ខឹងមិនស្ទើទេ Dylan Wang ត្រូវគេលាបពណ៌ថា បានវះកាត់ពង្រីកប្រដាប់ភេទ

//s9.kh1.co/32/32e54860ed9d0ee8d947ce728905ec7adb5ac3b5.png
បច្ចេកវិទ្យា

 ១៩-កញ្ញា-២០២៦ ១២ល្ងាច · ៣ ម៉ោងមុន

Dylan Wang បានវែកមុខរកអ្នកដែលបង្កើតពាក្យចចាអារ៉ាមថាលោកបានវះកាត់ពង្រីកប្រដាប់ភេទ។

ថ្មីៗនេះពាក្យចចាមអារាមនៃការវះកាត់តំបន់ពិសេដរបស់តួឯកប្រុសចិន Dylan Wang បានក្លាយជាប្រធានបទក្តៅមួយនៅលើបណ្ដាញសង្គម ជាពិសេសផ្ទុះការវែកញែកក្នុងចំណោមអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងប្រុសដ៏ល្បីល្បាញ Dylan Wang បានក្លាយជាចំណុចកណ្តាលនៃពាក្យចចាមអារ៉ាមចម្លែកមួយនៅលើអ៉ីនធឺណិតដែលពាក់ព័ន្ធនឹងការវះកាត់បង្កើនទំហំតំបន់ឯកជនដែលត្រូវបានចោទប្រកាន់ ប៉ុន្តែក្រុមការងាររបស់គាត់កំពុងរកវិធីតបតទៅវិញ។

https://s9.kh1.co/__image/w=650,h=975,q=100/70/700cd568cfcfede18f71f485ac222fb92fd782c5.jpeg

ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមបន្ទាប់ពីរូបថតអេក្រង់ជជែកអនាមិកបានចែកចាយតាមអ៉ីនធឺណិត ដោយអះអាងថាតារាប្រុសល្បីម្នាក់បានទទួលការវះកាត់កែសម្ផស្សនៅសៀងហៃ ហើយក្រោយមកបានទទួលរងនូវផលវិបាក។

ទោះបីជាសារដើមត្រូវបានគេរាយការណ៍ថាមិនបានដាក់ឈ្មោះលោក Dylan Wang ដោយផ្ទាល់ក៏ដោយ ការស្មានបានភ្ជាប់ការចោទប្រកាន់នេះទៅនឹងគាត់យ៉ាងឆាប់រហ័ស។

https://s9.kh1.co/__image/w=650,h=1156,q=100/8f/8f4c42f8c5ad58e4b781178f91e9f1d880ebfb4c.jpeg

ផលិតកម្ម របស់លោក Dylan Wang បានឆ្លើយតបនៅថ្ងៃទី 16 ខែកញ្ញា ថាករណីនេះជាការប្រឌិត។ ស្ទូឌីយោបាននិយាយថា ខ្លួនបានរក្សា និងធ្វើសារការីភស្តុតាង បានរាយការណ៍បញ្ហានេះទៅប៉ូលីស និងបានណែនាំមេធាវីឱ្យតាមរកអ្នកដែលទទួលខុសត្រូវចំពោះការបង្កើត និងផ្សព្វផ្សាយការអះអាងទាំងនោះ។

គ្លីនិកវេជ្ជសាស្ត្រសៀងហៃមួយដែលបានរៀបរាប់នៅក្នុងការពិភាក្សាតាមអ៉ីនធឺណិតក៏បានបដិសេធការព្យាបាលលោក Dylan Wang ឬផ្តល់នីតិវិធីដែលបានពិពណ៌នានៅក្នុងពាក្យចចាមអារ៉ាមផងដែរ។

https://s9.kh1.co/__image/w=557,h=960,q=100/14/141170a57bbc68e558736c20a5cac37c12fa9469.jpeg

ចំណែកឯ អ្នកសរសេរព័ត៌មានដែលពាក់ព័ន្ធនៅពេលក្រោយរឿងនេះបានចេញមុខសុំទោស ខណៈពេលដែល Weibo ត្រូវបានគេរាយការណ៍ថាបានបិទគណនី៕

ប្រភព៖ Chingu Vibe

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T