ភ្ញៀវទាំងអស់ដែលបានចូលមកដល់សណ្ឋាគារនេះ ប្រាកដជាបានទទួលការស្វាគមន៍ នូវភាពត្រជាក់ជាក់ជាមិនខាន ដែលសណ្ឋាគារនេះ មានទំហំធំសម្បើមដូចជាវាំង ហើយធ្វើឡើងពីទឹកកកទាំងអស់ មានទីតាំងនៅប្រទេស កាណាដា។

ប្រាសាទដ៏ធំសម្បើមនេះ គឺសំរាប់ស្នាក់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ គេតែងតែសាងសង់វាជារៀងរាល់ឆ្នាំម្ដង ជាមួយនឹងការតប់តែងប្លែកៗ ហើយសណ្ឋាគារទឹកកកនេះផងដែរ ត្រូវការប្រើនូវទឹកកក និងព្រិលរាប់ពាន់តោនមកសាងសង់។ កាលពីខែមុននេះ សណ្ឋាគារទឹកកក បានបើកទ្វាសារជាថ្មី វាជាឆ្នាំទី១៣ហើយសំរាប់សណ្ឋាគារនេះ បម្រើដល់ភ្ញៀវនានា។ ឆ្នាំនេះការតប់តែង និងទីតាំងត្រូវបានកំណត់ដោយលោក Jules Verne ដែលបានសាងសង់នៅចំ ចំនុចកណ្ដាលរបស់ផែនដីតែម្ដង ដែលមានលក្ខណធម្មជាតិនៃរដូវត្រជាក់។ ជញ្ជាំងរបស់សណ្ឋាគារនេះ ត្រូវបានធ្វើឡើងដោយផ្ចិតផ្ចង់បំផុត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកកាត់ដែនដីទឹកកក ព្រមទាំងមានសំភារៈប្រើប្រាស់មួយចំនួន ក៏ធ្វើឡើងពីទឹកកកដែរ។ ដោយសារតែមានកំណើននៃភ្ញៀវទេសចរ ចូលមកស្នាក់នៅក្នុងសណ្ឋាគារទឹកកកនេះ គេបានពង្រីកបន្ទប់ ក្លឹបទឹកកក ដែលភ្ញៀវទេសចរតែងតែចូលចិត្ត មកផឹកស្រានាពេលរាត្រី ឲ្យកាន់តែធំជាងមុន ដែលអាចផ្ទុកមនុស្សបាន ៤៤នាក់ ច្រើនជាងមុន៨នាក់។

សណ្ឋាគារមួយនេះមានឈ្មោះថា Hotel de Glace ហើយតម្លៃបន្ទប់មានចាប់ពី ៣៩៩.៥ដុល្លារ ទៅ ៥៤៩.៥ដុល្លារអាមេរិក ក្នុងម្នាក់។

តើប្រិយមិត្តមានបំណងចង់ទៅ សម្រាក់នៅសណ្ឋាគារទឹកកកនេះដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោម៖





















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]