អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ទើបតែធ្លាក់ចេញពីពានរង្វាន់ Champions League កាលពីពេលថ្មីៗនេះ ក្រោយជួបជាមួយ Barcelona នៅវគ្គ៨ក្រុមចុងក្រោយ។ យ៉ាងណាមិញ ក្រោយពីអស់ឱកាសប្រជែងពាន Man UTD នៅជួបប្រទះកិច្ចការធ្ងន់បន្ថែមទៀតក្នុងការប្រជែងកៅអី Top4 នៅ Premier League ក្នុងការរក្សាការបង្ហាញខ្លួនជាថ្មីនៅ Champions League រដូវកាលក្រោយ។

លោក Ole Gunnar Solskjaer

ទន្ទឹមនឹងនេះដែរ បើតាមប្រភពមួយពី The Guardian បានឱ្យដឹងថា កីឡាករសំខាន់ៗចំនួន ៣រូបអាចនឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ ប្រសិនបើ Man UTD មិនអាចឈរនៅក្នុងចំណាត់ថ្នាក់ Top4 ទេនោះ។ កីឡាករសំខាន់ៗទាំង៣រូបនោះរួមមាន អ្នកចាំទី David De Gea, ខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Romelu Lukaku។ ក្លិប Man UTD ទំនងជានឹងត្រូវអ៊ុតមើលទៅលើ Arsenal, Chelsea និង Tottenham Hotspur សម្រាប់ឱកាស Top4 ក្រោយត្រូវ Everton សំពង ៤-០ កាលពីចុងសប្តាហ៍មុន ខណៈភារកិច្ចបន្ទាប់ត្រូវប៉ះក្រុមប្រជែងជើងឯក Manchester City។

De Gea គឺជាមុខព្រួញសំខាន់មួយរបស់ក្លិបធំៗជាច្រើន ហើយប្រាកដណាស់ថាមានក្លិបផ្សេងៗចាំទទួលដោយពេញចិត្ត បើសិនជា De Gea ចាកចេញពី Man UTD ពិតមែន។ ដោយឡែកសម្រាប់ Pogba វិញ ក៏កំពុងមានការតាមប្រមាញ់ពីក្លិប Real Madrid ផងដែរ ក្រោយពេលដែលលោក Zidane ធ្លាប់បង្ហើបថា លោកពេញចិត្តនឹងកីឡាករបារាំងរូបនេះ។ ចំពោះខ្សែប្រយុទ្ធ Lukaku វិញ ទំនងជានឹងអាចចាកចេញដូចគ្នា ក្រោយពីបាត់បង់កៅអី ១១នាក់ដំបូងរបស់គេ។

កីឡាករ David De Gea
កីឡាករ Paul Pogba
កីឡាករ Romelu Lukaku

យ៉ាងណាមិញ យើងមានតែរង់ចាំមើលទាំងអស់គ្នា ថាតើកីឡាករក៏ណាខ្លះនឹងត្រូវចាកចេញពី Manchester United ក្រោយចប់រដូវកាលនេះ ស្របពេលដែលលោក Solskjaer ក៏ធ្លាប់បង្ហើបពីគម្រោងរុះរើក្រុមផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]