ថ្មីៗនេះ គេសង្កេតឃើញថាមានសន្ទុះផ្សព្វផ្សាយវប្បធម៌ខ្មែរ ពីសំណាក់ប្រជាជនវៀតណាម ជាពិសេសតារា Influence អ្នកបង្កើតមាតិកាក្នុងបណ្ដាញសង្គម នាំគ្នាស្លៀកសម្លៀកបំពាក់ខ្មែរបុរាណ និងធ្វើដំណើរកម្សាន្តមកលេងកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចាប់អារម្មណ៍មកលើវប្បធម៌របស់កម្ពុជានេះគឺកើតឡើងតាមរយៈតារាចម្រៀងវៀតណាម Phúóng Mŷ Chi ចេញវីដេអូចម្រៀង ចំណងជើងបកប្រែជាខ្មែរថា «ឋានសួគ៌ស្នេហាយើងទាំង២» ដែលបង្ហាញវប្បធម៌ដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញអ្នកទស្សនា ជាពិសេស គេចាប់អារម្មណ៍ត្រង់ឃ្លាជាភាសាខ្មែរ “បងស្រឡាញ់អូនទេ”។

ចំពោះចម្រៀងមួយនេះក៏ទទួលបានការគាំទ្រពីមហាជនខ្មែរផងដែរ នាំគ្នាអរគុណ និងលើកទឹកចិត្តទៅកាន់តារាចម្រៀងវៀតណាម ដែលចេញចម្រៀងមួយបទដ៏មានអត្ថន័យ ធ្វើឲ្យមានផលវិជ្ជមានចំពោះកម្ពុជា។
មិនតែប៉ុណ្ណោះបទនេះបានធ្វើឲ្យទំនាក់ទំនងរវាងអ្នកលេងបណ្ដាញសង្គមខ្មែរ និងវៀតណាម ចុះសម្រុងគ្នាទ្វេឡើង បង្កើតបានជាមិត្តភាពល្អមួយ៕






