(បន្ទាយមានជ័យ)៖ ក្នុងរយៈពេលជិតមួយខែមេសា ឆ្នាំ២០១៩នេះ ពោលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខ្យល់កន្ដ្រាក់បានវាយប្រហារខេត្តបន្ទាយមានជ័យ ជាបន្ដបន្ទាប់ ដោយក្នុងនោះ បានបំផ្លាញផ្ទះចំនួន១,៣៩៧ខ្នង និងសម្លាប់មនុស្ស៥នាក់ នៅក្រុងស្រុកចំនួន៩ របស់ខេត្តបន្ទាយមានជ័យ។

ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា ក្នុងហេតុការណ៍ គ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះ ១,៣៩៧ខ្នង (ធ្ងន់១៩៥ខ្នង និងស្រាល១,២០២ខ្នង) សាលារៀន១៦ខ្នង, សាលាបាលី២ខ្នង, កុដិ៤ខ្នង, សាលាឆទាន៣ខ្នង, មូលដ្ឋានអាវុធហត្ថ១ខ្នង, រោងដាក់សម្ភារ និងរោងម៉ាស៊ីន៦ខ្នង, រន្ទះបាញ់មនុស្សស្លាប់៥នាក់, សម្លាប់គោ១៣ក្បាល, របួសមនុស្ស៦នាក់, ម៉ូតូ៣គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា សម្រាប់ការខូចខាតរួមមាន៖

*ទី១៖ ស្រុកព្រះនេត្រព្រះ៖ បណ្ដាលឲ្យខូចខាត ផ្ទះ២៣២ខ្នង (ធ្ងន់១២ខ្នង ស្រាល២២០ខ្នង), សាលារៀនស្រាល២ខ្នង, សាលាបាលីស្រាល១ខ្នង និងរន្ទះបាញ់គោងាប់មួយក្បាល។

*ទី២៖ ស្រុក មង្គលបូរី៖ បណ្ដាលឲ្យខូចខាតផ្ទះ៣៣៧ខ្នង (ធ្ងន់៥០ខ្នង ស្រាល២៨៧ខ្នង), សាលារៀនស្រាល០៣ខ្នង, រោងដាក់សម្ភារ និងរោងម៉ាស៊ីន ០៦ខ្នង, របួសមនុស្ស៤នាក់, រន្ទះបាញ់ងាប់គោ៤ក្បាល, រន្ទះបាញ់ស្លាប់មនុស្ស២នាក់ និងខូចខាតម៉ូតូ២គ្រឿង។

*ទី៣៖ ក្រុងសិរីសោភ័ណ៖ បណ្ដាលឲ្យខូចខាត ផ្ទះ៦៩ខ្នង (ធ្ងន់១៤ខ្នង ស្រាល៥៥ខ្នង។

*ទី៤៖ ស្រុកអូរជ្រៅ៖ បណ្ដាលឲ្យខូចខាតផ្ទះ ៥២ខ្នង (ធ្ងន់១០ខ្នង ស្រាល៤២ខ្នង), សាលារៀនស្រាល២ខ្នង, សាលាបាលីស្រាល១ខ្នង, របួសមនុស្សស្រាលម្នាក់ និងរន្ទះបាញ់ស្លាប់មនុស្ស២នាក់។

*ទី៥៖ ស្រុកថ្មពួក៖ បណ្ដាលឲ្យខូចខាតផ្ទះ៥៣ខ្នង (ធ្ងន់៦ខ្នង ស្រាល៤៧ខ្នង) និងកុដិខូចធ្ងន់១ខ្នង។

*ទី៦៖ ក្រុងប៉ោយប៉ែត៖ បណ្ដាលឲ្យខូចខាតផ្ទះ៧ខ្នង (ធ្ងន់៤ខ្នង ស្រាល៣ខ្នង) និងសាលារៀនស្រា១ខ្នង។

*ទី៧៖ ស្រុកស្វាយចេក៖ បណ្ដាលឲ្យខូចខាត ផ្ទះ៣៨៩ខ្នង (ធ្ងន់៥០ខ្នង ស្រាល៣៣៩ខ្នង), សាលារៀន២ខ្នង (ធ្ងន់១ខ្នង ស្រាល១ខ្នង), កុដិស្រាល៤ខ្នង, ម៉ូតូស្រាល១គ្រឿង, គោយន្តស្រាល១គ្រឿង និងគោងាប់៣ក្បាល។

*ទី៨៖ ស្រុកភ្នំស្រុក៖ បណ្ដាលឲ្យខូចខាត ផ្ទះ២០៩ខ្នង (ធ្ងន់៤២ខ្នង ស្រាល១៦៧ខ្នង), សាលារៀនស្រាល៤ខ្នង, សាលាឆទានស្រាល២ខ្នង, មូលដ្ឋានអាវុធហត្ថស្រុកស្រាល ១ខ្នង, របួសមនុស្សម្នាក់, រន្ទះបាញ់សត្វគោ៥ក្បាល។

និងទី៩៖ស្រុកម៉ាឡៃ៖ បណ្ដាលឲ្យខូចខាតផ្ទះ ៤៩ខ្នង (ធ្ងន់៧ខ្នង ស្រាល៤២ខ្នង) និងសាលាឆាន់១ខ្នង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]