ចិត្តសាងពីអី! ប្រមាញ់បានហើយ ឪពុកមាតិរិច្ឆាន ចាប់ជំរិតក្មួយខ្លួនឯង ហើយសម្លាប់ ក្រោយទារលុយឪពុកម្ដាយ១ម៉ឺនដុល្លារមិនបាន

//s9.kh1.co/67/678501d75243dd16188ea4d78e866f829aa30714.png
សង្គម

 ១៣-វិច្ឆិកា-២០២៦ ១០ព្រឹក · ៣ ម៉ោងមុន

ប្រមាញ់បានហើយ ពូចាប់ជំរិតក្មួយខ្លួនឯង ហើយសម្លាប់ ក្រោយទារលុយឪពុកម្ដាយ១ម៉ឺនដុល្លារមិនបាន

មុននេះបន្ដិចក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសបានប្រកាសជូនដំណឹងបឋមដល់សាធារណៈជនជុំវិញករណីចាប់ជំរិតហើយសម្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឡាយ សុខជា ភេទប្រុស (ត្រូវជាពូ) បានចាប់កុមារីរងគ្រោះឈ្មោះ ថេត រច្ចនី ភេទស្រី (ត្រូវជាក្មួយ) គោលបំណងទារប្រាក់ពីឪពុកម្តាយកុមារីរងគ្រោះ។

https://s9.kh1.co/__image/w=650,h=488,q=100/61/613cbc61a7dd16bac0be15890f82b3a309bd12a2.jpeg

បន្ទាប់មកជនសង្ស័យគិតថា បើទុកកុមារីរងគ្រោះឱ្យនៅរស់នោះប្រាកដជាសមត្ថកិច្ចចាប់ខ្លួនបានព្រោះកុមារីរងគ្រោះស្គាល់ខ្លួនច្បាស់ ទើបជនសង្ស័យសម្រេចចិត្តដឹកកុមារីជនរងគ្រោះទៅកន្លែងស្ងាត់ ដើម្បីយកទៅសម្លាប់ចោល ដោយបានជិះឆ្លងទូកនៅចំណុចព្រែកតាផ ចូលភូមិសាស្រ្ដខេត្តតាកែវ មកដល់ចំណុចប្រឡាយលេខ១២ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានសភាពស្ងាត់ពុំសូវមានមនុស្សឆ្លងកាត់ ជាឱកាសល្អ ជនសង្ស័យបានឈប់ម៉ូតូប្រាប់ថា ម៉ាស៊ីនក្ដៅពេកសម្រាកមួយសន្ទុះសិន ប្រមាណ២០នាទី ជនសង្ស័យបានប្រាប់ជនរងគ្រោះថាមនៅទីនេះទេសភាពស្អាតចុះមកខ្លួនថតរូបឱ្យ ដោយបញ្ជាឱ្យកុមារីរងគ្រោះចុះទៅលើចង្អើឈរបង់សំណាញ់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពរុញកុមារីជនរងគ្រោះចូលទឹកប្រឡាយតែម្ដង។

https://s9.kh1.co/__image/w=650,h=1153,q=100/d3/d3077fd43a12b8a88f2a2deddafdda56ce2b967c.jpeg

បញ្ជាក់ : ចំពោះទឹកប្រាក់ដែលជនសង្ស័យទារពីឪពុកម្តាយកុមារីរងគ្រោះនោះ គឺមិនបាននោះទេ។

យោងទៅតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដេងថា នេះជាករណី ឃាតកម្មគិតទុកជាមុន (ចាប់ជំរិតទារប្រាក់)

-កើតហេតុ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង ៣០នាទី។

-ចំណុចកើតហេតុ៖ នៅផ្ទះរបស់ឈ្មោះ ថាត ថេត ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។

**ជនរងគ្រោះ ០១នាក់៖

១.ឈ្មោះ ថេត រច្ចនី ភេទស្រី អាយុ៥ឆ្នាំ (ឆ្នាំកំណើត ១៩.០៤.២០២១) ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។

https://s9.kh1.co/__image/w=650,h=599,q=100/5d/5d69b0d36881bcbbd6c49d0415e9d7e2dc13b8dd.jpeg

**ជនសង្ស័យ ០១នាក់៖

១.ឈ្មោះ ឡាយ សុខជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិដង្កោក្រមា ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង (ឃាត់ខ្លួន) (ត្រូវជាពូបង្កើតកុមារីរងគ្រោះ) តេស្តរកសារធាតុញៀនអវិជ្ជមាន។

**វត្ថុតាងរួមមាន៖

-ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន០២គ្រឿង

-សុីមកាតចំនួន០២ មានលេខ 071 28 06 635 និង 096 65 41 903។

-ម៉ូតូ០១គ្រឿង ម៉ាកCLICK ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1U-4839 ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន នឹងចាប់យកវត្ថុតាង កសាងសំណុំចាត់ការតាមនីតិវិធី។

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/7f/7fb68d47fb8f5061af6e2b14cfa9342e761335f0.png

ពីភាពមិនប្រាកដប្រជាទៅកាន់ឱកាសថ្មីៗ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយឧបត្ថម្ភគាំទ្រយុវជនជួបការលំបាក ៦០ នាក់តាមរយៈកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមនឹងហានិភ័យ

 ១៣-វិច្ឆិកា-២០២៦ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T