ភ្នំពេញ៖ ក្រោយពីការប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនៃខ្សែស្រឡាយ Galaxy ស៊េរី A ជាច្រើនម៉ូឌែលនៅទីក្រុងបាងកកប្រទេសថៃកាលពីពេលថ្មីៗនេះរួចមក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ ដើម្បីឆ្លើយតបតាមម្រូវការរបស់អ្នកប្រើប្រាស់ក៏ដូចជាអ្នកស្រឡាញ់គាំទ្រទាំងអស់ឱ្យទាន់ចិត្តនោះ ក្រុមហ៊ុន សាមសុង ក៏មិនបង្អង់យូរដែរដោយធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនេះក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ តែម្តង។

សាមសុង Galaxy A70 ជំនាន់ថ្មី

គួររំឭកផងដែរថា ចំពោះរូបរាង និងលក្ខណៈសម្បត្តិរបស់ Samsung Galaxy A70 នេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងអាចធ្វើការសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូន ដែលមានចំណុចត្រូវចិត្តមួយនេះបានភ្លាមៗជាមួយនឹងតម្លៃត្រឹមតែ ៣៩៩ ដុល្លារប៉ុណ្ណោះ។ សរុបសេចក្តីមកអ្វីដែលធ្វើឱ្យ Galaxy A70 ជំនាន់ថ្មីនេះទទួលបានការគាំទ្រច្រើន និងអាចបង្ហាញខ្លួនក្នុងតំណែងនៃភាពលេចធ្លោដ៏អស្ចារ្យនោះគឺ រូបរាងដ៏ស្រស់ស្អាត អេក្រង់ធំលាតពេញផ្ទៃស្ទើរតែគ្មានគែម កាមេរ៉ាលំដាប់ ទំហំផ្ទុកកាន់តែធំ ថាមពលថ្មខ្លាំងលើសគេ និងតម្លៃដ៏ពិសេសសឹងមិនគួរឱ្យជឿតែម្តង។

ដូច្នេះដើម្បីឱ្យជ្រាបកាន់តែច្បាស់សូមមកមើលពីលក្ខណៈសម្បត្តិ រួមទាំងកម្លាំងម៉ាស៊ីនរបស់ម៉ូឌែលនៅខាងក្រោមនេះទាំងអស់គ្នា៖

* Samsung Galaxy A70

- អេក្រង់ធំទំហំ 6.7 អ៊ីញ Infinity-U Display
- ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
- កម្រិតបង្ហាញរូបភាព Full HD+
- ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
- ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Snapdragon 675 Dual 2.0GHz + Hexa 1.7GHz
- RAMទំហំ 6GB
- អង្គផ្ទុក 128GB និងអាចបន្ថែម Micro SD បានរហូតដល់ 512GB
- កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល
- កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 5 មេហ្គាភិចសែលជា Depth លេនសម្រាប់ថតព្រាលផ្ទៃខាងក្រោយ
- ថាមពលថ្ម 4500mAh
- ទ្រទ្រង់កម្លាំងសាកថ្មល្បឿនលឿនបាន 25W Super Fast Charging / USB type C - ស្កេនម្រាមដៃនៅលើអេក្រង់
- ដំណើរការដោយ Android 9 Pie
- ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ដែលផ្តូរពណ៌ស្រី្គនទៅជាខ្មៅដើម្បីសម្រួលការប្រឹងមើលជាដើម
- Galaxy A70 ថ្មីនេះ មានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ ស និងខៀវ។

សាមសុង Galaxy A70 ជំនាន់ថ្មី

ពិតជាអស្ចារ្យខ្លាំងណាស់ពេលនេះ សាមសុង បានផ្តល់ជូននូវជម្រើសកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងអស់របស់ខ្លួនហើយ ដូច្នេះខ្ញុំជឿជាក់ថាលោកអ្នកនឹងមិនស្ទាក់ស្ទើរចិត្តទៀតឡើយ ក្នុងការជ្រើសយកស្មាតហ្វូនសំណប់ចិត្តរបស់ខ្លួនទៅតាមតម្រូវការ។ 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]