ភ្នំពេញ៖ លោក ថូម៉ាស ផូកូនី (Tomas Pokorny) អគ្គនាយករបស់ក្រុមហ៊ុន Pi Pay (ផាយ ផេ) ត្រូវបានចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលក្នុងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅតំបន់អាស៊ីអាគេ្នយ៍ ដោយអង្គភាពបច្ចេកវិទ្យាដ៏ធំជាងគេបំផុតរបស់ពិភពលោក Lattice80 ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

លោក ផូកូនី ដែលជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមអ្នកមានឥទ្ធិពលតែ ២ នាក់ ដែលមានឈ្មោះក្នុងបញ្ជីមកពីប្រទេសកម្ពុជានោះ បានប្រើប្រាស់បណ្តាញសង្គមដើម្បីថ្លែងថា លោកពិតជាមានមោទនភាពណាស់ និងរំភើបចំពោះការទទួលស្គាល់នេះ។ លោកបានឲ្យនៅលើបណ្តាញសង្គម LinkedIn ថា៖ 

«កម្ពុជានៅតែមានដំណើរដ៏វែងឆ្ងាយមួយនៅចំពោះមុខ ក្នុងរាប់បញ្ចូលទាំងក្នុងមធ្យោបាយជាច្រើនផងដែរ ប៉ុន្តែមិនមានដែនកំណត់ទៅលើការអភិវឌ្ឍន៍ហិរញ្ញវត្ថុឡើយ។ វាបង្ហាញឲ្យឃើញយ៉ាងច្បាស់រួចជាស្រេចថា បើទោះបីអ្នកមានមាឌតូចក៏ដោយ ប៉ុន្តែអ្នកនៅតែអាច «ផ្លាស់ប្តូរទីតាំងគ្រាប់ខ្សាច់» បានតាមរបៀបជាវិជ្ជមាន ហើយក្នុងន័យដូចគ្នានេះ ប្រសិនបើអ្នកឆ្លងកាត់តំបន់កាន់តែធំជាងនេះ អ្នកត្រូវតែរក្សាការស្ថិតលើផ្លូវ និងបេសកកម្មរបស់អ្នក ពោលគឺមិនបញ្ឈប់ដោយខ្លួនឯង ទោះបីមានការរំខាន ហើយនិងរក្សាការបន្តដំណើរទៅមុខជានិច្ចរហូតដល់សម្រេចគោលដៅ»។
លោក ថូម៉ាស ផូកូនី អគ្គនាយករបស់ក្រុមហ៊ុន Pi Pay

ចាប់តាំងពីចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន ផាយ ផេ បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដើម្បីក្លាយជាកម្មវិធីផ្តល់ការទូទាត់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជា ជាមួយនឹងបណ្តាញនៃពាណិជ្ជករ និងដៃគូហិរញ្ញវត្ថុ ដែលមានរីកលូតលាស់ឥតឈប់ឈរ ក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុនយក្សរបស់ចិន Alipay និង WeChat ផងដែរ។

អ្នកប្រើប្រាស់ដែលកំពុងដំណើរការច្រើនជាង ២ ម៉ឺន ៥ ពាន់នាក់ បានបង្កើតឲ្យមានដំណើរការនៃការផ្ទេរប្រាក់សរុបចំនួន ១៧០ លានដុល្លារអាមេរិក ទៅកាន់ពាណិជ្ជករជិត ៤ ពាន់នាក់ បើគិតចាប់តាំងពី ផាយ ផេ បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន។

ក្នុងនាមជាជាផ្លាតហ្វមប្រកបដោយថាមពល និងរំភើបមួយសម្រាប់អតិថិជនឌីជីថលកម្ពុជាក្រុមហ៊ុន ផាយ ផេ ក៏មានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យចំណេះដឹងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពល្អប្រសើរផងដែ តាមរយៈការការច្នៃប្រឌិតលើបច្ចេកវិទ្យាមិនប្រើក្រដាសប្រាក់របស់ខ្លួន និងតាមរយៈកម្មវិធីបណ្តាក់ទុនសង្គមរបស់ខ្លួន។

Lattice80 ចាត់ទុកខ្លួនឯងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុធំជាងគេបំផុតក្នុងពិភពលោក ដែលប្រតិបត្តិមជ្ឈមណ្ឌលរូបីទូទាំងពិភពលោក ដើម្បីផ្តល់ការិយាល័យកិច្ចសហប្រតិបត្តិការ ដែលធ្វើឲ្យអ្នកបង្កើតការច្នៃប្រឌិតថ្មីលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាសមាគមអនឡាញមួយដែលមានអាជីវកម្មទើបបង្កើតថ្មីផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុចំនួន ១ ពាន់ ១ រយក្រុមហ៊ុន និងក្រុមហ៊ុនអាជីពលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុចំនួន ២០ ម៉ឺនក្រុមហ៊ុន។ ក្នុងពេលចេញផ្សាយបញ្ជីឈ្មោះអ្នកមានឥទ្ធិពលកំពូលទាំង ១០០ របស់ខ្លួន អង្គភាព Lattice80 បានឲ្យដឹងថា៖ 

«អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយដែលបង្ហាញពីសក្តានុពលដ៏គួរឲ្យកត់សម្គាល់ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅពេលនេះ។ សរុបមកតំបន់នេះមានអត្រាប្រជាជនច្រើនជាង ៦៤០ លាននាក់នាក់ ក្នុងនោះអត្រាប្រជាជនអាយុក្រោម ៣០ ឆ្នាំ មានចំនួន ៥០%។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរទៅលើកត្តាសេដ្ឋកិច្ចក្នុងប្រទេសជាច្រើន អត្រាអ្នកយល់ច្បាស់ពីប្រព័ន្ធឌីជីថលដែលមានវ័យក្មេងនឹងជួយលើកទឹកចិត្តឲ្យ ពលរដ្ឋវ័យកណ្តាល ចំណាយប្រាក់ស្របតាមតម្រូវការតាមរយៈសេវាហិរញ្ញវត្ថុ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]