ហ្វីលីពីន៖ យ៉ាងហោចណាស់ មនុស្សប្រមាណ ១១នាក់ និងរាប់រយនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ស្រាល ក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្លាំង ២លើក បានវាយប្រហារមកលើប្រទេសហ្វីលីពីន។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន ដេលីមែល បានឲ្យដឹងថា ករណីគ្រោះរញ្ជួយដីនេះ បានវាយប្រហារកាលពីរសៀលថ្ងៃអង្គារ ម្សិលមិញនេះ ស្ថិតនៅចំណុចកណ្តាល ដែលមានចម្ងាយប្រមាណ ៨ម៉ាយ (១២គីឡូម៉ែត្រ) នៃតំបន់ទីប្រជុំជន Tutubigan លើកោះ Samar ។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីលើកទី១ បានវាយប្រហារមកលើទីក្រុង Bodega នៃកោះ Luzon កាលពីថ្ងៃច័ន្ទ ទី២២ មេសា ជាមួយនឹងកម្រិត ៦.១រ៉ិចទ័រ (រំញ័រដល់រដ្ឋធានីម៉ានីលផងដែរ) ខណៈឯការរញ្ជួយដីជាលើកទី២ នេះវិញ បានវាយប្រហារមកលើតំបន់ទីប្រជុំជន Tutubigan នៃកោះ Samar កាលពីថ្ងៃអង្គារ ទី២៣ មេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ជាមួយនឹងកម្រិត ៦.៤រ៉ិចទ័រ

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

ការវាយប្រហារដោយគ្រោះរញ្ជួយដីទាំង ២លើក ដ៏សាហាវនេះ ត្រូវបានគេរាយការណ៍ថា សម្លាប់មនុស្សអស់ប្រមាណ ១១នាក់ បាត់ខ្លួន ២៤នាក់ និងរាប់រយនាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ខណៈដែលចំនួននេះ ក៏ត្រូវបានគេរំពឹងថា នឹងអាចមានការកើនឡើងផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

ទន្ទឹមនឹងនេះ ផ្ទះសំបែងប្រជាពលរដ្ឋ គ្រឿងយន្ត សំណង់អគារ ព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងផ្សេងទៀតក្នុងទីក្រុង ក៏ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ និងបាក់រលំស្ទើរតែទាំងស្រុង។

ចំណែកឯ ជនរងគ្រោះដែលត្រូវបានបាត់ខ្លួន ឬរងការគាបសង្កត់ក្រោមគំនរបាក់បែក បច្ចុប្បន្នក្រុមភ្នាក់ងារជួយសង្គ្រោះ ក៏បានចេញប្រតិបត្តិការជីកកកាយយ៉ាងមាញឹក ដើម្បីស្វែងរកនិងជួយសង្គ្រោះដល់ពួកគេផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

បន្ថែមលើនេះ ចរាចរណ៍ ស្ថានីយ ក៏ដូចជាអាកាយានដ្ឋានក្នុងតំបន់ ក៏ត្រូវបានអាជ្ញាធរសម្រេចផ្អាកជើងហោះហើរ ឬផ្អាកដំណើរការបណ្ដោះអាសន្ន ដែលធ្វើឲ្យរាំងស្ទះដល់អ្នកដំណើរ និងភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ។

វីដេអូ និងរូបភាពជាច្រើនសន្លឹក ត្រូវបានគេថតបង្ហោះចែកចាយពេញលើបណ្តាញសង្គម បង្ហាញពីការបាក់បែកនៃសំណង់អាគារ និងជនរងគ្រោះ ស្ថិតក្នុងទិដ្ឋភាពយ៉ាងស្រណោះស្រណោក និងបានបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ក្រុមអ្នកជួយសង្គ្រោះយ៉ាងស្វាហាប់ និងគួរឲ្យសរសើរផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ក្រុមភ្នាក់ងារជួយសង្គ្រោះ ក៏នៅឡើយបន្តប្រតិបត្តិការ នៅក្នុងការរុករកជួយសង្គ្រោះជនរងគ្រោះដែលបានបាត់ខ្លួន និងស្តាកំណាយបាក់បែកទាំងនោះផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងថា ហ្វីលីពីន ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលស្ថិតនៅក្នុងផ្នែកមួយ នៃមហាសមុទ្រប៉ាស៊ីហ្វិច ឬហៅថា «Ring of Fire» ដែលសកម្មនឹងគ្រោះមហន្តរាយធម្មជាតិដ៏ខ្លាំងក្លា ដូចជា គ្រោះរញ្ជួយដី ឬបំផ្ទុះភ្នំភ្លើង ដែលលាតសន្ធឹងចេញពីប្រទេសជប៉ុន នៅអាស៊ីអាគ្នេយ៍ និងនៅទូទាំងតំបន់ប៉ាស៊ីហ្វិចផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]