អង់គ្លេស៖  អតីតជំនួយការរបស់ Sir Alex Ferguson លោក Mike Phelan អាចនឹងត្រូវបានក្លិប Manchester United តែងតាំងជានាយកបច្ចេកទេសរបស់ក្លិបនាពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់ DailyMail។ លោក Mike Phelan បានត្រឡប់មកកាន់តំណែងជាជំនួយការអ្នកចាត់ការក្រុម ក្រោយពេលដែលលោក Ole Gunnar Solskjaer ចូលរួមជាមួយ Manchester United នាខែធ្នូកន្លងទៅ។

Sir Alex Ferguson និង Mike Phelan

ក្រោយពេលដែលលោក Solskjaer ត្រូវបានតែងតាំងផ្លូវការជាអ្នកចាត់ការរបស់ក្លិប Manchester United កាលពីខែមុន ក្លិបក៏ចង់រក្សាលោក Phelan ឱ្យនៅជាមួយក្លិបដដែល រួមទាំងការតែងតាំងជានាយកផ្នែកបច្ចេកទេសរបស់ក្លិបតែម្តង។ គួរបញ្ជាក់ថា តំណែងជានាយកបច្ចេកទេសនេះអាចជាការទទួលខុសត្រូវធំមួយដែរសម្រាប់លោក Phelan ដោយសារតែលោកត្រូវទទួលខុសត្រូវក្នុងការងារផ្សេងៗជាច្រើន ដើម្បីកសាង និងពង្រឹងសមត្ថភាពរបស់ក្លិបឡើងវិញ។

ដោយឡែក បើសិនជាលោក Mike Phelan នឹងត្រូវតែងតាំងជានាយកផ្នែកបច្ចេកទេសរបស់ក្លិបពិតមែន នោះលោក Michael Carrick នឹងជាបុគ្គលបន្ទាប់សម្រាប់ការតែងតាំងជាជំនួយការលោក Solskjaer ក្នុងការដឹកនាំក្រុម Manchester United បន្ត៕

Ole Gunnar Solskjaer, Sir Alex Ferguson និង Mike Phelan
អ្នកចាត់ការក្លិប Manchester United និងជំនូយការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]