Panadol ចែករំលែកចំណេះដឹងអំពីការគ្រប់គ្រងការឈឺចាប់ និងការកសាងទំនុកចិត្តជាមួយអ្នកជំងឺ ជូនដល់ឱសថការី

//s9.kh1.co/4f/4f14c02f5092468bb08fd20e44379e4347f0919b.png
សង្គម

 ១៩-វិច្ឆិកា-២០២៦ ១០ព្រឹក · ៣ ម៉ោងមុន

កម្មវិធីចែករំលែកចំណេះដឹងពីរលើកក្នុងខែសីហា និងខែកញ្ញា នាំអ្នកជំនាញឈានមុខមកជួបឱសថការីនៅរាជធានីភ្នំពេញ

ភ្នំពេញ, កម្ពុជា៖ Panadol បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងចំនួន ២ លើក សម្រាប់ឱសថការីនៅរាជធានីភ្នំពេញ ក្នុងខែសីហា និងខែកញ្ញា ដោយផ្តោតលើការកសាងទំនុកចិត្តក្នុងការប្រកបការងារនៅឱសថស្ថាន និងការយល់ដឹងបន្ថែមអំពីការឈឺចាប់។ កម្មវិធីនេះបានប្រមូលផ្តុំឱសថការីជាច្រើនរូប ដើម្បីរៀនសូត្រពីអ្នកជំនាញល្បីៗ និងដើម្បីសម្តែងការអរគុណចំពោះការរួមចំណែករបស់ពួកគាត់ក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=265,q=100/1b/1bd5a62bcc9a8c6f654ad6425acef4b723fe40d3.png

សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ឱសថស្ថានគឺជាកន្លែងដំបូងគេដែលពួកគាត់នឹកឃើញនៅពេលមានបញ្ហាសុខភាព។ ឱសថការី គឺជាមនុស្សដំបូងដែលគេជួបពិគ្រោះយោបល់នៅពេលមានការឈឺចាប់ ហើយដំបូន្មានរបស់ពួកគាត់ ពិតជាមានសារសំខាន់ក្នុងការជួយឱ្យការប្រើប្រាស់ថ្នាំមានសុវត្ថិភាព។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រតួនាទីរបស់ឱសថការី ហើយក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ដៃគូបំបាត់ការឈឺចាប់” (Pain Reliever Partners) របស់ Panadol ផងដែរ។ គំនិតផ្តួចផ្តើមនេះ បង្កើតឡើងដើម្បីទទួលស្គាល់ឱសថការីជាដៃគូដ៏សំខាន់ ក្នុងការជួយបន្ធូរការឈឺចាប់ជូនប្រជាជនក្នុងសហគមន៍ និងជួយអប់រំអ្នកជំងឺអំពីការប្រើប្រាស់ថ្នាំដោយសុវត្ថិភាព។

https://s9.kh1.co/__image/w=650,h=434,q=100/f6/f666e97649ba85abe6bc24c7f9e2def914556136.jpg
https://s9.kh1.co/__image/w=650,h=434,q=100/75/75c17c48b1dd1eba9c8c63105bf8858908191ab8.jpg

កម្មវិធីទីមួយដែលបានធ្វើឡើងកាលពីខែសីហា នៅសណ្ឋាគារ Novotel ភ្នំពេញ បានប្រមូលផ្តុំឱសថការីជាច្រើនរូប ក្រោមប្រធានបទ “របៀបកសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយអតថិជន ក្នុងការប្រកបការរងារនៅឱសថស្ថាន”។ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យជំនួយ បុិចចំណាន វិសាល ដែលជាអ្នកជំនាញផ្នែកឱសថសាស្ត្រ និងមានបទពិសោធន៍បង្រៀនជាង ១៨ ឆ្នាំ បានរំលឹកថា ឱសថការីគឺជាអ្នកបំរើសេវាសុខភាពនៅជួរមុខគេបង្អស់។ ពួកគាត់មិនត្រឹមតែផ្តល់ថ្នាំ និងព័ត៌មានសុខភាពដល់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្តល់ការប្រឹក្សា និងណែនាំឱ្យទៅជួបគ្រូពេទ្យនៅពេលមានរោគសញ្ញាធ្ងន់ធ្ងរទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/14/140d56d79296512b15be8f469235a09abc409889.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9b/9b4659cf7f5d8b750b6ce0a579e3373e7ef4ac32.jpg

