ក្នុង​សប្តាហ៍​នេះ​ ដោយ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ឥទ្ធិពល​ពី​បាតុភូត អ៊ែល នីណូ (El Nino) ធ្វើ​ឲ្យ​កម្តៅ​នឹង​ហក់​ឡើង ៤០-៤១ អង្សារសេ។ អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស ក្អួត ខ្វះជាតិ​ទឹក​ធ្ងន់ធ្ងរ ម៉ាក់ប៉ាអាច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ៖

១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ក្តៅ​ខ្លាំង មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំទឹក​ឆ្អិន​ឲ្យ​បានច្រើន មិន​ចាំ​ទាល់​តែ​កូន​ទារ​ញ៉ាំ​នោះ​ទេ។

២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង

ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូលចិត្ត​ណាស់​ទឹកក្រូច-ទឹក​ផ្លែឈើ​កំប៉ុង​ផ្អែមៗ ប៉ុន្តែ​វា​មិន​ល្អ​ចំពោះ​ពោះវៀន​ក្មេងនោះ​ទេ ភេសជ្ជៈ​កំប៉ុង​សម្បូរ​ជាតិស្ករ-ហ្គាស អាច​រាករូស​លឿន​ណាស់។ យក​ល្អ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ផ្លែឈើ​ជំនួស​វិញដូចជា ក្រូច ស្វាយ ឪឡឹក ប៉ោម ជាដើម។

៣- កុំឲ្យកូនញ៉ាំរបស់ត្រជាក់ខ្លាំង

មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង យើង​បែរ​ជាឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​ខ្លាំងដូចជា ​ទឹកកក​ឈូស ការ៉េម ច្បាស់​ជាកូន​តូច​ឈឺ ក ឈឺពោះ រាកផង​ក៏មាន។

៤- កុំឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្តេសផ្តាស

ផ្លែ​ឈើ​មួយ​ចំនួន​មាន​ជាតិគីមី ដូច្នេះ​ហើយ​មុន​ឲ្យ​កូន​ញ៉ាំយើង​ត្រូវពិនិត្យ ចិត​សំបក​ចេញ ឬ​លាង​សម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ការ​ពុល។

៥- លាងដៃ​កូន​ឲ្យ​ស្អាត

ដៃ​មិន​ស្អាត​យក​ទៅ​កាន់​នំ​ចំណី​ញ៉ាំ​ ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​អូន​តូច​រាក ឬក្អួត ដូច្នេះ​យើង​ត្រូវ​លាង​សម្អាត​ដៃកូន​ជានិច្ច​មុន​នឹង​ឲ្យ​កាន់​នំចំណី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]