យ៉ាងម៉េចវិញ! ចែ ហ៊ួយ ចោទប្រកាន់ទៅបុរសពិការភ្នែកវិញរឿងតម្លៃម៉ូតូ Giorno ថាឲ្យដាក់ក្នុងវិក្ក័យបត្រតម្លៃប៉ុណ្ណឹង

//s9.kh1.co/c3/c3f1fdd8f4c361209efec7e7e236a7f07a5b201a.png
សង្គម

 ១៨-វិច្ឆិកា-២០២៦ ១ល្ងាច · ១៩ ម៉ោងមុន

ចែ ហ៊ួយ ចោទប្រកាន់ទៅបុរសពិការភ្នែកវិញរឿងតម្លៃម៉ូតូ Giorno ថាឲ្យដាក់ក្នុងវិក្ក័យបត្រតម្លៃប៉ុណ្ណឹង

ផ្ទុះរឿងហួសចិត្ត និងអាណិតទៅកាន់បុរសពិការភ្នែកម្នាក់ ដែលត្រូវបានហាងលក់ម៉ូតូមួយកន្លែងឈ្មោះ «ចែ ហ៊ួយ»លក់ម៉ូតូម៉ាក Giorno ក្នុងតម្លៃលើសប្រមាណ គិតជាដុល្លារគឺ ១៣០០ ដុល្លារ។យ៉ាងណាមិញ  ចែហ៊ួយតបវិញថា តម្លៃម៉ូតូគឺ ៣លានរៀល តែបុរសនោះ (អ្នកទិញពិការភ្នែក) ឱ្យដាក់តម្លៃ ១,៣០០ដុល្លារនៅក្នុងវិក័យបត្រ ហើយបុរសនោះដដែល បាញ់លុយម្តងបន្តិចៗ រហូតគ្រប់ ៣លានរៀល ទើបមកយកម៉ូតូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=523,h=757,q=100/70/709106db9e8afe4106053cb0fa21ba5eb09966fc.jpeg

មន្រ្តីនគរបាលមូលដ្ឋាននៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា បានចុះទៅសួរនាំស្រ្តីម្ចាស់ហាងលក់ម៉ូតូឈ្មោះ «ចែ ហ៊ួយ» ក្រោយមានព័ត៌មានបុរសពិការភ្នែកម្នាក់ បានទិញម៉ូតូម៉ាក់ Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១,៣០០ដុល្លារ។

https://s9.kh1.co/__image/w=650,h=1115,q=100/8f/8fc80bdb5aa1b73ba680f78e409d7307d024dce0.jpeg

យោងតាមកំណត់ហេតុរបស់នគរបាល ចម្លើយរបស់ម្ចាស់ហាងថា ម៉ូតូនេះ បុរសពិការភ្នែកបានបាញ់លុយម្តងបន្តិចរហូតដល់៣លានរៀល ទើបមកយកម៉ូតូ ខណ:ម្ចាស់ហាងថា ម៉ូតូមួយគ្រឿងនេះតម្លៃ៣លានរៀល តែបុរសពិការភ្នែកឱ្យដាក់តម្លៃ ១,៣០០ដុល្លារនៅក្នុងវិក័យបត្រ៕

https://s9.kh1.co/__image/w=650,h=486,q=100/7e/7e4a4c5fa107ee80e0e52050f155119cb7c6533b.jpeg
https://s9.kh1.co/__image/w=650,h=864,q=100/bc/bcc21078ebfb3e5d86aa7d0dff6372d70073aa76.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/61/611234e66b0a69cfee4c8f3ff4ee351c00b66a39.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T