តាមរយៈឧទាហរណ៍ជាក់ស្តែង លោកបានបង្ហាញពីវិធីកសាងទំនុកចិត្តនៅឱសថស្ថាន ដូចជា៖ ការស្វាគមន៍អ្នកជំងឺដោយរាប់អាន ការសាកសួរពីតម្រូវការ និងប្រវត្តិនៃការប្រើថ្នាំ ការពន្យល់ពីរបៀបប្រើថ្នាំឱ្យងាយយល់ និងការបន្តតាមដានសុខភាពរបស់អ្នកជំងឺ។ លោកបានបន្ថែមថា ទំនុកចិត្តរបស់អ្នកជំងឺ មិនត្រឹមតែជួយឱ្យការប្រើប្រាស់ថ្នាំមានសុវត្ថិភាព និងពង្រឹងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកជំងឺកាន់តែទុកចិត្តលើឱសថការីទៀតផង។ លោកក៏បានលើកទឹកចិត្តឱសថការីឱ្យខិតខំរៀនសូត្របន្ថែមជាប្រចាំ ព្រោះភាពជឿជាក់កើតចេញពីការអភិវឌ្ឍសមត្ថភាពបន្តបន្ទាប់ មិនមែនកើតចេញពីការដឹងគ្រប់រឿងដោយគ្មានចម្ងល់នោះទេ។ ជាមួយគ្នានេះដែរ ក្រុមការងារ Panadol ក៏បានធ្វើបទបង្ហាញអំពីផលិតផលជូនដល់អ្នកចូលរួមផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/ce/ceb8f9dd18991fd42496ba036c32ac0d02e003c8.jpg

កម្មវិធីទីពីរដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងទៅ នៅភោជនីយដ្ឋានទន្លេបាសាក់ គឺជាវគ្គចែករំលែកចំណេះដឹងអំពីការឈឺចាប់ ក្រោមប្រធានបទ “ការយល់ដឹងអំពីស្ថានភាពជំងឺ៖ ការគ្រប់គ្រងការឈឺចាប់”។ នៅក្នុងកម្មវិធីនេះ លោកសាស្ត្រាចារ្យជំនួយ បុិចចំណាន វិសាល បានពន្យល់ឡើងវិញពីអត្ថន័យនៃការឈឺចាប់ ដោយបញ្ជាក់ថា ការឈឺចាប់គឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ហើយមានតែអ្នកដែលកំពុងឈឺខ្លួនឯងប៉ុណ្ណោះ ដែលអាចរៀបរាប់បានច្បាស់លាស់។ លោកក៏បានណែនាំឱសថការីអំពីប្រភេទនៃការឈឺចាប់ទូទៅដែលមនុស្សភាគច្រើនជួបប្រទះ ព្រមទាំងវិធីសាស្ត្រគ្រប់គ្រង និងព្យាបាលការឈឺចាប់ទៅតាមដំណាក់កាលនីមួយៗផងដែរ។ បន្ទាប់មក វាគ្មិនកិត្តិយស លោកគ្រូ លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា បានចែករំលែកក្រោមប្រធានបទ “របៀបកសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយអតិថិជនក្នុងការប្រកបការងារនៅឱសថស្ថាន”។ លោកបានបង្ហាញពីវិធីសាស្ត្រជាក់ស្តែងក្នុងការផ្តល់ការប្រឹក្សាឱ្យមានគុណភាព ចាប់តាំងពីការចេះសួរសំណួរត្រឹមត្រូវអំពីរោគសញ្ញា និងប្រវត្តិប្រើថ្នាំ រហូតដល់ការពន្យល់ឱ្យងាយយល់ និងការជួយដោះស្រាយក្តីបារម្ភរបស់អ្នកជំងឺ។ លោកបានគូសបញ្ជាក់ថា ទម្លាប់ល្អៗទាំងនេះហើយដែលជួយឱ្យឱសថការី រក្សាបាននូវទំនុកចិត្តពីអតិថិជនបានយូរអង្វែង។

https://s9.kh1.co/__image/w=650,h=434,q=100/ee/ee030d66588e635ae09476bb4e70e0d33bc05c84.jpg

ជាមួយគ្នានេះដែរ ក្រុមការងារ Panadol ក៏បានធ្វើបទបង្ហាញអំពីព័ត៌មានផលិតផលជូនដល់អ្នកចូលរួមជាថ្មីម្តងទៀត។

