រយៈពេល១០ឆ្នាំនៃការរីកចម្រើនជាមួយប្រជាជនកម្ពុជា មិនមែនមានត្រឹមតែការផលិតផលិតផលទឹកដោះគោដែលមានគុណភាពនោះទេ ប៉ុន្តែ AngkorMilk ក៏ចង់បន្តចែករំលែកនូវស្នាមញញឹម និងឱកាសថ្មីៗទៅកាន់សហគមន៍ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំនៃវត្តមាននៅកម្ពុជា ក្រុមហ៊ុន Angkor Dairy Products Co., Ltd. ដែលប្រជាជនស្គាល់តាមរយៈម៉ាកផលិតផលទឹកដោះគោ AngkorMilk បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាដែលបានជួសជុលរួចរាល់ ជូនសាលាបឋមសិក្សាតាំងរបង ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីលោក ឈួន ឈុំ អភិបាលនៃគណៈអភិបាលរងស្រុកឱរ៉ាល់ លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សជាច្រើនរូប ដែលបានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ។

អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះមានអត្ថន័យពិសេស គឺការដែលសាលារៀនមិនមែនគ្រាន់តែជាអគារសម្រាប់សិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលកុមារអាចស្វែងរកចំណេះដឹង បណ្តុះក្តីសុបិន្ត អភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិនាពេលអនាគត។

សម្រាប់ AngkorMilk ការផ្តល់ជូនសាលារៀនដែលបានជួសជុលថ្មីនេះ គឺជាវិធីមួយក្នុងការថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រផលិតផលរបស់ក្រុមហ៊ុនអស់រយៈពេល១០ឆ្នាំកន្លងមក។
ក្នុងឱកាសនោះ លោក Ta Duy Tung បានបញ្ជាក់ថា កម្ពុជាបានក្លាយជាផ្ទះរបស់ AngkorMilk ហើយប្រជាជនកម្ពុជាក៏ជាផ្នែកមួយនៃគ្រួសាររបស់ក្រុមហ៊ុនផងដែរ។ ក្នុងរយៈពេលមួយទសវត្សរ៍នេះ ក្រុមហ៊ុនបានបន្តបេសកកម្មផ្តល់ផលិតផលទឹកដោះគោដែលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភល្អជូនដល់គ្រួសារខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះ ដំណើររីកចម្រើនរបស់ AngkorMilk ក៏បានបង្កើតផលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិកជាង៦០០នាក់ គាំទ្រអាជីវករជាង៥០,០០០នាក់នៅ ទូទាំងប្រទេស និងមានអ្នកប្រើប្រាស់ផលិតផលចុងក្រោយប្រមាណជាង៣លាននាក់ក្នុងមួយឆ្នាំ។

ចំណែកឯផ្នែកផលិតកម្ម AngkorMilk មានរោងចក្រផលិតទឹកដោះគោនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដោយបំពាក់នូវម៉ាស៊ីនទំនើប និងប្រើប្រាស់បច្ចេកវិទ្យាពីប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក។ រាល់ដំណើរការផលិតកម្មត្រូវបានគ្រប់គ្រងតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ ដូចជា ISO, FSSC 22000, HACCP និង GMP ដើម្បីធានាថាផលិតផលដែលបានផ្តល់ជូនអ្នកប្រើប្រាស់មានគុណភាព និងសុវត្ថិភាព។

ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនក៏បានចូលរួមបង់ពន្ធចូលថវិកាជាតិប្រមាណ៨២លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការប្តេជ្ញាចិត្តរបស់ AngkorMilk មិនបញ្ចប់ត្រឹមសមិទ្ធផលក្នុងរយៈពេល១០ឆ្នាំកន្លងមកនោះទេ។ ក្រុមហ៊ុនកំពុងរៀបចំជំពូកថ្មីនៃការរីកចម្រើននៅកម្ពុជា តាមរយៈការបន្តវិនិយោគលើវិស័យផលិតកម្ម ការអភិវឌ្ឍជំនាញធនធានមនុស្ស និងការគាំទ្រវិស័យកសិកម្ម។

ជាពិសេស ក្រុមហ៊ុនមានផែនការវិនិយោគបន្ថែមលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើប ដែលអាចជួយបង្កើនចំណេះដឹង និងជំនាញដល់កសិករក្នុងស្រុក ជំរុញការផលិតទឹកដោះគោក្នុងស្រុក កាត់បន្ថយការនាំចូល និងពង្រឹងឧស្សាហកម្មទឹកដោះគោកម្ពុជាឱ្យកាន់តែរឹងមាំ។

ពីរោងចក្រផលិតទឹកដោះគោ រហូតដល់សាលារៀនក្នុងសហគមន៍ AngkorMilk បង្ហាញពីគោលបំណងមួយថា ការរីកចម្រើនរបស់ក្រុមហ៊ុនគួរតែដើរទន្ទឹមនឹងការរីកចម្រើនរបស់ប្រជាជន និងសង្គមកម្ពុជា។

សម្រាប់ប្អូនៗសិស្សានុសិស្សនៃសាលាបឋមសិក្សា តាំងរបង អគារសិក្សាដែលបានជួសជុលថ្មីនេះគឺជាឱកាសថ្មីមួយក្នុងការរៀនសូត្រ និងអភិវឌ្ឍខ្លួន។ សូមប្រើប្រាស់ឱកាសនេះឱ្យបានល្អ ខិតខំសិក្សា ចេះស្រឡាញ់ចំណេះដឹង និងក្លាយជាអ្នកដឹកនាំដ៏ល្អសម្រាប់សង្គមជាតិនាពេលអនាគត។
AngkorMilk អបអរខួប១០ឆ្នាំនៅកម្ពុជា ដោយមិនត្រឹមតែផ្តល់អាហារូបត្ថម្ភល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកឱកាស និងក្តីសង្ឃឹមសម្រាប់អនាគតកុមារកម្ពុជាផងដែរ។
ខ្មែរជួយខ្មែរ! AngkorMilk ផលិតសម្រាប់ប្រជាជនកម្ពុជា និងរីកចម្រើនជាមួយកម្ពុជា។
















