ភ្នំពេញ៖ កុមារ Dome Kasidej យុវជនថ្នាលរបស់ក្លិបបឹងកេត និងជាកូនប្រុសរបស់លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានទទួលលទ្ធផលល្អមួយក្នុងការធ្វើតេស្តជាមួយសាលាបាល់ទាត់ក្លិប Barcelona។ Dome បានធ្វើតេស្តជាប់ជុំទី១ ជាមួយយុវជនថ្នាលផ្សេងៗជាច្រើននាក់ទៀត នៅសាលាបាល់ទាត់ Barcelona (FCB Escola)។

កុមារ Dome Kasidej

យ៉ាងណាមិញ Dome នឹងត្រូវរង់ចាំការកោះហៅរបស់សាលាបាល់ទាត់ Barcelona ជាបន្តទៀត សម្រាប់ការធ្វើតេស្តសមត្ថភាពជុំទី២ នាថ្ងៃទី ៥ ខែឧសភាខាងមុខនេះផ្ទាល់តែម្តង។ គួរបញ្ជាក់ថា ប្រសិនបើ Dome ធ្វើតេស្តជាប់សាជាថ្មីក្នុងជុំទី២ នោះរូបគេនឹងត្រូវអនុញ្ញាតឱ្យទទួលបានការហ្វឹកហាត់នៅសាលាបាល់ទាត់របស់ក្លិបយក្ស Barcelona ចាប់ពីខែមិថុនាតទៅតែម្តង។

ក្រុមការងារកីឡា “ខ្មែរឡូត” សូមជូនពរឱ្យ Dome ទទួលបានជោគជ័យក្នុងការធ្វើតេស្តលើកទី២ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសល្អៗពីសាលាបាល់ទាត់ Barcelona៕

កុមារ Dome Kasidej
គ្រួសារម្ចាស់ក្លិបបឹងកេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]