កម្មវិធីទាំងពីរបានរួមបញ្ចូលគ្នាយ៉ាងល្អរវាងការរៀនសូត្រ និងសកម្មភាពកសាងបរិយាកាសរីករាយ ដូចជា៖ ការលេងហ្គេមឆ្លើយសំណួរ Kahoot វគ្គសួរសំណួរ-ចម្លើយផ្ទាល់ជាមួយវាគ្មិន និងការថតរូបអនុស្សាវរីយ៍។ អ្នកចូលរួមបានចោទសួរសំណួរយ៉ាងសកម្ម ជាពិសេសនៅក្នុងកម្មវិធីខែកញ្ញា។

https://s9.kh1.co/__image/w=650,h=434,q=100/e0/e0a38c58e1058f264e3738a5dcd2cbaed863ff5a.jpg

នៅក្នុងកម្មវិធីទាំងពីរ វាគ្មិនបានសង្កត់ធ្ងន់ថា ទំនុកចិត្តគឺជាជំនាញមួយដែលកើតចេញពីសមត្ថភាព ការទទួលខុសត្រូវ និងការខិតខំរៀនសូត្រជាប្រចាំ មិនមែនជាអ្វីដែលកើតមកមានស្រាប់នោះទេ។ ឱសថការីទាំងអស់បានយល់កាន់តែច្បាស់ថា ការផ្តល់ការប្រឹក្សាត្រឹមត្រូវ ចាប់តាំងពីការស្វាគមន៍ ការយកចិត្តទុកដាក់ស្តាប់តម្រូវការ ការផ្តល់ដំណោះស្រាយសមស្រប រហូតដល់ការជួយដោះស្រាយក្តីបារម្ភរបស់អ្នកជំងឺ មិនត្រឹមតែជួយឱ្យការប្រើប្រាស់ថ្នាំមានសុវត្ថិភាព និងពង្រឹងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអតិថិជនមានទំនុកចិត្ត និងបន្តគាំទ្រឱសថស្ថានយូរអង្វែងផងដែរ។ ជាមួយគ្នានេះ ឱសថការីក៏ត្រូវបានរំលឹកបន្ថែមឱ្យចេះកត់សម្គាល់អាការធ្ងន់ធ្ងរ ដើម្បីណែនាំអ្នកជំងឺឱ្យទៅជួបគ្រូពេទ្យបានទាន់ពេលវេលា។

https://s9.kh1.co/__image/w=650,h=434,q=100/80/80422fe33fa6405c2638f9957dfffe47e2e40804.jpg

ពាក់ព័ន្ធនឹងការឈឺចាប់ អ្នកចូលរួមបានយល់កាន់តែច្បាស់ថា ការឈឺចាប់គឺជាសញ្ញាអាសន្ន ឬសញ្ញាព្រមានរបស់រាងកាយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការដោះស្រាយដោយផ្អែកលើចំណេះដឹងត្រឹមត្រូវ។ ការយល់ដឹងអំពីប្រភេទ និងកម្រិតនៃការឈឺចាប់ ពិតជាជួយឱ្យឱសថការីអាចណែនាំវិធីសាស្ត្រថែទាំបានត្រឹមត្រូវ និងសមស្របបំផុត។ ជាមួយគ្នានេះ វាគ្មិនក៏បានសង្កត់ធ្ងន់ពីសារសំខាន់ នៃការណែនាំអ្នកជំងឺឱ្យប្រើប្រាស់ថ្នាំទៅតាមកម្រិតដែលបានកំណត់ជានិច្ច។

Panadol នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឈរនៅក្បែរ និងគាំទ្រឱសថការី ក្នុងនាមជា “ដៃគូបំបាត់ការឈឺចាប់” ដើម្បីជួយឱ្យពួកគាត់អាចផ្តល់នូវការថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនដល់អ្នកជំងឺ។

ជាចុងក្រោយ Panadol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឱសថការីទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងវាគ្មិនកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗនៅក្នុងកម្មវិធីនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/aa/aa806ccbe26eb4100b4eed65c69a4a3abcc0e062.jpg
https://s9.kh1.co/__image/w=650,h=434,q=100/12/123aec8ddc9cbb2d583a47e9901c98103c124f38.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T