បរទេស៖ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចធ្វើការពិន័យទៅកាន់កីឡាករ Neymar Jr ចំនួន ៣ប្រកួត ពាក់ព័ន្ធនឹងការប្រើពាក្យសម្តីមិនសមរម្យលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្រោយពេលដែល PSG ធ្លាក់ចេញពីពានរង្វាន់ Champions League ដោយសារក្រុម Manchester United។ គួររម្លឹកថា ការប្រកួតជើងទី២រវាងក្រុម Paris Saint-Germain ទល់នឹង Manchester United បានកើតមានបញ្ហាចម្រូងចម្រាស់មួយ ក្រោយពេលដែលអាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ពិន័យឱ្យទៅក្រុម Manchester United ក្រោយពេលដែលពិនិត្យមើលវីដេអូ VAR ឃើញថាដៃរបស់កីឡាករ Presnel Kimpembe បានប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់។

កីឡាករ Neymar Jr

ដោយឡែកកីឡាករ Neymar Jr មានការខឹងសម្បារយ៉ាងខ្លាំងទៅលើអាជ្ញាកណ្តាល ដោយបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន រិះគន់អាជ្ញាកណ្តាលដោយប្រើពាក្យសម្តីមិនសមរម្យផងដែរ។ សូមបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ អង្គភាពគ្រប់គ្រងវិន័យបាល់ទាត់អឺរ៉ុប បានសម្រេចធ្វើការពិន័យទៅលើកីឡាករ Neymar ចំនួន ៣ប្រកួត មានន័យថា Neymar នឹងមិនអាចបង្ហាញខ្លួនឱ្យ PSG បានឡើយសម្រាប់ការប្រកួត ៣ដំបូងនៅវគ្គសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់ UEFA Champions League ២០១៩/២០២០៕

សាររបស់ Neymar លើបណ្តាញសង្គមរបស់ខ្លួន
រូបភាពបាល់ប៉ះដៃកីឡាករ Kimpembe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]