អង់គ្លេស៖ យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថាស្ថាប័ន Premier League គ្រោងនឹងរៀបចំបង្កើតពាន Premier League និងមេដាយសម្រាប់ជើងឯកមួយឈុតបន្ថែមទៀត សម្រាប់ត្រៀមក្នុងករណីដែលការប្រកួតប្រជែងជើងឯករវាង Manchester City និង Liverpool នៅតែបន្តដល់សប្តាហ៍ចុងក្រោយ។ គួរឱ្យដឹងថា ក្រុមការពារតំណែងជើងឯក Manchester City បានឡើងទៅកាន់កំពូលតារាងជាផ្លូវការ ក្រោយពីឈ្នះ Man UTD ២-០ និងឈរលើក្រុម Liverpool ត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។ ការកាត់សេចក្តីក្រុមម្ចាស់ជើងឯកនារដូវកាលនេះ អាស្រ័យលើ ៣ប្រកួតចុងក្រោយ ខណៈដែល Manchester City ត្រូវប៉ះក្រុម Burnley, Leicester City និង Brighton ស្របពេលដែល Liverpool ត្រូវប៉ះក្រុម Huddersfield Town, Newcastle និង Wolve។

លោក Pep Guardiola និងលោក Jurgen Klopp
ពានរង្វាន់ Premier League

នៅសប្តាហ៍ចុងក្រោយបង្អស់នៃពានរង្វាន់ Premier League ក្រុម Liverpool នឹងត្រូវទទួលស្វាគមន៍ក្រុម Wolve នៅកីឡដ្ឋាន Anfield ខណៈដែល Man City នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន AMEX Stadium របស់ក្រុម Brighton។ ដោយសារតែគម្លាតជាង ៤០០គីឡូម៉ែត្ររវាងកីឡដ្ឋានទាំង ២នេះ ស្ថាប័ន Premier League បានសម្រេចមិនប្រើប្រាស់ផែនការក្នុងការរក្សាពានរង្វាន់តាមរយៈឧទ្ធម្ភាគចក្រពាក់កណ្តាលផ្លូវម្នាក់នោះឡើយ។

បើតាម ESPN បានឱ្យដឹងថា ស្ថាប័ន Premier League បានសម្រេចត្រៀមពានរង្វាន់ចំនួន ២ ដើម្បីត្រៀមផ្តល់ជូនក្រុមជើងឯកនៅកីឡដ្ឋានផ្ទាល់តែម្តង ដោយពានរង្វាន់មួយយកមកពីទីស្នាក់ការ Premier League នៅឯទីក្រុងឡុងដ៍ និងមួយទៀតប្រើប្រាស់ពានរង្វាន់ដែល Man City បានឈ្នះកាលពីរដូវកាលមុន៕

កីឡាករ Man City និង Liverpool
ក្រុម Manchester City ឈ្នះពានរង្វាន់ Premier League រដូវកាលមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]