ក្រុមហ៊ុន UnionPay International លើកឡើងពីការតភ្ជាប់ការទូទាត់ឆ្លងដែននៅក្នុងព្រឹត្តិការណ៍ Black Swan Summit Cambodia ឆ្នាំ ២០២៦

//s9.kh1.co/27/27fc6f4daba89419c92d3b4ea6f3e52c7d9fca7c.png
សង្គម

 ១៨-វិច្ឆិកា-២០២៦ ១២ល្ងាច · ២១ ម៉ោងមុន

ក្រុមហ៊ុន UnionPay International លើកឡើងពីការតភ្ជាប់ការទូទាត់ឆ្លងដែននៅក្នុងព្រឹត្តិការណ៍ Black Swan Summit Cambodia ឆ្នាំ ២០២៦

រាជធានីភ្នំពេញ កម្ពុជា - ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ -  ក្រុមហ៊ុន UnionPay International (UPI) បានចូលរួមក្នុងព្រឹត្តិការណ៍​ Black Swan Summit Cambodia ២០២៦ ដែលជាវេទិការយៈពេលពីរថ្ងៃ​ ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកតាក់តែងគោលនយោបាយ ស្ថាប័ននិយតករ ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និងថ្នាក់ដឹកនាំផ្នែកបច្ចេកវិទ្យា ដើម្បីពិភាក្សាអំពីអនាគតនៃវិស័យហិរញ្ញវត្ថុឌីជីថល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=867,q=100/f1/f13aee3b608c7af721c2cef025459a14408f7428.jpeg

ព្រឹត្តិការណ៍នេះត្រួវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) និងបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) ដោយសហការជាមួយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ក្រោមប្រធានបទ «ចំណុចប្រសព្វ៖ កន្លែងដែលវិស័យហិរញ្ញវត្ថុអាស៊ាន និងបណ្តាប្រទេសនិយាយភាសាបារាំង(Francophone) ជួបគ្នា»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅស្របពេលជាមួយអមនឹងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង (Sommet de la Francophonie) លើកទី ២០ នៅរាជធានីភ្នំពេញ ។

https://s9.kh1.co/__image/w=650,h=434,q=100/80/805eae03c5e13a411f7753d815c7cd0153ca14b0.jpeg

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបួន រួមមាន៖ការទូទាត់ឌីជីថលដែលមានបរិយាបន្ន ការទូទាត់ឆ្លងដែន និងការតភ្ជាប់ពាណិជ្ជកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ក្រុមហ៊ុន UnionPay International បានចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទទាំងនេះ ដោយបានចែករំលែកបទពិសោធន៍របស់ខ្លួនលើដំណោះស្រាយការទូទាត់ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល រួមទាំងការទូទាត់តាមទូរស័ព្ទដៃ និងតាមរយៈ QR Code ព្រមទាំងការទទួលយកការទូទាត់ឆ្លងដែន ដែលជួយគាំទ្រដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ។ ក្រុមការងាររបស់ក្រុមហ៊ុន ក៏បានពិភាក្សាជាមួយអ្នកចូលរួមអំពីរបៀបដែលដំណោះស្រាយការទូទាត់ឌីជីថល ជួយធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃមានសុវត្ថិភាព រលូន និងងាយស្រួល។

https://s9.kh1.co/__image/w=650,h=434,q=100/ca/caf32bf10d6d38a7c9a043826c1542973181289e.jpeg

ក្រុមហ៊ុន UnionPay International បានពង្រឹងបន្ថែមទៀតនូវការតភ្ជាប់សម្រាប់ការទូទាត់ឆ្លងដែន ក្នុងនាមជាប្រព័ន្ធកាតអន្តរជាតិដំបូងគេដែលសម្រេចបាននូវសមត្ថភាពប្រតិបត្តិការទៅវិញទៅមកជាមួយប្រព័ន្ធបាគង ។ តាមរយៈការតភ្ជាប់នេះភ្ញៀវអន្តរជាតិអាចធ្វើការទូទាត់តាមរយៈបណ្តាញបាគង របស់កម្ពុជាដោយប្រើប្រាស់កាត UnionPay ខណៈដែលអ្នកប្រើប្រាស់នៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈ QR កូដ ដោយប្រើប្រាស់បណ្តាញទទួលយកការទូទាត់ជាសកលរបស់UnionPay ផងដែរ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាជំហានមួយឆ្ពោះទៅរកបទពិសោធន៍នៃការទូទាត់ឆ្លងដែនរវាងកម្ពុជា និងពិភពលោក ដែលកាន់តែមានភាពរលូន និងងាយស្រួលជាងមុន។

https://s9.kh1.co/__image/w=650,h=434,q=100/f8/f8c7fb1b544c28cb4a250139c4061738d229ae18.jpeg

