កូរ៉េខាងត្បូង ៖ នេះមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលឡើយ សម្រាប់អ្នកគាំទ្រ BTS ក៏ដូចជាអ្នកដែលស្រលាញ់ ចូលចិត្ត V សមាជិកដ៏ស្រស់សង្ហាម្នាក់នៅក្នុងក្រុម ដោយសារតែពួកគេ បានដឹងរួចមកហើយថា V ជាមនុស្សដែលមានចំណូលចិត្តយ៉ាងខ្លាំង លើការថតរូប និងគូរគំនូរបែបសិល្បៈ។

ជាការពិតណាស់ គំនូររបស់ V ក៏មិនខុសពីអ្នកសិល្បៈបរទេសដទៃទៀតឡើយ។ រូបភាពខ្លះ វាពិតជាមិនអាចឲ្យអ្នកមើល ស្មានដឹងថា វាជារូបអ្វីឲ្យប្រាកដ ប៉ុន្តែវាមានលក្ខណៈអស្ចារ្យ ព្រោះតែអ្នកគូរ បានប្រើប្រាស់ការស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីបង្កើតវាឡើងមក។ ហើយ V គឺជាម្នាក់ក្នុងចំណោម មនុស្សដែលមានចំណូលចិត្តខ្លាំង លើផ្នែកសិល្បៈប្រភេទនោះ។

ជាច្រើនដងរួចមកហើយដែល V បានបង្ហាញអ្នកគាំទ្រ នូវរូបភាពសិល្បៈជាច្រើន ដោយប្រើឈ្មោះថា Vante (ជាឈ្មោះហៅក្រៅ ដែលប្រើសម្រាប់ការថតរូប)។ ហើយឈ្មោះនេះទៀតសោត វាត្រូវបានបំផុសគំនិតដោយ អ្នកថតរូបដ៏ល្បីមួយរូប ដែលជា Idol របស់ V នោះគឺលោក Ante Badzim។

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធី Fansign អ្នកគាំទ្រម្នាក់ បានសួរសំណួរទៅកាន់ V អំពីគម្រោងដាក់តាំងបង្ហាញ រូបភាពទាំងអស់ ដែលជាស្នាដៃគូរ និងថតរបស់លោក។

ភ្លាមៗនោះ V បានឆ្លើយតបថា លោកនៅមិនទាន់មានគម្រោងអ្វីឡើយ នៅក្នុងពេលនេះ នេះអាចបណ្ដាលមកពី លោកមានភាពមមាញឹកច្រើន ជាមួយនឹងការប្រគំតន្រ្តី។ ប៉ុន្តែថ្ងៃអនាគតមិនប្រាកដនោះទេ។ V ថែមទាំងបានបង្ហើបប្រាប់ អ្នកគាំទ្រទៀតថា ៖

«ប្រសិនបើ ២០ឆ្នាំ ទៅមុខទៀត អ្នកទាំងអស់គ្នាបានលឺអំពី ការបើកបង្ហាញ រូបភាព និងគំនូរសិល្បៈរបស់ Vante ដូច្នេះសូមមកមើលមក! នោះគឺជារបស់ខ្ញុំហើយ»។

ចម្លើយនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន រលីងរលោងទឹកភ្នែក ដោយសារតែ មានសំណួរមួយ ផុសឡើងនៅក្នុងចិត្តរបស់ពួកគេថា តើ ២០ឆ្នាំក្រោយ ពួកគេមានអាយុប៉ុន្មាន? ប៉ុន្តែពួកគេនៅតែមានស្នាមញញឹម និងឆ្លើយតបទៅកាន់ V វិញថា ពួកគេនឹងរង់ចាំពេលវេលានោះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព V
រូបភាព V
រូបភាព របស់ V
រូបភាព របស់ V
រូបភាព របស់ V
រូបភាព របស់ V
រូបភាព របស់ V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]