Smart Axiata និង Huawei សម្ពោធ Huawei Shop-in-Shop ដោយរួមបញ្ចូលឧបករណ៍ទូរសព្ទទំនើប និងសេវាតភ្ជាប់ ដើម្បីផ្តល់បទពិសោធន៍កាន់តែងាយស្រួល និងរលូនជូនអតិថិជន

//s9.kh1.co/63/635af9177e7b5df562bb7f0c31e793eff16275d8.png
បច្ចេកវិទ្យា

 ០៣-វិច្ឆិកា-២០២៦ ៥ល្ងាច · ៧ ម៉ោងមុន

Smart Axiata និង Huawei សម្ពោធ Huawei Shop-in-Shop ដោយរួមបញ្ចូលឧបករណ៍ទូរសព្ទទំនើប និងសេវាតភ្ជាប់ ដើម្បីផ្តល់បទពិសោធន៍កាន់តែងាយស្រួល និងរលូនជូនអតិថិជន

ភ្នំពេញ ថ្ងៃទី3 វិច្ឆិកា ឆ្នាំ2026 – ក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Huawei Device Cambodia បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ស្តង់លក់របស់ Huawei នៅ Smart Shop ក្នុងផ្សារទំនើប AEON Mall Phnom Penh ថ្ងៃទី 29 ខែតុលា ឆ្នាំ2026 ព្រមជាមួយការដាក់សម្ពោធទូរសព្ទស៊េរីថ្មី HUAWEI nova 16s Series នៅក្នុងប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ឱ្យដំណើរការនេះ ឆ្លុះបញ្ចាំងពីរបត់ថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាង Smart និង Huawei ដោយរួមបញ្ចូលគ្នារវាងឧបករណ៍បច្ចេកវិទ្យាជំនាន់ថ្មី និងភាពងាយស្រួលក្នុងការតភ្ជាប់គម្រោង 5G របស់ Smart ភ្លាមៗនៅកន្លែងតែមួយ។ អតិថិជនមិនត្រឹមតែអាចស្វែងយល់ពីស្មាតហ្វូនចុងក្រោយបំផុតរបស់ Huawei នោះទេ ប៉ុន្តែក៏អាចទទួលបានស៊ីមកាត Smart ដោយឥតគិតថ្លៃនៅតាម Smart Shops និងតំណាងចែកចាយទូទាំងប្រទេសផងដែរ នៅពេលដែលអតិថិជនទិញស្មាតហ្វូនជំនាន់ថ្មីនេះ។

ទីតាំងថ្មីនេះផ្តល់ជូននូវបទពិសោធន៍ដ៏សាមញ្ញ និងរលូន ចាប់តាំងពីការជ្រើសរើសឧបករណ៍ រហូតដល់ការភ្ជាប់សេវា។ តែមួយកន្លែងនេះ អតិថិជនអាចទស្សនាផលិតផលរបស់ Huawei ទទួលការប្រឹក្សាយ៉ាងដិតដល់ពីអ្នកជំនាញ ព្រមទាំងបើកដំណើរការសេវាកម្មតភ្ជាប់ និងទទួលបានការគាំទ្រផ្នែកសេវាកម្មអតិថិជនពី Smart បានភ្លាមៗ។

https://s9.kh1.co/__image/w=650,h=434,q=100/23/237af1b8a2ce72b2c139be3ad0dc2fa6a57a7bbd.png

គំនិតផ្តួចផ្តើមនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការធ្វើឱ្យបច្ចេកវិទ្យាទំនើប និងការតភ្ជាប់អុីនធឺណិត សម្រាប់អតិថិជនគ្រប់គ្នាអាចទទួលបានយ៉ាងងាយស្រួល។ ការរួមបញ្ចូលគ្នារវាងឧបករណ៍ទំនើបៗរបស់ Huawei និងសេវាកម្មឌីជីថលឈានមុខរបស់ Smart មិនត្រឹមតែបើកទ្វារឱ្យប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ និងសេវាកម្មកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។

ការបើកសម្ពោធទូរសព្ទស៊េរី HUAWEI nova 16s Series កាន់តែជួយពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដោយផ្តល់ឱ្យអ្នកប្រើប្រាស់កម្ពុជានូវជម្រើសស្មាតហ្វូនដែលអាចប្រើប្រាស់ប្រព័ន្ធ 5G បានយ៉ាងងាយស្រួល។ ជាមួយនឹងតម្លៃចាប់ពី 529 ដុល្លារអាមេរិក ទូរសព្ទនេះអាចប្រើប្រាស់ ជាមួយបណ្ដាញតភ្ជាប់របស់ Smart ដែលដែលជួយឱ្យការទំនាក់ទំនងប្រចាំថ្ងៃកាន់តែងាយស្រួល។

https://s9.kh1.co/__image/w=650,h=434,q=100/6f/6f3a74a5349b893bc5f2feaeafe82cc20bd9349a.png

លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ "នៅ Smart យើងជឿជាក់ថា ប្រជាពលរដ្ឋគ្រប់រូបគួរតែមានឱកាសស្មើៗគ្នាក្នុងការទទួលបានផលប្រយោជន៍ពីការតភ្ជាប់ និងឱកាសដែលបច្ចេកវិទ្យាបង្កើតឡើង។ យើងតែងតែផ្តល់តម្លៃខ្ពស់ដល់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលអាចបង្កើតគុណតម្លៃពិតប្រាកដជូនដល់អតិថិជន។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ Huawei នាពេលនេះ អតិថិជនអាចរីករាយជាមួយឧបករណ៍បច្ចេកវិទ្យាចុងក្រោយបំផុត រួមជាមួយសេវាកម្មអុីនធឺណិតដ៏គួរឱ្យទុកចិត្តរបស់ Smart ក្នុងកន្លែងតែមួយប្រកបដោយភាពងាយស្រួលបំផុត។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រីកភាពជាដៃគូរដូចនេះបន្ថែមទៀត ដើម្បីនាំយកដំណោះស្រាយឌីជីថលដ៏សម្បូរបែបជូនដល់អ្នកប្រើប្រាស់ ហើយរួមគ្នាជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់ជាតិ។"

https://s9.kh1.co/__image/w=650,h=434,q=100/7f/7f8edc1d3801b1b494d920cd7b8a577bfaf8f13e.png

លោក Grady Hu នាយកប្រតិបត្តិប្រចាំប្រទេសនៃក្រុមហ៊ុន Huawei Device ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ បានមានប្រសាសន៍ថា៖

«យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការត្រឡប់មកកាន់រាជធានីភ្នំពេញសារជាថ្មី ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលដ៏សំខាន់មួយនេះ ជាមួយ ក្រុមហ៊ុន Smart Axiata។ តាមរយៈការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី HUAWEI nova 16s Series រួមជាមួយឧបករណ៍ឆ្លាតវៃស៊េរីចុងក្រោយបង្អស់ដែលផ្តោតលើការថែទាំសុខភាព យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះទីផ្សារកម្ពុជា ក្នុងការនាំយកបទពិសោធន៍នៃការតភ្ជាប់បណ្តាញ 5G ដ៏អស្ចារ្យ និងនវានុវត្តន៍បច្ចេកវិទ្យាសុខភាពដ៏ទំនើប ជូនដល់អតិថិជនរបស់យើងដោយផ្ទាល់។»

តាមរយៈកិច្ចសហប្រតិបត្តិការនេះ Smart និង Huawei ប្តេជ្ញាបន្តនាំយកបច្ចេកវិទ្យាទំនើប និងការតភ្ជាប់ឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ក្នុងគោលដៅជំរុញបរិយាបន្នឌីជីថល និងជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចចាប់យកឱកាសថ្មីៗនៅក្នុងយុគសម័យឌីជីថលដែលកំពុងរីកចម្រើនឥតឈប់ឈរ។»

https://s9.kh1.co/__image/w=650,h=434,q=100/5a/5a3113980340d36a2e8f6460efd863adcfe67027.png

អំពី Smart 

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះ​នៅទូទាំង​ប្រទេសកម្ពុជា ដោយបម្រើអតិថិជនជាង 8 លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏​ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបាន​បញ្ជៀប​ចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។   

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ​នៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយ​ភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញ​ឲ្យ​ក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារ អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួម​ចំណែក​យ៉ាងសំខាន់​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។  

អំពីក្រុមហ៊ុន Huawei

ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ និងជាអ្នកផ្តល់ឈានមុខគេលើពិភពលោក ផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ព្រមទាំងឧបករណ៍ឆ្លាតវៃ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ២១៣,០០០ នាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង ១៧០ ដោយបម្រើប្រជាជនជាង ៣ ពាន់លាននាក់នៅទូទាំងសកលលោក។ ក្រុមហ៊ុន Huawei ប្តេជ្ញានាំយកពិភពឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីរួមគ្នាបង្កើតពិភពលោកមួយ ដែលមានការតភ្ជាប់គ្នាយ៉ាងពេញលេញ និងឆ្លាតវៃ។

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

//s9.kh1.co/ec/ecadcc2b60a2fc9c719554abdf480d6b3f62caa2.png

ក្រុមហ៊ុន Smart Axiata និងក្រសួងអប់រំ យុវជន និងកីឡា សហការពង្រីកឱកាសសិក្សាសម្រាប់កុមារកម្ពុជានៅក្នុងសហគមន៍រងផលប៉ះពាល់ដោយសារជម្លោះព្រំដែន តាមរយៈការសាងសង់សាលារៀន ក្នុងខេត្តឧត្តរមានជ័យ

 ២១-កញ្ញា-២០២៦ 
 ៥ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T