំងសុខភាពនិងសម្រស់ ។ ហើយសម្រាប់អ្នកដែលឈានចូលទៅកាន់វ័យចាប់ពី ៣០ឆ្នាំឡើងទៅ ដែលគេចាត់ទុកថាជាវ័យកណ្តាលហើយនោះ គឺរឹតតែត្រូវការអាហារដែល សម្បូរវីតាមីន រ៉ែ និងសារធាតុសំខាន់ៗដើម្បីបំប៉នសុខភាព ធ្វើឱ្យឆ្អឹងរឹងមាំ និងបេះដូងមានសុខភាពល្អ រួមទាំងការពារភាពជ្រីវជ្រួញផងដែរ។

ក្រៅពីទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម នៅខ្ទង់ចាប់ពីអាយុ ៣០ឆ្នាំឡើងទៅ អ្នកត្រូវចៀសវាងអាហារមិនល្អទាំង ៩មុខនេះដែលរួមមានដូចជា៖

១. ភេសជ្ជៈមានជាតិអាល់កុល

ភេសជ្ជៈមានជាតិអាល់កុល ផ្ទុកទៅដោយកាឡូរី ដែលធ្វើឱ្យរាងកាយរបស់អ្នកពិបាកនឹងធ្វើការដុតរំលាយខ្លាំងណាស់ ជាពិសេស វាថែមទាំងធ្វើឱ្យអ្នកមិនអាចគេងលង់លក់ស្រួល ថែមទាំងអាចឡើងទម្ងន់ និងមានចំណង់របស់ផ្អែមៗនៅព្រឹកថ្ងៃបន្ទាប់ផងដែរ។

ភេសជ្ជៈមានជាតិអាល់កុល

២. ស្ករសិប្បនិមិ្មត

អាហារដែលបន្ថែមស្ករប្រភេទសិប្បនិមិ្មត ធ្វើឱ្យអ្នកយល់ថា វាគ្មានជាតិកាឡូរី តែវាបែរជាធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងចំណង់ទទួលទានអាហារបានទៅវិញ។ បន្ថែមពីនេះ អាហារដែលមានបន្ថែមជាតិស្ករសិប្បនិមិត្មទាំងនោះ អាចបង្កហានិភ័យជំងឺមហារីកបាន ហើយថែមទាំងធ្វើឱ្យកម្រិតជាតិស្ករឡើងខ្ពស់ និងអរម៉ូនអាំងស៊ុយលីនចុះខ្សោយ ដែលជាហេតុធ្វើឱ្យអ្នកមានបញ្ហាការដុតរំលាយខ្លាញ់បង្កជាជំងឺធាត់ ប្រឈមមុខនឹងជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ទៀតផង។

ស្ករសិប្បនិមិ្មត

៣. កាហ្វេអ៊ីន

ក្រៅពីអាហារដែលមានផ្ទុកជាតិគីមី និងជាតិស្ករហើយនោះ ភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីនអាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកបាន។ ហើយដោយសរតែវាធ្វើឱ្យអ្នកមិនអាចគេងលក់ស្កប់ស្កល់នោះ វានឹងធ្វើឱ្យសុខភាពរបស់អ្នកធ្លាក់ចុះ សម្រស់កាន់តែចាស់ជាងវ័យ ជាពិសេសធ្វើឱ្យអ្នកបែរជាឃ្លានរបស់ផ្អែមៗដែលបង្កជាជំងឺធាត់លើសទម្ងន់ផងដែរ។

កាហ្វេអ៊ីន

៤. ទឹកដោះគោជូរ

ការទទួលទានផលិតផលទឹកដោះគោជូរ ដែលមានលាយផ្លែឈើស្រាប់ៗ វាមានផ្ទុកនូវជាតិស្ករច្រើនខ្លាំងណាស់ ពោលគឺដល់ទៅ ៤៧ក្រោម ដែលជាមធ្យមរាងកាយមនុស្សយើងមួយថ្ងៃត្រូវការជាតិស្ករត្រឹមតែ ២៥ក្រោមសម្រាប់មនុស្សស្រី និង ៣៨ក្រោមសម្រាប់មនុស្សប្រុសប៉ុណ្ណោះ។ យកល្អប្រសិនជាអ្នកចង់ទទួលទានទឹកដោះគោជូរបែបនេះ អ្នកគួរតែទិញទឹកដោះគោជូរសុទ្ធៗ រួចយកមកលាយផ្លែឈើស្រស់ៗនៅផ្ទះដោយខ្លួនឯងទទួលទានទើបល្អចំពោះសុខភាព។

