ខ្ទិះដូងត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាអាហារ និងបង្អែមយ៉ាងឆ្ងាញ់ពិសា។ ចំណែកឯងសម្រាប់រូបសម្រស់វិញ ខ្ទិះដូងត្រូវបានគេនិយមយកមកលាយគ្រឿងផ្សំសម្រាប់ថែរក្សាសរសៃសក់ឱ្យស្រស់ស្អាត ប៉ុន្តែគុណប្រយោជន៍ខ្ទិះដូងមិនមែនមានតែប៉ុណ្ណឹងនោះ ទេ ដោយគេថែមទាំងអាចច្នៃមកថែរក្សាសម្រស់ផ្ទៃមុខបានទៀតផង។

ដូច្នេះមកដឹងពិវិធីថែរក្សាសម្រស់ផ្ទៃមុខឱ្យស្រស់ស្អាតទាំង៥យ៉ាងពីខ្ទិះដូងទាំងអស់គ្នា៖

ខ្ទិះដូង

១. សម្អាតស្បែកមុខដោយប្រើខ្ទិះដូង

ខ្ទិះដូងពិតជារូបមន្តពិសេសមួយដែលជួយសម្អាតស្បែកមុខពីស្បែកខាងក្នុងមកឱ្យស្រស់ស្អាត និងអស់ជាតិកខ្វក់ផងដែរ ដោយវិធីងាយៗ។

ការអនុវត្ត៖

- គ្រាន់តែលាយទឹកដោះគោជូរ ជាមួយនឹងខ្ទិះដូងក្នុងបរិមាណសមល្មម រួចកូរចូលគ្នាឱ្យសព្វលុបលាងផ្ទៃមុខដូចជាការប្រើប្រាស់ហ្វូមលាងមុខដែរ។

- ដោយអាចលាបលើផ្ទៃមុខ និង ក ត្រដុសថ្នមៗ រួចជូតចេញនឹងក្រណាត់ ឬក្រដាសទន់ក៏បានដែរ។

សម្អាតស្បែកមុខដោយប្រើខ្ទិះដូង

២. ស្ក្រាប់ខ្ទិះដូង

ការប្រើរូបមន្តនេះជាទៀតទាត់អាចជួយឱ្យស្បែក ទន់ភ្លឺហ្មត់រលោង និងសម្អាតស្រទាប់រន្ធញើសបានល្អផងដែរ។

ការអនុវត្ត៖

- យកគ្រាប់ម្សៅអូត (Oats រកបាននៅផ្សារទំនើប) ដែលស្ងោរឆ្អិន លាយជាមួយនឹងខ្ទិះដូង និងប័រទឹកដោះគោ (Buttermilk រកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មមកូរចូលគ្នាឱ្យសព្វ។

- រួចយកល្បាយនេះមកដុសម្អាតលើផ្ទៃមុខដូចស្ក្រាប់ធម្មតា ការប្រើជាទៀងទាត់នឹងធ្វើឱ្យមុខស្អាតទ្វេដង ថែមទាំងកម្ចាត់មុនក្បាលខ្មៅទៀត។

ស្ក្រាប់ខ្ទិះដូង

៣. ម៉ាស់ខ្ទិះដូង

រូបមន្តនេះជួយឱ្យស្បែកទន់ ម៉ដ្ឋ រលោង និងសចែងចាំងស្អាតបាន។

ការអនុវត្ត៖

- យកគ្រាប់អាល់ម៉ុន ៤គ្រាប់ (ទិញនៅផ្សារទំនើប) ទៅត្រាំទឹកចោល១យប់ រួចកិនវាឱ្យហ្មត់ជាម្សៅ រួចលាយជាមួយនឹងខ្ទិះដូង ២កូនស្លាបព្រាបាយ ទឹកក្រូចឆ្មារបន្តិច រួចចាំបន្ថែមជាមួយនឹងម្សៅទឹកដោះគោ ១កូនស្លាបព្រាទៀតកូរចូលគ្នាឱ្យសព្វ

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ជាការស្រេច។

ម៉ាស់ខ្ទិះដូង

៤. ម៉ាស់ខ្ទិះដូង និងរមៀត

រូបមន្តនេះជួយឱ្យស្បែកមានសុខភាពល្អ ទន់ ម៉ដ្ឋ ភ្លឺរលោង ថែមទាំងស្រស់ថ្លាផងដែរ។

ការអនុវត្ត៖

- យកខ្ទិះដូង ២ ទៅ៣ស្លាបព្រា លាយជាមួយនឹងម្សៅរមៀត កន្លះស្លាបព្រា និងម្សៅអង្ករ បន្តិច កូរចូលគ្នាឱ្យសព្វ។

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខជាការស្រេច។

- ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកអាចប្រើប្រាស់វិធីមួយនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍ទើបជាការល្អ។

ម៉ាស់ខ្ទិះដូង និងរមៀត

៥. ប្រេងខ្ទិះដូង

ការធ្វើប្រេងដូងដោយខ្លួនឯងមានសុវត្ថិភាព និងសុទ្ធល្អណាស់ ថែមទាំងអាចប្រើប្រាស់សម្រាប់ថែរក្សាស្បែកមុខឱ្យស្អាត ទន់ ភ្លឺ រលោង តឹងណែនស្អាតផងដែរ។

ការអនុវត្ត៖

- យកខ្ទិះដូង កន្លះពែងទៅដាំ ដោយប្រើភ្លេងតិចៗ ទុករហូតដល់វាឡើងជាប្រេង រួចដងប្រេងនោះទុកប្រើប្រាស់បាន។

- បន្ទាប់មកអ្នកអាចលាយប្រេងដូងជាមួយនឹងម្សៅរមៀតបន្តិច ជាម៉ាស់ថែរក្សាផ្ទៃមុខជារៀងរាល់ថ្ងៃមុនពេលងូតទឹក នោះអ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតភ្លឺរលោងជាមិនខាន៕

ប្រេងខ្ទិះដូង

កុំភ្លេចសាកល្បងទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]