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ តំណាងរបស់ UPI បានផ្លាស់ប្តូរទស្សនៈជាមួយអ្នកចូលរួមក្នុងវិស័យនេះ អំពីបច្ចេកវិទ្យាទូទាត់ដែលកំពុងលេចឡើង ការដាក់បញ្ចូលផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើការទូទាត់ក្នុងតំបន់។ ការពិភាក្សាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមត្ថភាពក្នុងការតភ្ជាប់គ្នា និងកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ បណ្តាញទូទាត់ និងអ្នកផ្តល់សេវាបច្ចេកវិទ្យា ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលដែលមានការតភ្ជាប់គ្នាបានកាន់តែប្រសើរ។

ព្រឹត្តិការណ៍នេះក៏បានផ្តល់ជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងរកវិធីសាស្ត្រជាក់ស្តែង​នា​នា​ ក្នុងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុឌីជីថល ទាំងនៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/64/64ecacce999e0827ce63c392714cbcd6363bea42.jpeg

ក្រុមហ៊ុន UnionPay International នឹងបន្តសហការជាមួយដៃគូក្នុងស្រុក ដើម្បីគាំទ្រដល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានសុវត្ថិភាពងាយស្រួល និងផ្តល់លទ្ធភាពដល់មនុស្សគ្រប់គ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ទាំងមូល។

https://s9.kh1.co/__image/w=650,h=434,q=100/8a/8a231175da437686b8d9f7afbc6e4d616f203c3b.jpeg

អំពីក្រុមហ៊ុន UnionPay International

ក្រុមហ៊ុន​​ UnionPay International (UPI) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់UnionPay ដែលផ្តោតលើការពង្រីក និងគាំទ្រដល់ប្រតិបត្តិការអាជីវកម្មជាសកលរបស់ UnionPay។ តាមរយៈកិច្ចសហការជាមួយស្ថាប័នជាង ២.៦០០ នៅជុំវិញពិភពលោកក្រុមហ៊ុន​ UnionPay International បានធ្វើឱ្យកាត UnionPay អាចប្រើប្រាស់បាននៅក្នុងប្រទេស និងតំបន់ចំនួន ១៨៣ ហើយមានការចេញកាតនៅក្នុងប្រទេស និងតំបន់ចំនួន ៨៤។ UPI ផ្តល់ជូននូវសេវាកម្មទូទាត់ឆ្លងដែនដែលមានសុវត្ថិភាព ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិត ដល់មូលដ្ឋានអ្នកកាន់កាតដ៏ធំបំផុតមួយនៅលើពិភពលោក ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ក្នុងស្រុក និងជំរុញបរិយាបន្នហិរញ្ញវត្ថុឌីជីថលនៅក្នុងទីផ្សារនានាជុំវិញពិភពលោក។

https://s9.kh1.co/__image/w=650,h=434,q=100/db/db46099f6042c7d8e7800a8db7c593894e62c53f.jpeg

សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ

ក្រុមហ៊ុន TWPR Communication Co., Ltd.

លោក​ សុខ សារ៉ាក់

ទូរស័ព្ទ៖ (+855​) 78 289 974

អ៊ីម៉ែល៖ sarak@twpr360.com

https://s9.kh1.co/__image/w=650,h=434,q=100/af/afda7864706f4a17858c5898ba1cff01f3052ab1.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/74/7483a6e388fdb6d6606d5614ce12ab157a4cd574.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/17/1756acc9e7ebb4d0d734e8426006d5e9a6042010.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/04/04f6428c278f9ed3eb43b7f107292e83b6e015ba.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/09/096990d8fd512df327aebb26f99d95fa31f6be6c.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T