តារាល្បីៗជាច្រើនបានឈប់តាមដាន (unfollow) ក្រុម BTS បន្ទាប់ពីសមាជិកក្រុមគឺ RM និង J-Hope បានទៅចូលរួមការប្រគុំតន្ត្រីរបស់ Chris Brown និងបានថតរូបជាមួយតារាចម្រៀងរូបនេះ ដែលជាបុគ្គលម្នាក់ធ្លាប់មានរឿងអាស្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចុប្បន្ននេះ តារាចម្រៀង Chris Brown និង Usher កំពុងធ្វើដំណើរប្រគុំតន្ត្រីរួមគ្នា ដោយមានការសម្ដែងសរុបចំនួន ៣៣ ជុំវិញសហរដ្ឋអាមេរិក និងកាណាដា។ សមាជិកក្រុម BTS គឺ RM និង J-Hope ត្រូវបានគេប្រទះឃើញនៅឯការប្រគុំតន្ត្រីលើកទីពីររបស់ Chris Brown ក្នុងទីក្រុង Toronto កាលពីថ្ងៃពុធសប្តាហ៍មុន។ បន្ទាប់មក J-Hope បានបង្ហោះវីដេអូរបស់គាត់ និង RM នៅឯការប្រគុំតន្ត្រីនោះ ហើយពួកគេទាំងពីរក៏បានថតរូបជាមួយ Chris Brown នៅពីក្រោយឆាកផងដែរ។

ភ្លាមៗនោះ អ្នកគាំទ្ររបស់ក្រុម BTS បានរិះគន់សមាជិកក្រុមចំពោះរឿងនេះ ដោយសារតែ Chris Brown គឺជាបុគ្គលម្នាក់ដែលបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ តារាចម្រៀងវ័យ ៣៧ ឆ្នាំរូបនេះធ្លាប់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មហិង្សាចំនួនពីរលើក ដែលរួមមានករណីប្រើហិង្សាលើ Rihanna និងករណីវាយប្រហារនៅក្លឹបកម្សាន្តមួយក្នុងទីក្រុងឡុងដ៍ កាលពីឆ្នាំ ២០២៣។

ប៉ុន្តែហាក់ដូចជាមិនមែនមានតែអ្នកគាំទ្រប៉ុណ្ណោះទេដែលរិះគន់ពួកគេ។ យ៉ាងហោចណាស់មានតារាល្បីៗចំនួនពីររូបបានឈប់តាមដាន (unfollow) ក្រុម BTS បន្ទាប់ពីពួកគេហាក់ដូចជាបង្ហាញការគាំទ្រចំពោះ Chris Brown។ ម្នាក់ក្នុងចំណោមនោះគឺ Zara Larsson ដែលជាអ្នកប្រឆាំងនឹង Brown យ៉ាងចំហ ហើយនាងធ្លាប់បានរិះគន់តារាចម្រៀងរូបនេះជាសាធារណៈជាច្រើនលើកមកហើយ៕
អត្ថបទបកប្រែ៖ The Tap