ទឹកដោះគោជូរ

៥. ទឹកដោះគោ

ពិតជាគួរឱ្យភ្ញាក់ផ្អើល រាល់ផលិតផលទឹកដោះគោត្រូវបានគេរកឃើញថាមានផ្ទុកនូវជាតិអាស៊ីត Acidic ដែលត្រូវចៀសវាងសម្រាប់អ្នកដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ ដោយសារតែវាអាចសម្លាប់សារធាតុចិញ្ចឹម និងបាក់តេរីល្អៗនៅក្នុងរាងកាយបាន។

ទឹកដោះគោ

៦. អាហារកំប៉ុង និងអាហារដែលកម្តៅ

សម្រាប់អ្នកដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ ការចម្អិនអាហារស្រស់ៗដោយខ្លួនឯងគឺជារឿងដ៏ប្រសើរបំផុត និងត្រូវចៀសវាងអាហារដែលចម្អិនស្រាប់ និងអាហារកំប៉ុងដែលវាអាចផ្ទុកនូវជាតិស្ករ អំបិល និងជាតិខ្លាញ់ធាតុដែលប៉ះពាល់ដល់សុខភាពបាន។ ជាពិសេសអាហារដែលចម្អិនស្រាប់មិនសូវមានសារធាតុចិញ្ចឹម ឬជាតិកាកសរសៃនោះទេ តែវាបែរជាមានផ្ទុកនូវជាតិជាតិគីមី និងជាតិគីមី MSG ដែលធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ និងធ្វើឱ្យអ្នកញៀនអាហារទៀតផង។ សម្រាប់អាហារកំប៉ុងវិញវាមានផ្ទុកទៅដោយ BPA ដែលធ្វើឱ្យកើតជំងឺមហារីក អតុល្យភាពអរម៉ូនរាងកាយ ឡើងទម្ងន់ និងធ្វើឱ្យមានបញ្ហាក្នុងការបង្កកំណើតជាដើម។

អាហារកំប៉ុង និងអាហារដែលកម្តៅ

៧. សាច់កែច្នៃ

អាហារដែលធ្វើឡើងពីសាច់កែច្នៃ ឬសាច់ជ្រូក៣ជាន់ មានផ្ទុកនូជាតិគីមី ជាតិសូដ្យូម (អំបិល) ខ្លាញ់ធាត់និងសារធាតុនីត្រាត ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកបាន ជាពិសេសអាចធ្វើឱ្យអ្នកកើតជំងឺធាត់ ប៉ះពាល់សុខភាពបេះដូង និងបង្កហានិភ័យនៃជំងឺមហារីកកាចសាហាវផងដែរ។

សាច់កែច្នៃ

៨. ភេសជ្ជៈផ្ទុកជាតិសូដា

សារធាតុ fructose corn ដែលមានយ៉ាងច្រើនលើសលប់នៅក្នុងភេសជ្ជៈផ្ទុកជាតិសូដា អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ជាពិសេសដល់សុខភាពថ្លើម និងបង្កជាជមងឺធាត់តែម្តង។ បន្ថែមពីនេះវាអាចបង្កើនចំណង់អាហាររបស់អ្នក ធ្វើឱ្យអ្នកកាន់តែឡើងទម្ងន់ទៀតផង។

ភេសជ្ជៈផ្ទុកជាតិសូដា

៩. អាហារដែលធ្វើឡើងពីម្សៅពណ៌ស

អាហារដែលធ្វើឡើងពីម្សៅពណ៌ស ជាពិសេសគឺពពួកនំប៉័ងតែម្តង មានផ្ទុកនូវជាតិស្ករច្រើនណាស់ ដែលអាចធ្វើឱ្យអ្នកធាត់បាន។ ជាពិសេសវាបាត់បង់អស់ជាតិកាកសរសៃអាហារ ថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺតជាងមុនផងដែរ៕  

អាហារដែលធ្វើឡើងពីម្សៅពណ៌ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]