បរទេស៖ ក្រោយពីផ្អាកពីវិស័យសិល្បៈអស់រយៈពេលជាង២ ឆ្នាំ កាលពីយប់មិញនេះ លោក Justin Bieber បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញលោកបង្ហាញមុខ ក្នុងកម្មវិធីប្រគំតន្ត្រី Coachella នៅលើឆាកជាមួយតារាច្រៀងស្រីនាង Ariana Grande។

ក្នុងនោះដែរ មុនពេលច្រៀងចម្រៀងជាមួយនាង Ariana លោក Justin Bieber បានិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់អ្នកគាំទ្រថា៖ “ខ្ញុំមិនបានឡើងឆាកតន្ត្រី២ឆ្នាំហើយ។ ខ្ញុំមកទីនេះ ខ្ញុំពិតជាមិនដឹងថាខ្ញុំនឹងត្រូវធ្វើអ្វីនៅលើឆាកនេះ ក្នុងយប់នេះនោះទេ។ ខ្ញុំត្រូវតែត្រលប់មកវិញ ខ្ញុំនឹងយកភាពអស្ចារ្យរបស់ខ្ញុំត្រឡប់មកវិញ។ អ្នកទាំងអស់គ្នាយល់អ្វីដែលខ្ញុំនិយាយទេ?”

ទោះជាយ៉ាងណាក្តី ទាំងនេះអាចជាតម្រុយមួយសម្រាប់ការវិលត្រលប់មកចូលសិល្បៈវិញរបស់លោក Justin Bieber ហើយអ្នកគាំទ្រពិតជារំភើបចិត្តខ្លាំងមែនទែន ក្រោយពីឃើញបែបនេះ។ ម៉្យាងវិញទៀត សម្រាប់ឆាកតន្ត្រីជាមួយAriana នេះដែរ លោក Justin Bieber បានយកបទចម្រៀងល្បីរបស់ខ្លួនមួយបទ មានចំណងជើងថា “Sorry” មកច្រៀង ដែលធ្វើឲ្យហ្វេនៗស្រែកច្រៀងតាម ស្ទើរតែផ្អើលឆាកទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Justin Bieber
Justin Bieber and Ariana Grande
Justin Bieber and Ariana Grande
Justin Bieber and Ariana Grande

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]