ភ្នំពេញៈ ខណៈមនុស្សម្នាជាច្រើនកំពុងដើរលេង កម្សាន្តនៅយប់ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១២នោះ បុរសម្នាក់ត្រូវចោរមួយក្រុម មានគ្នាជាច្រើននាក់ បានចាប់អូសមកចាក់នឹងកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយប្លន់យកលុយរបស់ជនរងគ្រោះ គេចខ្លួន ដោយសុវត្ថិភាព នាវេលាម៉ោង ១ និង១០នាទីយប់រំលងអាធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ នៅលើសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្បែរនាកបាញ់ទឹក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់កើតហេតុនោះ ជនរងគ្រោះ ឈ្មោះ ជា លីតា អាយុ ២១ រស់នៅសង្កាត់ស្ទឹងមានជ័យ បានដើរលេងកម្សាន្តជាមួយ សង្សាររបស់ខ្លួន ដើម្បីចូលរួមអបអរ ថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំ២០១២ យ៉ាងសប្បាយរីករាយ តែជាអកុសលពេលដើរដល់ចំណុចកើតហេតុខាងលើ ត្រូវក្រុមចោរមួយក្រុម បានមកវាយជនរងគ្រោះ និងប្លន់យកកាបូបលុយ រហូតមានការប្រតាយប្រតប់គ្នា ពេលនោះ ក្រុមចោរបាន យកកាំបិតចាក់លើជនរងគ្រោះចំនួន២កាំបិត ត្រង់ពោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ដោយឡែកក្រុមចោរបន្ទាប់ពីប្លន់ បានលុយ ហើយនោះបានរត់គេចខ្លួនដោយសុវត្ថិភាព៕

ដកស្រង់ពីដើមអំពិល

សូមបងប្អូនអ្នកអានប្រយ័ត្នប្រយែងនៅទីស្ងាត់ពេលយប់ យើងមិនដឺងថាអ្នកណាខ្លះមានគំនិតអាក្រក់មកលើយើង ទេ ស្តាយណាស់ជីវិតនៅក្មេង ចប់ឆ្នាំចប់ជីវិត សង្សារស្រីបានត្រឹមតែមើល។ ក្នុងស្ថានភាពបែបនេះ គួរអោយលុយ ទៅចោរទៅ ហើយទៅប្តឹងប៉ូលីសល្អជាង។

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]