កូរ៉េខាងត្បូង៖ ទន្ទឹមនឹងក្រុមចម្រៀង BLACKPINK កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ រីកសុះសាយទូទាំងពិភពលោកផងនោះ ក្រឡេកមកមើលសម្រស់របស់សមាជិកនីមួយៗ នៃក្រុមស្រីស្រស់ទាំង៤នេះវិញ ក៏កាន់តែស្រស់ស្អាតផូរផង់ឡើងៗ គួរឲ្យលង់ស្នេហ៍ដកចិត្តមិនរួចផងដែរ។

ជាក់ស្តែង កាលថ្មីៗនេះផងដែរ សមាជិកមួយរូបរបស់ BLACKPINK គឺតារាចម្រៀងស្រីរូបស្រស់ ROSE កំពុងតែក្លាយជាប្រធានបទយ៉ាងគគុកនៅលើបណ្តាញសង្គម ទាក់ទងទៅនឹងរូបរាងដ៏អស្ចារ្យ ឬគេនិយមហៅថា BODY GOAL របស់នាង។ 

ជាការពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ROSE កាន់តែមានសម្រស់ស្រស់ស្អាតខ្លាំង ជាពិសេសគឺ រូបរាងដ៏ស្រលូនស្អាតកម្ពស់១,៦៨សង់ទីម៉ែត្ររបស់នាង កំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់រូប គ្រប់ភេទ ពោលគឺមិនត្រឹមអ្នកគាំទ្របុរសៗឃើញហើយ រញ្ជួយចិត្តញាប់ញ័របេះដូងធ្លាក់ក្នុងអន្លងស្នេហ៍តែប៉ុណ្ណោះនោះទេ ប៉ុន្តែសូម្បីតែស្រីៗគ្នាឯង ក៏មើលឃើញថារូបរាងរបស់ ROSE ពិតជាគួរឲ្យស្រលាញ់ខ្លាំងពិតមែន ដែលជារាងដែលនារីគ្រប់រូបលង់ស្រលាញ់ និងប្រាថ្នាចង់បានយ៉ាងខ្លាំងតែម្តង។

មិនតែប៉ុណ្ណោះ មិនត្រឹមតែអ្នកគាំទ្រវិស័យចម្រៀង KPOP នោះទេ ដែលសរសើរពីរូបរាងរបស់ ROSE សូម្បីតែបណ្តាអ្នកនិយមលេងអុីនធឺណែតទូទៅជាច្រើន ក៏លាន់មាត់សរសើរ និងលួចច្រណែនពីរូបរាងរបស់តារាស្រីរូបនេះថែមទៀតផង៕ 

Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK
Rose សមាជិកក្រុម BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]