រាល់ការបើកបរទាំងអស់ មិនមែនគ្រាន់តែជាការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្កើត «បទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗ» ដែលមិនអាចកាត់ថ្លៃបានជាមួយមនុស្សជាទីស្រឡាញ់ និងមិត្តភក្ដិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឱកាសពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែខាងមុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការផ្តល់ជូននូវរថយន្តស៊េរីទំនើប និងទាន់សម័យដែលជាជម្រើសដ៏ល្អឥតខ្ចោះ ឆ្លើយតបទៅនឹងតម្រូវការយ៉ាងស៊ីសង្វាក់ជាមួយ «សករាជថ្មីនៃរថយន្ត តូយ៉ូតា» ដើម្បីរួមដំណើរជាមួយគ្រួសាររបស់អ្នកគ្រប់ផ្លូវជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

ក្នុងឱកាសពិសេសនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សូមណែនាំរថយន្តស៊េរីទំនើប និងទាន់សម័យ ដើម្បីប្រែក្លាយគ្រប់ផ្លូវជិតឆ្ងាយឱ្យពោរពេញដោយស្នាមញញឹម ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេស៖
· រាល់ការជាវរថយន្ត តូយ៉ូតា Hilux Travo (គ្រប់ពណ៌និងគ្រប់Grade) រួមមាន: Rally-L edition & V-edition) លោកអ្នកនឹងទទួលបានសេវាកម្មថែទាំរថយន្ដរយៈពេល១ឆ្នាំដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះរីករាយនឹងអត្រាការប្រាក់ត្រឹមតែ ៨.៨%។
· ចំពោះរថយន្ត Toyota Fortuner ( Fortuner Legender & Foruner Modelista ) ដែលជាមិត្តដ៏សាកសមបំផុតសម្រាប់គ្រប់ដំណើរ និងសុវត្ថិភាពរបស់គ្រួសារអ្នក។ លោកអ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញ Cashback រហូតដល់ $5,500! ,ការផ្តល់ជូនសេវាកម្មថែទាំឥតគិតថ្លៃរហូតដល់ ១ ឆ្នាំ រួមជាមួយអត្រាការប្រាក់ទាបត្រឹមតែ ៨.៨%។
· ប្រូម៉ូសិន SUVs ស៊េរីទំនើប (អត្រាការប្រាក់ពិសេស 8.8% គ្រប់ម៉ូដែល)
.Toyota Wigo ទទួលបាន Cash back 500$
.Toyota Raize ទទួលបាន Cash back 2,000$
. Toyota Yaris(ICE&HEV) ទទួលបាន Cash back 1,000$
.Toyota Veloz ទទួលបាន Cash back 1,500$



ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងជម្រើសហិរញ្ញប្បទានដែលមានភាពទាក់ទាញ ដើម្បីសម្រួលដល់ការទិញរថយន្ត។
- ផ្តល់ឱកាសឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងភាពងាយស្រួលក្នុងការសម្រេចចិត្តទិញរថយន្ត។
- បន្តពង្រឹងភាពជឿជាក់ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងការបម្រើអតិថិជនកម្ពុជា។
អំពីរថយន្ត Toyota
នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានជម្រើសរថយន្តយ៉ាងចម្រុះជាច្រើនម៉ូដែល ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយមានចាប់តាំងពីរថ យន្តគ្រួសាររហូតដល់ទៅរថយន្តធុនធំរួមមាន SUV, Pick-up, Sedan, Hatchback និង Van។
ក្នុងនោះ រថយន្ត Hilux Travo L-Edition បានដើរតួជាជំនួយការ យ៉ាងរឹងមាំសម្រាប់អាជីវកម្មដឹកជញ្ជូនទំនិញ ខណៈដែលរថយន្ត Hybrid ដូចជា Yaris Cross HEV និង Corolla Cross HEV កំពុងជួយលើកកម្ពស់ប្រសិទ្ធភាព សន្សំសំចៃប្រេង និងស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ។
ដូច្នេះហើយ ដើម្បីកុំឱ្យឱកាសចំណេញនេះកន្លងផុតទៅ អតិថិជនដែលមានបំណងចង់ក្លាយជា ម្ចាស់រថយន្ត Toyota អាចធ្វើការទាក់ទងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឬទំនាក់ទំនងដោយផ្ទាល់តាមរយៈសាខាដែលនៅជិតលោកអ្នក បំផុត ដើម្បីសាកសួរព័ត៌មានលម្អិត និងកក់ការបើកបរសាកល្បងលើរថយន្តដែលខ្លួនពេញចិត្ត។





