អង់គ្លេស៖ កីឡាករ Virgil van Dijk និងកីឡាការិនី Vivianne Miedema បានគ្រងតំណែងពានរង្វាន់កីឡាករ និងកីឡាការិនីល្អជាងគេប្រចាំឆ្នាំ Professional Footballers’ Association Player of the Year ២០១៨-២០១៩។ ខ្សែការពាររបស់ Liverpool កីឡាករ Virgil Van Dijk បានយកឈ្នះកីឡាករល្អជាច្រើនទៀតដូចជា Raheem Sterling, Bernado Silva, Sergio Aguero, Sadio Mane និង Eden Hazard ជាដើម ក្នុងការទទួលបានសំឡេងគាំទ្រឈ្នះពានមួយនេះ។

កីឡាករ Virgil Van Dijk
កីឡាការិនី Vivianne Miedema និងកីឡាករ Virgil Van Dijk

ដោយឡែកចំពោះពានរង្វាន់ផ្នែកនារីវិញ កីឡាការិនី Miedema របស់ Arsenal ជាកីឡាការិនីដែលឈ្នះពាន PFA Player of the Year ក្រោយរួមចំណែកជួយឱ្យ Arsenal ឈ្នះពាន Woman Super Cup ថ្មីៗនេះ ។ ក្រៅពីពានរង្វាន់ធំៗទាំង២ខាងលើនេះ ក៏មានការផ្តល់ពានរង្វាន់ផ្សេងទៀតផងដែររួមមាន ពានកីឡាករវ័យក្មេងល្អបំផុតរបស់ FA បានទៅលើកីឡាករ Raheem Sterling របស់ Man City និងពានកីឡាការិនីវ័យក្មេងល្អបំផុតរបស់ FA បានទៅលើកីឡាការិនី Georgia Stanway របស់ Man City ដូចគ្នា។

គួរបញ្ជាក់ថា ពានរង្វាន់ PFA Player of the Year គឺជាពានរង្វាន់ផ្តល់ជូនទៅកាន់កីឡាករ និងកីឡាការិនីឆ្នើមបំផុតប្រចាំរដូវកាល ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អង់គ្លេស (FA)។ សូមជម្រាបថា Virgil van Dijk គឺជាខ្សែការពារដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់នេះ ក្រោយការឈ្នះរបស់ខ្សែការពារ Jonh Terry នៅឆ្នាំ ២០០៥៕ 

កីឡាករ Raheem Sterling
PFA : Team of the Year

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]